ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់ប្រហារ​ស្លា.ប់​5​នាក់​នៅ​ម៉ិចស៊ិក និង​រក​ឃើញ​សាកសព​ដាច់​ក្បាល​6​នាក់

7 ឆ្នាំ មុន

បុរស​ម្នាក់​បាន​បា.ញ់ប្រហារ​នៅ​ម៉ិចស៊ិក​កាលពី​ថ្ងៃ​ទី​១៦ មក​រា ក្នុង​ក្លិប​រាត្រី​មួយ​នៃ​ទីក្រុង​ជាប់មាត់​សមុទ្រ PLAYA DEL CARMEN ក្នុង​ឧបទ្វីប YUCATAN បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​យ៉ាងតិច​៥​នាក់ ក្នុង​នោះ​មាន​ជនបរទេស​៤​នាក់

បុរស​ម្នាក់​បាន​បាញ់ប្រហារ​នៅ​ម៉ិចស៊ិក​កាលពី​ថ្ងៃ​ទី​១៦ មក​រា ក្នុង​ក្លិប​រាត្រី​មួយ​នៃ​ទីក្រុង​ជាប់មាត់​សមុទ្រ PLAYA DEL CARMEN ក្នុង​ឧបទ្វីប YUCATAN បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៥​នាក់ ក្នុង​នោះ​មាន​ជនបរទេស​៤​នាក់ ហើយ​មនុស្ស​១៥​នាក់​ទៀត​រង​របួស ។

រដ្ឋ​អាជ្ញា​រដ្ឋ QUINTANA ROO បញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា ជនជាតិ​កា​ណា​ដា​ម្នាក់ អីុ​តា​លី​ម្នាក់ និង​កូ​ឡុំ​ប៊ី​ម្នាក់ ​បាន​ត្រូវ​ស្លាប់ ​រួច​ស្ថានទូត​អា​​មេ​រិ​ក​ប្រចាំ​ក្រុង​ម៉ិចស៊ីកូ ប្រកាស​ពី​ការ​ស្លាប់​ជនជាតិ​អា​មេ​រិ​ក​ម្នាក់ ។ សញ្ជាតិ​របស់​ជន​រង​គ្រោះ​ទី​៥ ​នៅ​ពុំ​ទាន់​កំណត់​ដឹង​នៅឡើយ ។

រដ្ឋ​អាជ្ញា​មុន​នេះ​រៀបរាប់​ថា នារី​ម្នាក់​ស្លាប់​ ដោយ​គេ​រត់​ជាន់ក្រោយ​ការ​បាញ់ប្រហារ ។ ខ្មាន់កាំភ្លើង​នៅ​គេចខ្លួន​រក​ពុំ​ទាន់​ឃើញ ។

នៅ​ម៉ិចស៊ិក​ដែលយោង​តាម​អាជ្ញាធរ​ថា សាកសព​មនុស្ស​៦​នាក់​ដាច់​ក្បាល​ ត្រូវ​បាន​រក​ឃើញ​នា​ថ្ងៃ​ទី​១៦ មក​រា ក្នុង​រថយន្ត​ដែល​គេ​បោះបង់​ចោល​មួយ​នៅ​ក្រុង CHILPANCINGO រដ្ឋ GURRERO ភាគ​ខាងត្បូង​ម៉ិចស៊ិក ។

ក្នុង​សេចក្តី​ប្រកាស​មួយ លោក ROBERTO ALVAREZ អ្នកនាំពាក្យ​របស់​ប៉ូលិស​រដ្ឋ​នោះ​គូសបញ្ជាក់​ថា ក្បាល​របស់​ជន​រង​គ្រោះ​ទាំងនេះ​គេ​ដាក់​ក្នុង​ថង់​ប្លា​ស្ទិ​កមួយ​ក្នុង​រថយន្ត។ រថយន្ត​ដែល​ប៉ូលិស​ប្រទះ​ឃើញ​គេ​ចត​ចោល​តាម​មហាវិថី​មួយ​នៃ​ទីក្រុង​មាន​ប្រជាជន​១៨៧.០០០​នាក់​នេះ ។

សាកសព​មនុស្ស​៤​នាក់​ទៀត ក៏​រក​ឃើញ​នា​ថ្ងៃ​ដដែល​នេះ​ដែរ នៅ​កន្លែង​២​ផ្សេង​គ្នា​នៃ​ទីក្រុង CHILAPA ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៦០​គីឡូម៉ែត្រ ពី​ទីក្រុង CHILPANCINGO ៕