រូបសំណាក់នាគខ្មៅ កែច្នៃពីកាកសំណល់សំបកកង់ជិត៦,០០០
បុរសជាសិល្បករម្នាក់ដែលមានមូលដ្ឋាននៅប្រទេសចិន ដើម្បីបង្កើនការយល់ដឹងជាសាធារណៈអំពីការការពារបរិស្ថាន បានបង្កើតរូបសំណាក់នាគ ពណ៌ខ្មៅ
បុរសជាសិល្បករម្នាក់ដែលមានមូលដ្ឋាននៅប្រទេសចិន ដើម្បីបង្កើនការយល់ដឹងជាសាធារណៈអំពីការការពារបរិស្ថាន បានបង្កើតរូបសំណាក់នាគ ពណ៌ខ្មៅ
បុរសជាសិល្បករម្នាក់ដែលមានមូលដ្ឋាននៅប្រទេសចិន ដើម្បីបង្កើនការយល់ដឹងជាសាធារណៈអំពីការការពារបរិស្ថាន បានបង្កើតរូបសំណាក់នាគ ពណ៌ខ្មៅ ធ្វើអំពីសំបកកង់ម៉ូតូនិងរថយន្តចាស់ៗដែលគេបោះចោល ជាសំរាម ។
លោក Zhu Duanqi សិល្បករដែលមានឯកទេសក្នុងការចម្លាក់នាគរបស់ចិន បានបង្ហាញពីភាពរស់រវើករបស់គាត់ នៅក្នុងស្រុកស៊ូចូវសឹង ខេត្តចៀនស៊ូ ភាគខាងត្បូងប្រទេសចិន ។
គាត់បានបង្កើតនាគយក្សមួយនេះជាមួយនឹងសំបកកង់ជិត៦,០០០សំបក ដោយប្រើរយៈពេល៧០០ថ្ងៃ ប្រហែលជិត២ឆ្នាំ ។ រូបសំណាក់នាគនេះ មានទម្ងន់ប្រហែល២តោន និងប្រវែងជិត៥ម៉ែត្រ នៅក្នុងកម្ពស់១០,៨ម៉ែត្រ ។
លោកZhu សង្ឃឹមថា ការងាររបស់គាត់នឹងជួយលើកកំពស់ការយល់ដឹងរបស់ប្រជាជន អំពីសារៈសំខាន់ នៃការអភិរក្សបរិស្ថាន និងការកែច្នៃកាកសំណល់ អោយទៅជាមានប្រយោជន៍៕
ចែករំលែកព័តមាននេះ