ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វីដែលគ្រប់គ្នាប្រាថ្នា ! ផ្ទះពោរពេញដោយសម្បត្តិ សេចក្តីសុខ សេចក្តីចម្រើន សុភមង្គល តាមឆ្នាំកំណើតទាំង១២ឆ្នាំ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មក​ដឹង​ថា តើ​ម្ចាស់​ឆ្នាំ​ណាខ្លះ​ដែល​រស់នៅ​ក្នុងផ្ទះ​មាន​ក្តី​សុខ សេចក្តីចម្រើន សុភមង្គល ដែល​ផ្ទះ​នីមួយ​ៗ​មាន​របៀប​តុបតែង​ផ្សេង​ៗ​គ្នា ទៅ​តាម​ឆ្នាំ​កំណើត​ទាំង​១២​ឆ្នាំ​នេះ ។ នេះ​យោង​តាម​សៀវភៅ…

រាជធានី​ភ្នំពេញ ៖ មក​ដឹង​ថា តើ​ម្ចាស់​ឆ្នាំ​ណាខ្លះ​ដែល​រស់នៅ​ក្នុងផ្ទះ​មាន​ក្តី​សុខ សេចក្តីចម្រើន សុភមង្គល ដែល​ផ្ទះ​នីមួយ​ៗ​មាន​របៀប​តុបតែង​ផ្សេង​ៗ​គ្នា ទៅ​តាម​ឆ្នាំ​កំណើត​ទាំង​១២​ឆ្នាំ​នេះ ។ នេះ​យោង​តាម​សៀវភៅ មហា​ស​ង្ក្រា​ន ឆ្នាំខាល​ចត្វា​ស័ក រៀបរៀង​ដោយ​ឯកឧត្តម អ៊ឹម បុរិន្ទ អ្នក​ស្រាវជ្រាវ​វិជ្ជា​ហោ​រាស្ត្រ​ខ្មែរ និង​សកល ។

រូបតំណាង

ផ្ទះ​មនុស្ស​កើត​ឆ្នាំជូត ៖ ដើម្បី​ភាព​មានទ្រព្យ​សម្បត្តិ​មាន​សេចក្តីសុខ ផ្ទះ​របស់​មនុស្ស​កើត​ឆ្នាំជូត គួរ​មាន​គ្រឿង​តន្ត្រី យ៉ាង​ហោច​ណាស់​១ មុខ នៅ​ក្នុងផ្ទះ​ដូច​ជា ខ្លុយ ព្យា​ណូ​ហ្គី​តា ។​ល​។ សូ​ម្បី​លេង​ក្តី មិន​លេង ក្ដី ត្រឹម​មាន​ទុក​ប្រដាប់​ផ្ទះ​ក៏​រាប់​ថា​នឹង​ត្រូវ​ស្លោក​នាំ​ជោគ​ល្អ​មក​ចូល​ក្នុងផ្ទះ តែ​បើសិនជា​គ្រឿង​តន្ត្រី ដែល​សមាជិកគ្រួសារ​ក្នុងផ្ទះ​អាច​លេង​បាន​ពិត​ៗ ឬ​មានការ​លេង តន្ត្រី​រួម​ជាមួយ​គ្នា​ក្នុង​ក្រុម​គ្រួសារ សម្លេង​តន្ត្រី​ដែល​ឮ​ឡើង ដូច​សម្លេង​សួគ៌​ដែល​ហៅ​ទ្រព្យ​រាប់​លាន​ចូល​មក​ក្នុងផ្ទះ ។

ផ្ទះ​អ្នក​កើត​ឆ្នាំឆ្លូវ ៖ ដើម្បី​ភាព​មានទ្រព្យ​ស្ដុកស្ដម្ភ ផ្ទះ​របស់​មនុស្ស​ដែល​កើត​ឆ្នាំឆ្លូវ មិន​គួរ​មាន​អ្វី​ដែល​រាង​មូល​វេរ​លែង​តែ​តុ​អាហារ​ចានឆ្នាំង ដែល​មូល​បាន​ក្រៅពី​នោះ វត្ថុ​របស់របរ​ដែល​ប្រើ ខាងក្នុង​ផ្ទះ​គួរ​ជា​របស់​ជ្រុង ជា​មុំ​ទាំងអស់ តួរ​យ៉ាងដូច​ជា នាឡិកា​រាង​៨​ជ្រុង អាង​ដាំ​ឈូក ៥​ជ្រុង ជើង​ដើម ឈើ​រាង​៤​ជ្រុង ជៀសវាង​របស់​មាន​រាង​មូល ។

ផ្ទះ​មនុស្ស​កើត​ឆ្នាំខាល ៖ ដើម្បី​សេចក្តីចម្រើន​រុងរឿង ខាងក្នុង​ផ្ទះ​របស់​មនុស្ស​ដែល​កើត​ឆ្នាំខាល​មិន​ថា ជា​តុ​កៅ អី​ទូ គ្រែ គួរ​មាន​ខ្នាត​ធំ​ជាង​ប្រក្រតី មុខ​ផ្ទះ​គួរ​មាន​ដើមឈើ​ធំ ឬ​ស​ញ្ញ​លក្ខណៈ ដែល​ជា​ធំ​ជា​ដុំ​ល្អ​អស្ចារ្យ ជា​អាទិ៍ មាន​ទ្វា​មុខ​ផ្ទះ​ធំ មាន​ពាងទឹក​ខ្នាត​ធំ មាន​ស្រះ​ទឹក​ខ្នាត​ធំ​ជាដើម ក្នុង​បន្ទប់ទទួលភ្ញៀវ គួរ​មាន​រូបភាព​ព្រះអាទិត្យ​រះ​តុបតែង​ទុក​និង​ជួយ​បន្ថែម​កម្លាំង​អំណាច និង​បារមី​ឲ្យ​ច្រើន​ឡើងជា​ដើម ។

ផ្ទះ​មនុស្ស​កើត​ឆ្នាំថោះ ៖ ដើម្បី​សេចក្តីសុខ សេចក្តីសម្រេច ផ្ទះ​របស់​មនុស្ស​ដែល​កើត​ឆ្នាំថោះ គួរ​ជា​ផ្ទះ​ដែល​មាន​ភាព​ត្រជាក់ត្រជុំ មាន​ម្លប់​ត្រជាក់ មាន​ទីលាន​ស្មៅ​ដើមឈើ ផ្កាឈើ អាង​ឈូក​តួ​ផ្ទះ មាន​ខ្យល់ ចេញចូល​លំហែរ​កាយ​វាល​ស្រឡះ​សប្បាយ​មាន​ពន្លឺ​ថ្ងៃ ហើយ​រស្មី​ភ្លឺ​ល្មម​ក្នុង​បន្ទប់ដេក​ឬ​បន្ទប់ទទួលភ្ញៀវ គួរ​មាន​តុក្កតា​សេ​រា​ម៉ិច រូប​ទន្សាយ រូប​មាន់ រូប​ស៊ុត រូប​ជ្រូក រូប​កូន​ក្មេង​ទារក ដែល​ជាស​ញ្ញ​លក្ខណៈ​នៃ​ភាព​មានទ្រព្យ​ស្ដុកស្ដម្ភ និង​ជួយ​ឲ្យ​មាសប្រាក់​មិន​ធ្លាយ​ហូរ​ទៅ​ណា​បាន ទទួល​ប្រាក់ខែ​បាន​ឡើង​តំណែង បាន​ជួប​គូ​ដែល​សម​តាម បំណង​សម​ប្រាថ្នា​គ្រប់​ប្រការ ។

ផ្ទះ​មនុស្ស​កើត​ឆ្នាំរោង ៖ ដើម្បី​ជា​សេរី​មង្គល ផ្ទះ​របស់​មនុស្ស​ដែល​កើត​ឆ្នាំរោង គួរ​នឹង​មានឈ្មោះ​ដែល​ជា​មង្គល និង​ត្រឹមត្រូវ​តាម​គោល​ទ​ក្សា​របស់​ម្ចាស់​នៃ​ផ្ទះ​ដែល​ជា​ធម្មតា​រមែង​នឹង​ប្រើ​ឈ្មោះ​ឬ​នាមត្រកូល​របស់​ម្ចាស់​នៃ​ផ្ទះ​បើ​ឈ្មោះ​ឬ​នាមត្រកូល​ត្រូវ​ស្លោក​ហើយ​ឈ្មោះ ផ្ទះ​ក៏​រមែង​នឹង​ល្អ​ទៅ​តាម​ផង​ឈ្មោះ​ផ្ទះ​ត្រូវ​មាន​ភាព​សក្តិ​សម​ទៅ​លក្ខណៈ​ផ្ទះ​និង​អ្នក​ស្នាក់​អាស្រ័យ​ហាម​ផ្ទុយ​ពី​ការ​ពិត តួយ៉ាង​ដូច​ជា ផ្ទះ​ដែល​ជាប់​នឹង​ភ្នំ តែ​តាំង​ឈ្មោះ​ផ្ទះ​ថា​ផ្ទះ​មាត់សមុទ្រ​លក្ខណៈ​យ៉ាងនេះ គឺថា មិន​សក្តិ៍​សម​ធ្វើ​ឲ្យ​អាប់​ជោគ​ជួប​ប្រស​ព​តែ​ឧបសគ្គ​ក្នុង​ការ​ដំណើរ​ជីវិត ។

ផ្ទះ​អ្នក​កើត​ឆ្នាំម្សាញ់ ៖ ដើម្បី​សេចក្តីចម្រើន​រុងរឿង ផ្ទះ​របស់​មនុស្ស​ដែល​កើត​ឆ្នាំម្សាញ់ ត្រូវ​មាន​ពន្លឺ​ភ្លឺ​ជា​និច្ច មិន​ថា​ជា​ពេល​ថ្ងៃ​ឬ​ជា​ពេល​យប់ ត្រូវ​ឲ្យ​មើលឃើញ​ថា មាន​ពន្លឺ​នៅ​គ្រប់​វេលា​ជា​ពិសេស​នៅ​ក្នុង​វេលា​យប់ គួរ​មាន​ភ្លឺ​នៅ​ខាងក្រៅ​ផ្ទះ​យ៉ាងតិច​១​ដួង​ឲ្យ​មាន​ពន្លឺ​ពេញ​មួយ​យប់ រាល់​ថា​ជា​មង្គល​យ៉ាង​ប្រសើរ បើ​ផ្ទះ​នេះ​មាន​ភាព​ងងឹត និង​នាំ​ភ័យ​ន្ត​រាយ ឬ​អាក្រក់​មក​ឲ្យ​ដល់​ម្ចាស់ផ្ទះ​ដែល​កើត​ឆ្នាំម្សាញ់ ។

ផ្ទះ​មនុស្ស​កើត​ឆ្នាំមមី ៖ ដើម្បី​សេចក្តី​ស​ម្រើ​ន​ឈាន​ទៅ​មុខ ផ្ទះ​របស់​អ្នក​ដែល​កើត​ឆ្នាំមមី ត្រូវ​មាន​រូប​ធ្វើ​ចលនា ធ្វើ​សកម្មភាព​ដូច​ជា​គ្រវី​ទង់​មាន​ប្រភព​ទឹក​ធ្វើ​ចលនា ទឹកធ្លាក់​មាន​កង្ហារ មាន​សត្វ​សុនខ ឬ​ឆ្មា​រត់​លេង មាន​ដើមឈើ​ធំ​ដែល​រា​រា​តាម​ខ្យល់ ខាងក្នុង​ផ្ទះ​គួរ​មាន​សញ្ញា​លក្ខណ​នៃ​ភាព​ធ្វើ​ចលនា ឬ​ល្បឿន ដូច​ជា​រថយន្ត​បុរាណ រថភ្លើង ទូកក្តោង​សំពៅ យន្តហោះ​កាំ​ជ្រូ​ច​។​ល​។ ដើម្បី​បន្ថែម​ភាព​គង់វង្ស មានទ្រព្យ ផ្ទះ​ដែល​ស្ងប់​ស្ញៀ​ម ហើយ​ស្ងាត់​ពេក​ទៅ​នោះ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ឆ្នាំមមី​លំបាក និង​អាប់​ជោគ ។

មនុស្ស​ដែល​កើត​ឆ្នាំមមែ ៖ ដើម្បី​សេចក្តីសុខ​សេចក្តីសម្រេច​ផ្ទះ​របស់​មនុស្ស​ដែល​កើត​ឆ្នាំមមែ គួរ​ជា​ផ្ទះ​ដែល​សក្តិ​សមជា​ការងារ​សិល្បៈ មិន​ថា​ជា​រូបគំនូរ រូបថត ទេសភាព ទស្សនីយ៍ភាព ការ​ចម្លាក់ សៀវភៅ ស៊ី​ឌី​ភ្លេង ឌី​វី​ឌី​ភាពយន្ត ។​ល​។ សុទ្ធតែ​ត្រូវ​ស្លោក និង​នាំ​ជោគ​ល្អ មក​ដល់​មនុស្ស​ដែល​កើត​ឆ្នាំមមែ ហើយ​ប្រសិនបើ​ផល​ការងារ​សិល្បៈ​ពួក​នោះ​ជា​ថ្វីដៃ​របស់​ម្ចាស់​នៃ​ម្ចាស់ផ្ទះ​ផង​នោះ​នឹង​រឹតតែ​ត្រូវ​ស្លោក ហើយ​ជោគ​ល្អ​ច្រើន​ឡើង​ថែម​ទៀត ។

ផ្ទះ​មនុស្ស​ដែល​កើត​ឆ្នាំវក ៖ ដើម្បី​សេចក្តីចម្រើន​រុងរឿង​ផ្ទះ​របស់​អ្នក​កើត​ឆ្នាំវក គួរ​ជា​ផ្ទះ​ដែល​មានការ​ពង្រីក​បន្ថែម កែ​លំអ ផ្លាស់​ប្តូរ ទៅ​តាម​ពេលវេលា ដើម្បី​ឲ្យ​ស្រប និង​សមតុល្យ​នឹង​អ្នក​ស្នាក់​អាស្រ័យ ឬ​ពោល​តាម​ន័យ​ម្យ៉ាងទៀត​ថា ជា​ផ្ទះ​មានការ​ចម្រើន​ធំដុំ​រៀល​រាល់វេលា​តួយ៉ាង​ដូច​ជា មាន​ដើមឈើ​ថ្មី​ៗ មក​ដាំ​បន្ថែម​ជា​និច្ច មាន​តុ ទូ ថ្មី​មក​ជំនួស​របស់​ដើម​ដែល​ខូចខាត បាត់បង់​មាន​កាំ​អី ជើងម៉ា​ថ្ម ឈុត​ថ្មី មក​តាំង​បន្ថែម​ក្នុង​សួន មានការ​ប្តូរ​សំពត់​វាំងនន​ថ្មី​រាល់​ៗ២​ឆ្នាំ​ម្តង ប៉ាយ​ផ្ទះ​ដូរ​រាល់​៣​ឆ្នាំ ។

ផ្ទះ​មនុស្ស​កើត​ឆ្នាំរកា ៖ ដើម្បី​សេរី​មង្គល ផ្ទះ​របស់​មនុស្ស​ដែល​កើត​ឆ្នាំរកា ត្រូវ​ស្អាត​ស្រស់ថ្លា ហើយ​ថ្មី​ជា​និច្ច របស់របរ​គ្រឿង​ប្រើ​ក្នុងផ្ទះ គួរ​ចាត់​ឲ្យ​ជា​របៀបរៀបរយ​ល្អ របង​ផ្ទះ និង​អគារ​ខាងក្រៅ​ផ្ទះ​គួរ​ដូរ​ប៉ាយ​ថ្មី​រាល់​ៗ៣​ឆ្នាំ​ម្តង ខាងក្នុង​បរិវេណ​ផ្ទះ ហាម​មាន​របស់របរ​បែកបាក់ ខូចខាត បាត់បង់ ស្លឹកឈើ​ស្ងួត ដើមឈើ​ស្រពោន​ស្វិត​រុះ​រោយ​ជា​ដាច់ខាត ស្នាម ប្រេះ​លើ​ជញ្ជាំង បើ​ឃើញ​ត្រូវ​ប្រញាប់​កែ​ភ្លាម​ៗ អំ​ពូ​ល​ភ្លើង ក្លង ថូ ទ្វារ បង្អួច ត្រូវ​ល្អ ព្រម​ប្រើ​ការងារ​ជា​និច្ច ។

ផ្ទះ​មនុស្ស​កើត​ច ៖ ដើម្បី​សេចក្តី​គង់វង្ស​មាន​សេចក្តី សុខ​ផ្ទះ​របស់​មនុស្ស​ដែល​កើត​ឆ្នាំច គួរ​មាន​សត្វ​ចិញ្ចឹម ជា​ពិសេស​សុនខ ដែល​រាប់​ថា ជា​សត្វ​ដែល​នាំ​ជោគ​របស់​មនុស្ស​ឆ្នាំច ព្រោះ​ភាព​ស្មោះត្រង់ ហើយ​វៀងវៃ​របស់​សុនខ​នឹង​ជួយ​ឲ្យ​មនុស្ស​ឆ្នាំច អារម្មណ៍ល្អ រីករាយ​ស្រស់ថ្លា​ខួរក្បាល​ស្រឡះ ល្អ​មិន​ស្មុ​គ្រ​ស្មាញ ដូច្នោះ​មិន​ថា នឹង​គិត ឬ​ធ្វើ​អ្វី​ក៏​សុទ្ធតែ​មានជោគ​ល្អ​មាន​សេចក្តីសម្រេច​សុនខ ដែល​ចិញ្ចឹម​ទុក​មិន​គួរ​ចិញ្ចឹម​តែ​១​នោះ​ទេ គួរ​ចិញ្ចឹម​ចាប់ពី​២​ឡើង​ទៅ តែ​ក៏​កុំ​ឲ្យ​ច្រើន​ពេក គួរ ឲ្យ​ស័ក្តិសម​នឹង​បរិវេណ​ផ្ទះ​ហើយ​ការ មើលថែ​ឲ្យ​យកចិត្តទុកដាក់​ជា​និច្ច ។

ផ្ទះ​មនុស្ស​កើត​ញាំ​កុរ ៖ ដើម្បី​សេចក្តី​គង់វង្ស មានទ្រព្យ​សម្បត្តិ ផ្ទះ​របស់​មនុស្ស​ដែល​កើត​ឆ្នាំកុរ ត្រូវ​មាន​បន្ទប់​បាយ​ធំ​ទូលាយ​ស្អាត ស្រួល​សប្បាយ​មាន​ឧបករណ៍​ក្នុង​ការ​ធ្វើការ​ដាំ​ស្ល ព្រោះ​ការ​ចូល​ចង្ក្រាន បាយ​ធ្វើ​អាហារ​របស់​មនុស្ស​ឆ្នាំកុរ​រាប់​ថា ជា​រឿង​មង្គល មាន​មក​ដល់​ជោគ​លាភ​សេចក្ដីសម្រេច ហើយ​ភាព​មានទ្រព្យ ហើយ​បើ​មាន​តុក្កតា​សេ​រា​ម៉ិច​រូប​ជ្រូក​ពណ៌​ស​ឬ​ស៊ី​ជម្ពូ​ជា​លក្ខណៈ​នៃ​ភាព​ឧត្តម​សម្បូ​ណ៍​ទុក​ក្នុង​បន្ទប់ទទួលភ្ញៀវ ឬ​បន្ទប់​អាហារ​ផង និង​រឹតតែ​ត្រូវ​ស្លោក​ជោគ​ល្អ ហេង​ហេង បន្ថែម​ច្រើន​ឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ