ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេងតុងទីនមានហានិភ័យគេបោកខ្ពស់

2 ឆ្នាំ មុន
  • ភ្នំពេញ

តុងទីន​បាន​ក្លាយជា​មធ្យោបាយ​ផ្តល់​ដើមទុន​ឲ្យ​ពល​ខ្មែរ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ លេង​តុងទីន បាន​លុយ​ដំ​យក​ទៅ​ប្រើប្រាស់​បាន​ងាយស្រួល ។ លេង​តុងទីន ដូច​ជា ការ​សន្សំ​ប្រាក់​ពីព្រោះ​វា​ផ្តល់​ការ​ប្រាក់​ឲ្យ​អ្នក​មិន​ចង់​ដេញ​នៅ​រៀង​រាល់​ខែ ។ ក្រោម​ហេតុផល​ទាំងនេះ…

តុងទីន​បាន​ក្លាយជា​មធ្យោបាយ​ផ្តល់​ដើមទុន​ឲ្យ​ពល​ខ្មែរ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ លេង​តុងទីន បាន​លុយ​ដំ​យក​ទៅ​ប្រើប្រាស់​បាន​ងាយស្រួល ។ លេង​តុងទីន ដូច​ជា ការ​សន្សំ​ប្រាក់​ពីព្រោះ​វា​ផ្តល់​ការ​ប្រាក់​ឲ្យ​អ្នក​មិន​ចង់​ដេញ​នៅ​រៀង​រាល់​ខែ ។

ក្រោម​ហេតុផល​ទាំងនេះ ពលរដ្ឋ​ខ្មែរ​ទាំងស្រី ទាំងប្រុស បាន​និយម​លេង​តុងទីន មិន​ថា នៅ​ទីក្រុង និង​ជនបទ​ឡើយ ។ មនុស្ស​មួយ​ក្រុម​បាន​រួម​គ្នា​លេង​តុងទីន ក្នុង​ចំនួន​ទឹកប្រាក់​មួយ​ដែល​បាន​កំណត់​ដូច​ជា​៣០​ម៉ឺន​រៀល ៥០​ម៉ឺន​រៀល ឬ​អាច​ដល់​១០០​លាន​រៀល និង​ច្រើន​ជាង​នេះ​ក៏​មាន ។

នៅ​រៀង​រាល់​ខែ ឬ​កន្លះ​ខែ​ម្តង សមាជិក​តុងទីន ត្រូវ​ធ្វើការ​ដេញថ្លៃ​គ្នា​ម្តង ។ អ្នក​ណា​ហ៊ាន​ដាក់​ប្រាក់​ច្រើន​នឹង​ទទួល​បាន​ទឹកប្រាក់​ពី​តុង​នី​ន​នោះ ។ តុងទីន​មាន​មនុស្ស​ម្នាក់​ធ្វើ​«​មេ​» ។ មេ​តុងទីន​មាន​ភារកិច្ច​រៀបចំ​ការ​ដេញថ្លៃ​នៅ​រៀង​រាល់​ខែ និង​ប្រមូល​ថវិកា​ពី​កូនក្រុម​ឲ្យ​អ្នក​ដេញ​តុងទីន​ឈ្នះ​គេ​ជា​ប្រចាំខែ ។

ជា​ច្រើន​ឆ្នាំ​មក​ហើយ​តុងទីន​មាន​វត្ត​មាននៅ​ក្នុង​ស្រទាប់​ពលរដ្ឋ​ខ្មែរ និង​នៅ​គ្រប់​ស្រទាប់វណ្ណៈ ក្រុម​ពលរដ្ឋ​ក្រីក្រ​លេង​តុងទីន​មួយ​ក្បាល​១០​ម៉ឺន ឬ​២០​ម៉ឺន​រៀល ។

ក្រុម​ពលរដ្ឋ​មាន​ចំណូល​ខ្ពស់​គេ​លេង​តុងទីន​មួយ​ក្បាល​រាប់​ពាន់​ដុល្លារ ។ ប៉ុន្តែ​ការ​លេង​ទុង​ទី​ន​នេះ​ត្រូវ​គេ​មើលឃើញ​ថា មាន​ហានិភ័យ​ខ្ពស់​ណាស់​ដល់​ការ​ខាតបង់​ថវិកា​ដោយសារ​គ្មាន​ច្បាប់​ណា​គ្របដណ្តប់ គ្រប់​គ្រោង​លើ​ការ​លេង​ទុង​ទី​ន​នេះ​ឡើយ ។

ដូច្នេះ​ហើយ​បានជា​អ្នកធ្វើការ​នៅ​វិស័យ​ធនាគារ តែងតែ​ណែនាំ​ពលរដ្ឋ​គួរ​កុំ​លេង​ទុង​ទិញ ហើយ​ងាក​មក​ប្រើ​សេវា​ធនា​ធារ​វិញ ។ ចង់​ខ្ចីប្រាក់​យក​មក​ប្រាក់​ប្រើប្រាស់​គួរ​ខ្ចី​ធនាគារ ។ ចង់​សន្សំ​ប្រាក់ គួរ​ដាក់​សន្សំ​ជាមួយ​ធនាគារ​ដែល​មានច្បាប់​ការងារ ។

ជា​ញឹកញាប់​គេ តែងតែ​ឃើញ​ព័ត៌មាន​អវិជ្ជមាន​ពី​ការ​លេង​តុងទីន​ដួច​ជា​ថា «​មេ​តុងទីន​ម្នាក់​បាន​ប្រមូល​លុយរាប់​ម៉ឺន​ដុល្លារ​រត់​ចោល​កូន​បាត់​» ។ មេ​តុងទីន​ម្នាក់​វណ្ឌ​ករ ជំពាក់​លុយ​គេ ដោយសារ​កូន​ៗ​តុងទីន មិន​ព្រម​បង់ «​ជាដើម​»​។

តាម​ប្រភព​អ្នកលេង​តុងទីន​ថា ហានិភ័យ​តុងទីន​មាន​ច្រើន ក្រៅពី​មេ​អាច​រត់​ចោល​កូន​ៗ ក៏​មាន​ករណី​ច្រើន​ដែរ ករណី​កូនក្រុម​គ្មាន​លទ្ធភាព​បង់ប្រាក់​នៅ​ពេល​តុងទីន​ខ្លួន​បាន​ដេញ (​ងា​.​ប់​) ហើយ​នោះ ។

លោក កាំ​ង តុង​ងី អ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) បាន​លើក​ឡើ​ថា តុងទីន បាន​ក្លាយជា​សកម្មភាព​សេដ្ឋកិច្ច​សំខាន់​មួយ​នៅ​ក្នុង​សង្គម​ខ្មែរ​ជា​ច្រើន​ជំនាន់​មក​ហើយ ។ លោក​ថា នៅ​ពេល​ប្រព័ន្ធ​ធនាគារ​មិន​ទាន់​សកម្ម និង​រឹង​មាំ​នោះ​តុងទីន បាន​បម្រើ​វិស័យ​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ តែ​លោក​ថា នៅ​ពេល​វិស័យ​ធនាគារ​រីក​ចម្រើន និង​រឹង​មាំ​ដូច​សព្វ​ថ្ងៃនេះ ពលរដ្ឋ​គួរ​ងាយ​មក​ប្រើ​សេវា​ធនាគារ​វិញ​ពីព្រោះ​មានច្បាប់​ការងារ ហើយ​ហានិភ័យ​មាន​តិច​បំផុត​មិន​ដូច​តុងទីន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ