ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកភ្លៀងនៅបន្តធ្លាក់ធ្វើឲ្យលិចផ្លូវលំច្រោះកា.ត់ផ្តា.ច់ជាច្រើនកន្លែងក្នុងក្រុងសំរោង និងស្រុកអន្លង់វែងលំបាកធ្វើដំណើរ

1 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ឧត្តរមានជ័យ ៖ ទឹកភ្លៀង​បន្ត​ធ្លាក់​ធ្វើ​ឲ្យ​លិច និង​កាត់​ផ្តាច់​ផ្លូវលំ​ជា​ច្រើន​ខ្សែ​ដែល​ស្ថិត​នៅ​ក្នុង​ក្រុង​សំរោង និង​ស្រុក​អន្លង់​វែង ត្រូវ​ជំនន់​ទឹក​ហូរ​ច្រោះ​ដាច់​ផ្លូវ​បង្ក​រង​ការ​ខូ​ត​ខាត​យ៉ាងធ្ងន់ធ្ងរ និង​ប៉ះពាល់​ដល់​ផលដំណាំ​ស្រូវ​អស់​ជា​ច្រើន​ហិ​កតា ថែម​ទាំង​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៀត​ផង ។ ជាក់ស្តែង​ប្រជាពលរដ្ឋ​ត្រូវ​ទៅ​ប្រកប​មុខរបរ​ធ្វើស្រែ​ចំការ…

ឧត្តរមានជ័យ ៖ ទឹកភ្លៀង​បន្ត​ធ្លាក់​ធ្វើ​ឲ្យ​លិច និង​កាត់​ផ្តាច់​ផ្លូវលំ​ជា​ច្រើន​ខ្សែ​ដែល​ស្ថិត​នៅ​ក្នុង​ក្រុង​សំរោង និង​ស្រុក​អន្លង់​វែង ត្រូវ​ជំនន់​ទឹក​ហូរ​ច្រោះ​ដាច់​ផ្លូវ​បង្ក​រង​ការ​ខូ​ត​ខាត​យ៉ាងធ្ងន់ធ្ងរ និង​ប៉ះពាល់​ដល់​ផលដំណាំ​ស្រូវ​អស់​ជា​ច្រើន​ហិ​កតា ថែម​ទាំង​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៀត​ផង ។

ជាក់ស្តែង​ប្រជាពលរដ្ឋ​ត្រូវ​ទៅ​ប្រកប​មុខរបរ​ធ្វើស្រែ​ចំការ ដែល​ត្រូវ​ឆ្លងកាត់​តំបន់​ផ្លូវត្រង់​ចំណុច​ទឹក​កំពុង​ហូរ​លិច​កាត់​ផ្តាច់​ផ្លូវ​ហើយ​ម្យ៉ាងវិញទៀត​រដូវ​នេះ គឺជា​រដូវ​ដែល​ប្រជា​កសិករ​ទូទៅ​សម្រុក​នាំ​គ្នា​ធ្វើស្រែ និង​ខ្លះ​ទៀត​ដាំ​ដំណាំ​ដំឡូង​មី ពោត សណ្តែក បន្លែបង្ការ​ផ្សេង​ៗ​ជាដើម​។

ប្រភព​ពី​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ហូរ សា​រ៉េ​ត ភេទ​ប្រុស ដែល​មាន​វ័យ​៧០​ឆ្នាំ រស់នៅ​ភូមិ​ឈូក សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​បាន​រៀបរាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ ខែសីហា នេះ​ថា ផ្លូវ​ជា​ច្រើន​ខ្សែ​ដែល​ជំនន់​ទឹកភ្លៀង​កំពុង​ហូរ​កាត់​លិច​ផ្លូវ​នេះ​ដែរ​ស្ថិត​នៅ​ត្រង់​ផ្លូវ​ទៅ​ទំ​បន់​ស្តុ​ប​ទឹក​បឹង​ត្រពាំង​វែង ភូមិ​ត្រពាំង​វែង សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​។

ពលរដ្ឋ​ដដែល​បាន​អះអាង​បន្ត​ថា ផ្លូវ​ដែល​ទឹក​ហូរ​លិច​នេះ​ទើបតែ​នៅ​ក្នុង​ថ្ងៃ​ទី​១៤ រហូត​មក​ទល់​ថ្ងៃ​ទី​១៦ ខែសីហា​នេះ បើ​តាម​រូប​គាត់​ដឹង​មូលហេតុ​ដែល​នាំ​ឱ្យ​ជន់​លិច​ផ្លូវ​បែប​នេះ​មក​ពី​ខាង​មន្ត្រី​ជំនាញ​របស់​មន្ទីរ​ធនធានទឹក​បើក​បង្ហូរទឹក​ចេញពី​ទំ​បន់​ស្តុ​ប​ទឹកធ្លាក់​មក​ច្រើន​ពេក ទើប​បានជា​បណ្តាល​ឱ្យ​ជន់​លិច​ផ្លូវ ហើយ​បើ​យប់​នេះ​មេឃ​នៅ​តែ​មាន​ភ្លៀង​បន្ត​ទៀត​ប្រាកដជា​ផ្លូវ​ជា​ច្រើន​ខ្សែ​នៅ​តំបន់​នេះ​ច្បាស់​ជា​ត្រូវ​រង​នូវ​ការ​ខូ​ត​ខាត​ខ្លាំង​ជាង​នេះ​បន្ត​ទៀត​។

សូម​បញ្ជាក់​ថា បើ​តាម​ការ​លើក​ឡើង​ពី​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ចំណុច​ទីតាំង​ផ្លូវ​ដែល​ជំនន់​ទឹកភ្លៀង​កំពុង​ហូរ​កាត់​ខ្លាំង​លិច​ផ្លូវ​ថ្មី​នេះ កាលពី​ឆ្នាំ​ចាស់​កន្លង​ទៅ​ពុំ​មានការ​លិច​ដូចនេះ​ទេ​ទោះបី​បើក​ទំ​បន់​បឹង​ត្រពាំង​វែង​យ៉ាងណា​ក៏​ដោយ​ទើបតែ​ឆ្នាំ​នេះ​ដោយ​មានការ​បើក​ទំនប់​បង្ហូរ​មក​ផង​ធ្វើ​ឱ្យ​ផ្លូវត្រូវ​ជន់​លិច ហើយ​បញ្ហា​សំខាន់​បំផុត​នោះ​ជំនន់​ទឹកភ្លៀង​ឆ្នាំ​នេះ​បណ្តាល​ឱ្យ​រង​ផល​ប៉ះពាល់​ដល់​ផ្លូវថ្នល់​ពិបាកធ្វើ​ដំណើរ​ហើយ​ថែម​ទាំង​ខូ​ត​ខាត​ដំណាំ​ស្រូវ និង​ដំណាំ​ផ្សេង​ៗ​មួយ​ចំនួន​អស់​ជា​ច្រើន​ហិ​កតា​ផង​ដែរ ។

ដោយឡែក​នៅ​ឯ​ស្រុក​អន្លង់​វែង​វិញ​យោង​ទៅ​តាម​របាយការណ៍​របស់​មូលរ​ដ្ឋា​ន​អាវុធ​ហត្ត​ស្រុក​អន្លង់​វែង​បានឱ្យ​ដឹង​ថា ទឹកភ្លៀង​បាន​ធ្លាក់​ផ្ទួន​ៗ​ភូមិ​ប្រ​លាន​ទឹក​លិច​ផ្លូវ​ប្រវែង​២០​ម៉ែ​ត កំពស់​ទឹក​០.២៥​ម៉ែត្រ និង​លិច​ស្ពានឈើ​ប្រវែង​១៥​ម៉ែត្រ កំពស់​ទឹក​០.២០​ម្រ៉ែ​ត​មិន​អាច​ធ្វើ​ចរាចរណ៍​បាន​ក្នុង​ឃុំ​អន្លង់​វែង ឃុំ​ត្រពាំង​តា​វ​ភូមិ​ទំនប់ ទំនប់​បង្ហៀរ​៣០០​ម៉ែត្រ កំពស់​ទឹក​០.៣០​ម៉ែត្រ​មិន​អាច​ធ្វើ​ចរាចរណ៍​បាន ឃុំ​ថ្លា​ត​ភូមិ​ទួល​ប្រាសាទ ទឹក​លិច​ផ្លូវ​ប្រវែង​៣០​ម៉ែត្រ កំពស់​ទឹក​០.៤០​ម៉ែត្រ និង​លិច​ស្ពានឈើ​ប្រវែង​៣០​ម៉ែត្រ កំពស់​ទឹក​០.៥២​ម៉ែត្រ​(​មិន​អាច​ធ្វើ​ចរាចរណ៍​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ