ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ២៤សីហា បន្តប្រជុំចរចាកំណត់​ប្រាក់ខែកម្មករកាត់ដេរ ឆ្នាំ២០២៣ ហើយថ្ងៃ២៣ ខែកញ្ញា ជាថ្ងៃសម្រេចចុងក្រោយ​

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលជាយន្តការត្រីភាគី​ ដឹកនាំដោយ​រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកកិច្ចប្រជុំ កាលពីព្រឹក​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២​ កំណត់ថ្ងៃ…

ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលជាយន្តការត្រីភាគី​ ដឹកនាំដោយ​រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកកិច្ចប្រជុំ កាលពីព្រឹក​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២​ កំណត់ថ្ងៃ ដើម្បីពិភាក្សាលើ​ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែក ជើង និងផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៣។ កិច្ចប្រជុំបានកំណត់ថា ​កិច្ចប្រជុំត្រីភាគី នឹងបន្ត​នៅ​ថ្ងៃទី២៤សីហា ហើយកិច្ច​ប្រជុំចរចាកំណត់​ប្រាក់ខែកម្មករកាត់ដេរ ​ថ្ងៃចុងក្រោយ នឹងធ្វើឡើង នៅថ្ងៃទី២៣ ខែកញ្ញា។

​លទ្ធផលនៃកិច្ចប្រជុំរបស់​ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ចុះនៅថ្ងៃទី១៥ សីហា​នេះ ​បង្ហាញថា​

ទី១- បានធ្វើបទបង្ហាញអំពីស្ថិតិសំខាន់ៗ សម្រាប់ភាគីពាក់ព័ន្ធធ្វើជាមូលដ្ឋានក្នុងការប្រើប្រាស់​លក្ខណវិនិច្ឆ័យទាំង៧ ដែលជាធាតុចូលដ៏សំខាន់ ក្នុងការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិត ផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣។

ទី២- បានស្តាប់គោលជំហរពីតំណាងភាគីនីមួយៗ ទៅលើបម្រែបម្រួលលក្ខណវិនិច្ឆ័យបែបសង្គម ដូចជាស្ថានភាពគ្រួសារអត្រាអតិផរណា និងការចំណាយក្នុងការរស់នៅនិងលក្ខណវិនិច្ឆ័យ​បែបសេដ្ឋកិច្ចរួមមាន ផលិតភាព ភាពប្រកួតប្រជែងរបស់ ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ ។ សេចក្ដីថ្លែងការណ៍បានបន្តថាប៉ុន្តែភាគីតំណាងនិយោជក និងភាគីតំណាងកម្មករ និយោជិត មិនទាន់អាចបញ្ជាក់បាននូវតួលេខដែលជាគោលជំហរផ្លូវការ​របស់ខ្លួននៅឡើយ ដោយស្នើសុំប្រជុំផ្ទៃក្នុងរបស់ ខ្លួនម្តងទៀតសិន។

ទី៣- នឹងរៀបចំកិច្ចប្រជុំបន្ទាប់ នៅថ្ងៃទី២៤, ទី៣១ ខែសីហា, ទី៧, ទី១៤, ទី២២ និងទី២៣ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ។

សូមរម្លឹកថា នៅឆ្នាំ២០២២ នេះ ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប មានចំនួន ១៩៤ដុល្លារអាមេរិក ក្នុង ១ខែ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ