ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាង​ចិន​បម្រើ​មុខម្ហូប​ប្រអប់ជើង​មនុស្ស

7 ឆ្នាំ មុន

ចាត់ទុកជា​រឿង​ចម្លែក​មួយ​ដែល​ហាង​អាហារ​ចិន​នៅ​អីុ​តា​លី​បម្រើ​មុខម្ហូប​ប្រអប់ជើង​ខ្មា​ឃ្មុំ​ជូន​អតិថិជន ប៉ុន្តែ​ការណ៍​ពិត​មិនមែន​ប្រអប់ជើង​ខ្លាឃ្មុំ​ទេ គឺជា «​ប្រអប់ជើង​មនុស្ស»។

មនុស្ស​ជា​ច្រើន​ដឹង​ថា ហាង​អាហារ​ចិន​ជា​ច្រើន​លក់​ចំណី

ចាត់ទុកជា​រឿង​ចម្លែក​មួយ​ដែល​ហាង​អាហារ​ចិន​នៅ​អីុ​តា​លី​បម្រើ​មុខម្ហូប​ប្រអប់ជើង​ខ្មា​ឃ្មុំ​ជូន​អតិថិជន ប៉ុន្តែ​ការណ៍​ពិត​មិនមែន​ប្រអប់ជើង​ខ្លាឃ្មុំ​ទេ គឺជា «​ប្រអប់ជើង​មនុស្ស»។

មនុស្ស​ជា​ច្រើន​ដឹង​ថា ហាង​អាហារ​ចិន​ជា​ច្រើន​លក់​ចំណីអាហារ​ប្លែក​ដែល​ផ្សំ​ពី​អវយវៈ​របស់​សត្វ រួម​មាន​ត្រី​បា​ឡែ​ន ពង្រូល ពស់ ខ្លាឃ្មុំ ជាដើម ប៉ុន្តែ​ចំពោះ​ហាង​អាហារ​ចិន​មួយ​នៅ​ក្រុង Padua ប្រទេស​អីុ​តា​លី ​ដាក់​លក់​អាហារ​ដែល​ចម្អិន​យ៉ាង​ចម្លែក គឺ​ប្រអប់ជើង​មនុស្ស ។

«Mirror» របស់​អង់គ្លេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សា​ា​យ​ថា បុគ្គលិក​រត់​តុ​ម្នាក់​របស់​ហាង​និយាយ​ថា «​មាន​ថ្ងៃមួយ​ភ្ញៀវ​ជនជាតិ​ស្លូ​វ៉ា​គី បាន​ចូល​ហាង និង​បញ្ជា​ម្ហូប​ជា​ប្រអប់ជើង​ខ្លាឃ្មុំ ដែល​ហាង​លក់​ជា​ប្រក្រតី ប៉ុន្តែ​ធាតុ​ពិត​ម្ហូប​នៅ​ក្នុង​ចាន​នោះ​ចម្អិន​ពី​ប្រអប់ជើង​មនុស្ស » ។

បុគ្គលិក​រូប​នោះ​បញ្ជាក់​ថា រឿងរ៉ាវ​គ្រប់យ៉ាង​ជា​ការណ៍​ពិត ដោយ​គេ​បាន​បង្ហោះ​រូបថត​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន បង្ហាញ​ម្ហូប​ម្យ៉ាង​ដូច​ជា​ជើងមនុស្ស​១​គូ ដាក់​នៅ​ក្នុង​ចាន​ពណ៌​ផ្ទៃមេឃ​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​មាន​អ្នកលេង​អីុ​ន​ធើ​រ​ណេ​តម្នាក់​ដែល​បានឃើញ​ប្តឹង​ទៅ​អាជ្ញាធរ​ឱ្យទៅ​ត្រួតពិនិត្យ​ជា​បន្ទាន់ ។

ប៉ូលិស និង​មន្ត្រី​ជំនាញ​បាន​ទៅ​ត្រួតពិនិត្យ​គុណភាព​អាហារ​នៅ​ហាង​នោះ រៀបរាប់​ថា ពួក​គេ​មិន​បាន​ប្រទះ​ឃើញ​ស្លាកស្នាម​សាច់ ឬ​បំណែក​ណាមួយ​ដែល​បញ្ជាក់​ថា​ជា​ប្រអប់ជើង​ខ្លាឃ្មុំ​ទេ ។

ដោយឡែក​នៅ​ក្នុង​ទូ​ក្លា​ស្សេ​មាន​សាច់​ត្រី និង​សាច់់សត្វ​ទម្ងន់​២៥​គីឡូក្រាម ហើយ​សាច់​ដែល​ប្រទះ​ឃើញ​នោះ​មិន​អាច​កំណត់​បាន​ថា​ជា​សាច់សត្វ​អ្វី​ទេ? បច្ចុប្បន្ន​អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​បន្ត ។ ចាំបាច់​ត្រូវ​រិះរក​ទិន្នន័យ​ឱ្យ​បាន​ថា បំណែក​ដែល​បុគ្គលិក​រត់​តុ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​នោះ​តើ​ជា​ជើងមនុស្ស ឬអ្វី​ពិតប្រាកដ ៕