ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកការទូត​កូរ៉េ​ខាងជើង ច្រើន​នាក់​ចង់​រត់ចោលជួរ

7 ឆ្នាំ មុន

អតីត​ឯកអគ្គរដ្ឋទូត​រង​កូរ៉េ​ខាងជើង ប្រចាំ​ទីក្រុង​ឡុ​ង​ដ៍ ដែល​រត់ចោលជួរ​និយាយ​ថា អ្នកការទូត​ជាន់ខ្ពស់​កូរ៉េ​ខាងជើង ប្រចាំ​នៅ​អឺរ៉ុប​ច្រើន​នាក់ ស្វែងរក​ការ​រត់ចោលជួរ ។

លោក THAE YONG HO ដែល​រត់ចោលជួរ​កាលពី​ខែសីហា ឆ្នាំ​២០១៦ ថ្លែង​នា

អតីត​ឯកអគ្គរដ្ឋទូត​រង​កូរ៉េ​ខាងជើង ប្រចាំ​ទីក្រុង​ឡុ​ង​ដ៍ ដែល​រត់ចោលជួរ​និយាយ​ថា អ្នកការទូត​ជាន់ខ្ពស់​កូរ៉េ​ខាងជើង ប្រចាំ​នៅ​អឺរ៉ុប​ច្រើន​នាក់ ស្វែងរក​ការ​រត់ចោលជួរ ។

លោក THAE YONG HO ដែល​រត់ចោលជួរ​កាលពី​ខែសីហា ឆ្នាំ​២០១៦ ថ្លែង​នា​ថ្ងៃ​ទី​១៧ មក​រា ថា សហសេវិក​របស់​លោក​មួយ​ចំនួន​បាន​មក​ដល់​កូរ៉េ​ខាងត្បូង នា​ពេល​ថ្មី​ៗ​នេះ ។ តាម​សម្ដី​របស់​លោក​ក្នុង​បរិវេណ​សភា​កូរ៉េ​ខាងជើង រាយការណ៍​ដោយ YONHAP លោក  THAE YONG HO និយាយ​ថា ខ្ញុំ​ពុំ​មែន​ជា​អ្នក​ប្រចាំការ​នៅ​អឺរ៉ុប​តែ​ម្នាក់​គត់ ដែល​រត់ចោលជួរ​ឡើយ តែ​អ្នក​ឯទៀត​ៗ​ក៏​រង់ចាំ​ឱកាស​រត់ចោលជួរ​ដែរ ។

លោក THAE YONG HO អាយុ​៥៤​ឆ្នាំ និយាយ​ជា​សាធារណៈ​ចាប់តាំងពី​លោក​មក​ដល់​កូរ៉េ​ខាងត្បូង​ថា ការ​ចាកចេញ​របស់​លោក​មក​ពី​ការ​បដិសេធ​របស់​លោក របប​លោក​គីម ជុង​អ៊ុ​ន ដែល​កាន់​អំណាច​នៅ​ក្រុង​ព្យុ​ង​យ៉ាង ។

លោក​ក្លាយជា​ឥស្សរជន​ជាន់ខ្ពស់​កូរ៉េ​ខាងជើង​មួយ​រូប​ដែល​រត់ចោលជួរ ពុំ​ធ្លាប់​មាន​ចាប់តាំងពី​២០​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​ការ​រត់ចោលជួរ​កាលពី​ឆ្នាំ​១៩៩៧ របស់​លោក HWANG JANG YOP ជា​មនុស្ស​ម្នាក់​ដែល​គេ​ចាត់​ទុក​ថា អ្នក​ប្រកាន់​លទ្ធិ JUCHE ជា​មនោគមន៍វិជ្ជា​របស់​របប​កូរ៉េ​ខាងជើង​យ៉ាង​ងប់ងុល​ម្នាក់ ៕