ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញា​សកម្ម​យក​ថ្នាំ​ញៀ.ន​ពី​ក្រចេះ​មក​ចែក​ចាយ​​នៅ​ត្បូងឃ្មុំ​

1 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​ ៖ ​​កម្លាំង​សមត្ថកិច្ច​បាន​តាម​ប្រមាញ់​ជន​សកម្ម​ចែកចាយ​គ្រឿងញៀន​ម្នាក់​ នៅ​ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ដោយ​ដកហូត​បាន​ថ្នាំ​ញៀ.ន​១​កញ្ចប់​ធំ ​រួម​នឹង​រថយន្ត​១​គ្រឿង បញ្ជូន​មក​អធិការ​ដ្ឋានគរបាល​ស្រុក​ត្បូងឃ្មុំ​ ដើម្បី​សួរនាំ​។ សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ឱ្យ​ដឹង​…

ខេត្ត​ត្បូងឃ្មុំ​ ៖ ​​កម្លាំង​សមត្ថកិច្ច​បាន​តាម​ប្រមាញ់​ជន​សកម្ម​ចែកចាយ​គ្រឿងញៀន​ម្នាក់​ នៅ​ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ដោយ​ដកហូត​បាន​ថ្នាំ​ញៀ.ន​១​កញ្ចប់​ធំ ​រួម​នឹង​រថយន្ត​១​គ្រឿង បញ្ជូន​មក​អធិការ​ដ្ឋានគរបាល​ស្រុក​ត្បូងឃ្មុំ​ ដើម្បី​សួរនាំ​។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ឱ្យ​ដឹង​ កាលពី​ព្រឹក​ថ្ងៃ​ទី១៦ សីហា​​ នេះថា អនុវត្ត​តាម​ការ​ប្រជុំ​ជា​រឿយ​ៗ​ នៅ​ស្នងការ​នគរបាល​ខេត្ត ​គឺ​ឲ្យ​កម្លាំង​គ្រប់​ស្រុក​ក្រុង​ទាំង​៧ ក្នុង​ខេត្ត​ត្បូងឃ្មុំ​យក​ចិត្តទុកដាក់​បង្ក្រាប​ក្រុម​ចែកចាយ​និង​ជួញដូរ​គ្រឿងញៀន​។

ជាក់ស្ដែង​ កាលពី​រសៀល​ថ្ងៃ​ទី​១៥ សីហា កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលស្រឡប់ ដោយ​ប្រើ​វិធាន​តាម​មាត្រា​៧៩ នៅ​ចំណុច ភូមិ​ប្រ​យ៉ាប ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ចាប់ខ្លួន​ជនសង្ស័យ ឈ្មោះ អ៊ា អ៉ី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជាតិខ្មែរ រស់នៅ ភូមិ​ប្រ​យ៉ាប ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ។​ ​ជន​ម្នាក់​នេះ​សកម្ម​ខាង​ជួញដូរ​ និង​ចែកចាយ​គ្រឿងញៀន​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​តាមដាន​រយៈពេល ២​ទៅ​៣​ខែ​ទើប​ឈាន​ដល់​ចាប់ខ្លួន​។

សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ នៅ​ក្នុង​ប្រតិបត្តិការ​ត្រាំ​ប្រ​មាញ់​​ជនសង្ស័យ​រូប​នេះ​ គឺ​មានការ​ឯកភាព​ពីលោក​ឧត្តមសេនីយ៍ ស្នងការ និង សម្របសម្រួល​ពី ឯកឧត្តម ឡុ​ង ហុ​ក​ម៉េ​ង ព្រះរាជអាជ្ញា នៃ​អយ្យកា​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ បាន​ឆែកឆេរ​លំនៅ​ដ្ឋា​ន​របស់​ឈ្មោះ អ៊ា អ៉ី លទ្ធផល​រក​ឃើញ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​ថ្នាំ​ញៀន​០១​កញ្ចប់​ធំ សម្ភារៈ វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ​។ ​ដកហូត​វត្ថុ​តាង ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​ថ្នាំ​ញៀន ចំនួន​០២​កញ្ចប់ (​វិធាន​ញុះញង់ ០១​កញ្ចប់​) រថយន្ត​ចំនួន ០១​គ្រឿង ម៉ាក HYUNDAI LIBERO PRO ពណ៌​ស ស្លាក​លេខ ត្បូងឃ្មុំ 2A- 3066 ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​០១ ទូរ​សព្ទ​ដៃ​ចំនួន​០១​គ្រឿង។

សមត្ថកិច្ច​មូលដ្ឋាន​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​បាន​ថា​ជនសង្ស័យ​ម្នាក់​នេះ​បាន​ធ្វើ​សកម្មភាព​ចែកចាយ​និង​ជួញដូរ​ថ្នាំ​ញៀ.ន​នៅ​ក្នុង​ឃុំ​ស្រឡប់ កម្លាំង​អធិការ​ដ្ថា​ន​នគរបាល​ស្រុក​ត្បូងឃ្មុំ​បាន​ធ្វើការ​តាមដាន​ឃ្លាំមើល​តែ​ជន​ម្នាក់​នេះ​មិនសូវ​នៅផ្ទះ​ប៉ុន្មាន​នោះ​ទេ ដោយ​ឡើង​ចេញចូល​មើល​ចម្ការ​នៅ​ខេត្តក្រចេះ ។​

ដោយ​បាន​យក​ថ្នាំ​ញៀន​ទីនោះ​គឺ​ទិញ​ពី​មនុស្ស​ម្នាក់​ក្នុង​មួយ​កញ្ចប់​ធំ​តម្លៃ​១០០០ ដុល្លារ យក​មក​ចែកចាយ​លក់​បន្ត​នៅ​ឃុំ​ស្រឡប់​ស្រុក​ត្បូងឃ្មុំ​។​មុខរបរ​មិន​ស្របច្បាប់​បែប​នេះ​មិន​បាន​ប៉ុន្មាន​ផង​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​តាម​បានដឹង​តាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដោយ​ទទួល​បាន​ព័ត៌មាន​ច្បាស់លាស់​សមត្ថកិច្ច​ប្រើ​វិធាន​ញុះញង់​ទើប​ឈាន​ទៅ​ចាប់​បាន​ជនសង្ស័យ​ម្នាក់​នេះ បញ្ជូន​មក​អធិការ​ដ្ថា​ន​នគរបាល​ស្រុក​សួរនាំ​នឹង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ឲ្យ​តំណាង​អយ្យការ​នឹង​បន្ត​នីតិវិធី​ស្រាវជ្រាវ​បន្ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ