តាមប្រភពពី Metro បានឱ្យដឹងថា ការសិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញថា គូស្នេហ៍សង្សារណាដែលចូលចិត្តបង្ហោះរូបផ្អែមល្ហែមជាមួយគ្នាចូលក្នុងប្រព័ន្ធបណ្តាញសង្គម គឺអាចនឹងស្អប់គ្នានៅខាងក្រៅ ។
អ្នកជំនាញសិក្សាពីភេទរបស់បុរស-ស្ត្រី លោកស្រី Nikki Goldstein ប្រាប់មកកាន់ Mail Online ថា «ជានិច្ចជាកាល ដៃគូ
ម្ខាងណាដែលចូលចិត្តបង្ហោះជាងគេ គឺជាអ្នកដែលចង់បានការទទួលស្គាល់ និងការវាយតម្លៃពីអ្នកដទៃ មកលើសេចក្តីស្នេហារបស់ខ្លួន» ។
លោកស្រីបន្តថា «ការ Like និងComment អាចជារង្វាស់រង្វាល់ការវាយតម្លៃ ហើយអាចធ្វើឲ្យដៃគូស្នេហាដែលបង្ហោះនោះ សប្បាយចិត្តទៅតាមការ Like និង Comment ពីសំណាក់អ្នកប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គម ។ យូរៗទៅ ការរីករាយនោះមិនមែនកើតចេញ ដោយសារដៃគូម្ខាងទៀតផ្តល់ឱ្យឡើយ ។ ម្យ៉ាងវិញទៀត វាក៏អាចជាសញ្ញាមួយបង្ហាញថា ដៃគូម្ខាងគឺកំពុងតែគ្រប់គ្រង និងគ្រងជាម្ចាស់ទៅលើដៃគូម្ខាងទៀត» ។
ការសិក្សាស្រាវជ្រាវកន្លងមក ធ្វើឡើងដោយសាកលវិទ្យាល័យ Brunel បានឲ្យដឹងថា មនុស្សដែលចូលចិត្តបង្ហោះរូបរ៉ូមែនទិកជាមួយគូស្នេហ៍ ភាគច្រើនមានការឱ្យតម្លៃខ្លួនទាប ។ នេះគឺជាលទ្ធផលដែលទទួលបានមកពីការសិក្សាទៅលើអ្នកប្រើប្រាស់ហ្វេសប៊ុកចំនួន៥៥៥នាក់ ។
ចែករំលែកព័តមាននេះ