ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្លា.ប់ និង​បា.ត់ខ្លួន​ជិត​​១០នាក់ ​ក្នុង​គ្រោះមហន្តរាយ​ព្យុះ​នៅ​វៀតណាម

1 ឆ្នាំ មុន

វៀតណាម ៖ មនុស្ស​៤​នាក់​បាន​ស្លា​.​ប់ និង​៤​នាក់​ទៀត​បា.ត់​ខ្លួន​ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​

វៀតណាម ៖ មនុស្ស​៤​នាក់​បាន​ស្លា​.​ប់ និង​៤​នាក់​ទៀត​បា.ត់​ខ្លួន​ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ដោយ​ព្យុះ​ទី​ហ្វុ​ង Mulan នៅ​ក្នុង​ប្រទេស​វៀតណាម​។

អ្នក​ស្លា​.​ប់ ៣​នាក់​នៅ​ក្នុង​ខេត្ត Hòa Bình និង​ម្នាក់​ទៀត​ក្នុង​ខេត្ត Phú Thọ​។ ចំណែក​អ្នក​បា.ត់​ខ្លួន​ស្ថិត​នៅ​ខេត្ត Hòa Bình, Tuyên Quang និង​ខេត្ត Lào Cai​។ នេះ​បើ​យោង​តាម​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​បង្ការ និង​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ធម្មជាតិ​។

ផ្ទះ​ចំនួន ១២៩​ខ្នង​ត្រូវ​បាន​បំផ្លាញ​នៅ​ក្នុង​ខេត្ត Hòa Bình, Yên Bái និង Tuyên Quang ខណៈ​ដែល​វាលស្រែ​ចំនួន ១.២៣៣​ហិ​កតា​ត្រូវ​បាន​បំផ្លាញ​។

កាសែត Vietnam News ចុះ​ផ្សាយ​ថា ផ្លូវ​ជា​ច្រើន​ខ្សែ​បាន​លិច​ទឹក និង​ខូចខាត​នៅ​ក្នុង​ខេត្ត Thanh Hóa និង Hòa Bình​។

នៅ​ក្នុង​រដ្ឋធានី​ហាណូយ ភ្លៀង​ធ្លាក់​ខ្លាំង​បណ្តាល​ឲ្យ​លិច​ដំណាំ​ស្រូវ និង​ដំណាំ​ផ្សេង​ៗ​ទៀត​ចំនួន ១.៣៥៨​ហិ​កតា​។

ក្រុមហ៊ុន​ធារាសាស្ត្រ​ក្នុង​រាជធានី បាន​ដំណើរការ​ស្ថានីយ​បូមទឹក ដើម្បី​កាត់​បន្ថយ​ទឹកជំនន់​៕ (​យោង​តាម​ប្រភព​៖ Vietnam News)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ