ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហូប​ខ្យង​រាល់ថ្ងៃ ដឹង​អត់ថា​ខ្យង​មាន​ប៉ុន្មាន​ប្រភេទ? ខណៈ​ទីផ្សារ​មាន​តម្រូវការ​ខ្ពស់

1 ឆ្នាំ មុន
  • កណ្តាល

បងប្អូន​ដែល​ធ្វើ​ដំណើរ​ទៅ​មករ​វាង​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ ប្រាកដ​ណាស់​ពិតជា​បាន​ស្គាល់ យាយ​ម៉ា​ប់លក់​ខ្យង​ជាក់​ជា​មិន​ខាន​ឡើយ ព្រោះ​ស្ត្រី​រូប​នេះ បាន​ប្រកប​របរ​លក់​ខ្យង​អស់​រយៈពេល​ជាង​

ខេត្តកណ្តាល ៖ បងប្អូន​ដែល​ធ្វើ​ដំណើរ​ទៅ​មករ​វាង​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ ប្រាកដ​ណាស់​ពិតជា​បាន​ស្គាល់ យាយ​ម៉ា​ប់លក់​ខ្យង​ជាក់​ជា​មិន​ខាន​ឡើយ ព្រោះ​ស្ត្រី​រូប​នេះ បាន​ប្រកប​របរ​លក់​ខ្យង​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ ដើម្បី​រក​ប្រាក់​សម្រួល​ជីវភាព​គ្រួសារ​។

មាន​សម្បុរ​រាង​ស្រអែម​ស្រស់ និង​ស្ថិត​ក្នុង​វ័យ​៥០​ឆ្នាំ យាយ​ម៉ា​ប់ លក់​ខ្យង​នៅ​សង្កាត់​រការ​ខ្ពស់ ក្រុង​តា​ខ្មៅ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​បណ្តើរ ដៃ​ចូក​ខ្យង​ច្រក​ក្នុង​ថង់​បណ្តើរ ដើម្បី​ថ្លឹង​ឱ្យ​ភ្ញៀវ បាន​ឱ្យ​ដឹង​ថា គាត់​លក់​ខ្យង​នេះ​ជាង​មួយ​ទស្ស​វត្ស​មក​ហើយ ដោយសារ​តែ​ស្រលាញ់​មុខរបរ​មួយ​នេះ​។ ហើយ​​សំខាន់ គឺ​គាត់​មាន​ម៉ូយ​ៗ​ជា​ច្រើន​ដែល​តែងតែ​មក​ជួយ​ទិញ​ខ្យង​របស់​គាត់​។

យាយ ម៉ា​ប់ អ្នកលក់​ខ្យង​ចាស់វស្សា​រូប​នេះ បាន​បន្ត​ថា ភ្ញៀវ​តែងតែ​ទិញ​ខ្យង​របស់​គាត់ ដោយ​គ្រប់​គ្នា​តែងតែ​សរសើរ​ពី​រសជាតិ​ថា ខ្យង​ស្រស់​ល្អ​ពេល​យក​ទៅ​ធ្វើ​ម្ហូប​ផ្សេង​ៗ ជា​ពិសេស​គឺ​មាន​តម្លៃ​សមរម្យ​។ តម្រូវការ​ទីផ្សារ​ខ្យង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​មានការ​កើនឡើង​ខ្ពស់ ដោយសារ​តែ​ខ្យង​អាច​យក​ទៅ​ច្នៃ​បានជា​មុខម្ហូប​ជា​ច្រើន ពិសេស​គឺ​គេ​និយម​យក​ធ្វើ​ស៊ុប​ខ្យង ឬ​ខ្យង​ចំហុយ​គ្រឿង​ជាដើម​។

យាយ ម៉ា​ប់ លក់​ខ្យង​នៅ​សង្កាត់​រការ​ខ្ពស់ បាន​បន្ត​ថា គាត់​លក់​ខ្យង​ធម្មជាតិ ១០០​ភាគរយ មិន​មែន​ជា​ខ្យង​ចិញ្ចឹម​ដែល​គេ​ឲ្យ​ស៊ី​ចំណី​នោះ​ទេ​។ អ្វី​ដែល​កាន់តែ​ពិសេស ខ្យង​របស់​គាត់​ស្រស់​ៗ ហើយ​វា​នៅ​រស់ ហើយ​គាត់​លក់​វា​អស់​ជា​រៀងរាល់ថ្ងៃ​។ ដូច​ច្នេះ អតិថិជន​ពុំ​មានការ​ព្រួយបារម្ភ​ថា នេះ​ជា​ខ្យង​នៅ​សល់ មិន​ស្រស់ ឬ​ក៏​ជា​ខ្យង​ងា​.​ប់​នោះ​ឡើយ​។

ស្ត្រី​វ័យ​៥០​ឆ្នាំ​រូប​នេះ បាន​និយាយ​ទៀត​ថា គាត់​ប្រកប​មុខ​នេះ​អស់​រយៈពេល​ជាង​១​ទស្ស​វត្ស​ហើយ ទោះបីជា​ជីវភាព​ធូរធា ខណៈ​កូន​និង​ប្តី​របស់​គាត់​ពុំ​ចង់ឱ្យ​គាត់​លក់ដូរ​បន្ត​ក្តី ប៉ុន្តែ​គាត់​នៅ​តែ​លក់​វា ព្រោះតែ​ស្រលាញ់​មុខរបរ​មួយ​នេះ​។ គាត់​បាន​បន្ត​ថា គាត់​លក់​ខ្យង​តាំងពី​ព្រឹក​ព្រលឹង​ស្រាង​ៗ រហូត​ដល់​ពេល​យប់​។ ជា​ទូទៅ សម្រាប់​ថ្ងៃ​ធម្មតា គាត់​លក់​បាន​ចន្លោះ​ពី​២០​គីឡូក្រាម ទៅ​៣០​គីឡូ​ក្រោម និង​ថ្ងៃ​ចុង​ស​ប្តា​ហ៍​គាត់​ក៏​លក់​បាន​ពី​៥០​គីឡូក្រាម ទៅ​៦០​គីឡូ​ក្រោម​។

យាយ ម៉ា​ប បាន​បន្ត​ថា «​ជា​ធម្មតា ខ្យង​ដែល​អាច​បរិភោគ​បាន​មាន​២​ប្រភេទ គឺ ខ្យង​បឹង ឬ​ខ្យង​គូថ​ស្រួច និង​ខ្យង​គូថ​ទោល​។ ក្រៅពី​ខ្យង​២​ប្រភេទ​នេះ នៅ​មាន​ខ្យង​ថៃ ដែល​គេ​អាច​បរិភោគ​បាន​ដែរ ប៉ុន្តែ​ពុំ​មាន​លក់​នៅ​លើ​ទីផ្សារ​ទេ ដោយសារ​ខ្យង​ប្រភេទ​នេះ​ងាយស្រួល​រក ហើយ​គេ​បរិភោគ​តែ​ក្បាល​វា​តែ​ប៉ុណ្ណោះ តែបើ​យើង​បរិភោគ​ខ្លួន​វា នោះ​វា​អាច​នឹង​ពុល ឬ​រាក់​រួស​ជាដើម​»​។ ជា​ទូទៅ គាត់​បាន​បែង​ចែង​ខ្យង​ទៅ​តាម​ទំហំ​ទាំង​៣​ប្រ​ភ​ទ មាន​ទំហំ​តូច កណ្តាល និង​ធំ​។ ទំហំ​ទាំង​៣​នេះ គាត់​លក់​ក្នុង​តម្លៃ​ដូច​ៗ​គ្នា ដោយ​ក្នុង​មួយ​គីឡូ​ក្រោម​ត្រឹមតែ​១០០០០​រៀល​ប៉ុណ្ណោះ​។

ស្រី្ត​កូន​ពីរ​រូប​នេះ បាន​បន្ថែម​ថា អតិថិជន​របស់​គាត់​ទិញ​ខ្យង​យក​ទៅ​ធ្វើ​ម្ហូប​ដូច​ជា ស្ងោរ ឬ​អាំង ខ្លះ​យក​ទៅ​ធ្វើ​ស៊ុប​ខ្យង ធ្វើ​អា​ម៉ុ​ក ឬ​ឆា​ក្តៅ​ជាដើម​។ ជា​ការ​ពិត​ណាស់ ខ្យង​ជា​ពពួកសត្វ​នៅ​ក្នុង​ទឹក​ដែល​យើង​អាចយ​កមក​ធ្វើ​ម្ហូប​បាន​ច្រើន ទៅ​តាម​តម្រូវការ​របស់​ខ្លួន​។

យាយ​ម៉ា​ប់​បាន​បន្ត​ថា អំឡុង​ពេល​កូ​វី​ដ គាត់​លក់​ខ្យង​ដាច់​ខ្លាំង​ណាស់ អ្នកដំណើរ​ជិត​ឆ្ងាយ តែងតែ​ទិញ​ខ្យល់​របស់​គាត់​គ្រប់​ៗ​គ្នា​។ ដោយ​គាត់​ខុស​ពី​អាជីវករ​ដទៃ​ទៀត ក្នុង​ពេល​កូ​វី​ដ​គេ​ពិបាក​សឹងតែ​គ្រប់​គ្នា ប៉ុន្តែ​គាត់​បែរ​លក់ដាច់​ជាងគេ​ទៅ​វិញ ដូច្នេះ​ការ​លក់​ខ្យង​នា​ពេល​បច្ចុប្បន្ន​នេះ ហាក់បីដូចជា​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់ និង​ការ​ពេញ​និយម​ក្នុង​ការ​បរិភោគ​ទៀត​ផង ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ