ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Liverpool ខកខាន​យក​៣​ពិន្ទុ​២​ស​ប្តា​ហ៍​ជាប់​គ្នា មុន​ប៉ះ Man UTD ស​ប្តា​ហ៍​ក្រោយ

1 ឆ្នាំ មុន

អង់គ្លេស ៖ ខ្សែបម្រើ​ស្លាប Luis Diaz បាន​សង្គ្រោះ​ក្រុម​ហង្ស​ក្រហម Liverpool ពី​ការ​បរាជ័យ​ក្រោម​ថ្វី​

អង់គ្លេស ៖ ខ្សែបម្រើ​ស្លាប Luis Diaz បាន​សង្គ្រោះ​ក្រុម​ហង្ស​ក្រហម Liverpool ពី​ការ​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ភ្ញៀវ Crystal Palace​។ ខណៈ​ដែល​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី​របស់​ពួក​គេ Darwin Nunez ទទួល​បាន​កាត​ក្រហម​នៅ​ក្នុង​ការ​ប្រកួត​លី​គ​កំពូល​អង់គ្លេស English Premier League ជា​លើក​ដំបូង​។

ការ​ប្រកួត​ដែល​ធ្វើ​ឡើង​នៅ​ឯ​កីឡដ្ឋាន Anfield កាលពី​យប់មិញ ក្រុម​ភ្ញៀវ Crystal ក្រោម​ការ​ដឹកនាំ​របស់​លោក Patrick Vieira បើក​ការ​នាំមុខ​មុន​នៅ​នាទី​៣២ រកបាន​ដោយ​ខ្សែប្រយុទ្ធ Wilfried Zaha ហើយ​លទ្ធផល ១​ទល់​នឹង​០ រក្សា​ដល់​ចប់​វគ្គ​ទី​១​។

លុះ​ឈាន​ដល់​វគ្គ​ទី​២ ពោល​នាទី​៥៧ ខ្សែប្រយុទ្ធ​ចំណូល​ថ្មី Darwin Nunez របស់ Liverpool ទទួល​បាន​កាត​ក្រហម​បណ្តេញ​ចេញពី​ការ​ប្រកួត ក្រោយ​មានការ​ប៉ះទង្គិច​ដោយ​យក​ក្បាល​ទៅ​បុក​ក្បាល​ខ្សែការពារ Joachim Andersen​។ ទោះ​សល់​គ្នា​ត្រឹម​១០​នាក់​ក៏​ពិតមែន តែ​ក្រុម​របស់​លោក Jurgen Klopp មានឱកាស​រក​គ្រាប់​តាម​ស្មើ​មក​វិញ ដែល​សម្រេច​បាន​ដោយ​ខ្សែបម្រើ​ស្លាប Luis Diaz នៅ​នាទី​៦១​។

ហើយ​លទ្ធផល ១​ទល់​នឹង​១ បាន​រក្សា​ដល់​ចប់​ការ​ប្រកួត​។ ដែល​មាន​ន័យ​ថា Liverpool ខកខាន​រកបាន​៣​ពិន្ទុ ២​ស​ប្តា​ហ៍​ជាប់​គ្នា ដោយ​កាលពី​ស​ប្តា​ហ៍​ទី​១ ត្រឹម​ស្មើ ២​ទល់​នឹង​២ ជាមួយ​ក្រុម Fulham​។ ហើយ​ជាមួយ​លទ្ធផល​នេះ Liverpool ឈរ​នៅ​លេខ​១២ មាន​២​ពិន្ទុ រីឯ Crystal Palace ឈរ​នៅ​លេខ​១៦ មាន​១​ពិន្ទុ​។

នេះ​ជា​ការ​បង្ហាញ​ទម្រង់​លេង​ពុំ​សូវ​ជា​បាន​ល្អ​សម្រាប់ Liverpool មុន​ពេល​ពួក​គេ​ត្រូវ​បន្ត​ជួប​ក្រុម​ធ្លាក់​ទម្រង់​លេង និង​កំពុង​ឈរ​នៅ​បាត​តារាង Manchester United នៅ​ស​ប្តា​ហ៍​ក្រោយ ពោល​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២២ ខាង​មុខ​នេះ នៅ​ឯ​កីឡដ្ឋាន Old Trafford ដោយ​គ្មាន​វត្តមាន​ខ្សែប្រយុទ្ធ Darwin Nunez៕

https://www.youtube.com/watch?v=QVyaesI47IE

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ