ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ធ្វើ​ដូច​ម្តេច​ដើម្បី​ឱ្យដៃ​និង​ជើង​របស់​លោក​អ្នកមាន​ភាព​ស​ភ្លឺ​ថ្លា ?

7 ឆ្នាំ មុន

ដោយសារ​តែ​ការ​ប៉ះ​ផ្ទាល់​ទៅ​នឹង​កាំរស្មី​ដែល​អាច​បង្ក​គ្រោះថ្នាក់ UVA និង​UVB នៃ​ពន្លឺព្រះអាទិត្យ ស្បែក​នឹង​ផលិត​ជាតិ​មេឡានីន​បន្ថែម​ទៀត​ដើម្បី​ការពារ​ខ្លួន​វា​ផ្ទាល់ ។ សារជាតិ​មេឡានីន នាំ​ឱ្យ​ស្បែក​ឡើង​ពណ៌​ខ្មៅ

ដោយសារ​តែ​ការ​ប៉ះ​ផ្ទាល់​ទៅ​នឹង​កាំរស្មី​ដែល​អាច​បង្ក​គ្រោះថ្នាក់ UVA និង​UVB នៃ​ពន្លឺព្រះអាទិត្យ ស្បែក​នឹង​ផលិត​ជាតិ​មេឡានីន​បន្ថែម​ទៀត​ដើម្បី​ការពារ​ខ្លួន​វា​ផ្ទាល់ ។ សារជាតិ​មេឡានីន នាំ​ឱ្យ​ស្បែក​ឡើង​ពណ៌​ខ្មៅ ជា​ពិសេស នៅ​លើ​ដៃ​និង​ជើង ប្រសិនបើ​មិន​បានការ​ពារ​ដោយ​សម្លៀក​បំពាក់ ឬ​ស្បែកជើង ។

រួម​ជាមួយនឹង​ការ​ប៉ះ​ផ្ទាល់​នឹង​ពន្លឺព្រះអាទិត្យ ស្បែក​ខ្មៅ​អាច​បណ្តាល​មក​ពី​ភាព​ភាព​កខ្វក់ ការ​បំពុលបរិស្ថាន និង​ការ​ប៉ះ​ផ្ទាល់​ទៅ​នឹង​សារធាតុ​គីមី​ដែល​មាន​គ្រោះថ្នាក់ ។
ដៃ​និង​ជើង មាន​ពណ៌​ខ្មៅ​អាច​មើលទៅ​អាក្រក់ ហើយ​អាច​ធ្វើ​ឱ្យ​លោក​អ្នកមាន​អារម្មណ៍​ថា​ខ្មាស​អៀន ។ សំណាងល្អ មាន​វិធី​ធម្មជាតិ​ជា​ច្រើន​ដែល​អាច​ធ្វើ​ឲ្យ​ស្បែ​កដៃ និង​ជើង​របស់​លោក​អ្នកមាន​ភាព​ស​ភ្លឺ​ថ្លា ។ ខាងក្រោម​នេះ​គឺជា​វិធី​កំពូល​ទាំង​៥ ដែល​អាច​ធ្វើ​ឲ្យ​ស្បែ​កដៃ​និង​ជើង​របស់​លោក​អ្នកមាន​ភាព​ស​ភ្លឺ​ថ្លា ៖

១-​ក្រូចឆ្មារ ៖ ក្រូចឆ្មារ​មាន​តម្លៃ​ថោក​ហើយ​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ស្បែ​កដៃ និង​ជើង​របស់​លោកអ្នកមាន​ភាព​ស​ភ្លឺ​ថ្លា ។ លក្ខណសម្បត្តិ​ជាតិ​អាស៊ីត​របស់​ក្រូចឆ្មារ មាន​តួនាទី​ជា​ភ្នាក់ងារ​ធ្វើ​ឲ្យ​ស្បែក​ស​ដោយ​ធម្មជាតិ ។

ក្រូចឆ្មារ​សម្បូរ​ទៅ​ដោយ​ជាតិ​វីតាមីន​C ដែល​អាច​ជួយ​កម្ចាត់​កោសិកា​ស្បែក​ចាស់​ៗ និង​ធ្វើ​ឲ្យ​ពណ៌​ស្បែក​មាន​ភាព​ភ្លឺ​ថ្លា ។ វា​ជា​ជំនួយ​ក្នុង​ការ​រីក​លូតលាស់​របស់​កោសិកា​ថ្មី និង​ធ្វើ​ឲ្យ​ពណ៌​ស្បែក​ស្រាល​ជាង​មុន ។

-​រោយ​ស្ករ​នៅ​លើ​ចំណិត​ក្រូចឆ្មារ ។ ដុស​វា​លើ​ស្បែក​ដើម្បី​កម្ចាត់​ភាព​កខ្វក់ និង​កោសិកា​ស្បែក​ចាស់​ៗ ។ បន្ទាប់​មក​ទុក​វា​ចោល​រយៈពេល​១០​នាទី​មុន​ពេល​លាង​វា​ចេញ ។ ធ្វើ​បែប​នេះ​ម្តង​ក្នុង​មួ​យស​ប្តា​ហ៍ ។

ចំណាំ​-​បន្ទាប់​ពី​ការ​ប្រើប្រាស់​ក្រូចឆ្មារ សូម​លាប​ផលិតផល​ផ្តល់​សំណើម​ដល់​ស្បែក ដើម្បី​ការពារ​ស្បែក​ស្ងួត ។ ស្របគ្នា​នេះ​ដែរ ជៀសវាង​ការ​ត្រូវ​ពន្លឺព្រះអាទិត្យ​ដោយ​ផ្ទាល់​យ៉ាង​ហោច​ណាស់​១​ទៅ​២​ម៉ោង ។

២-​យ៉ា​អួ ៖ វត្តមាន​នៃ​អាស៊ីត​ឡាក់​ទិ​ក​នៅ​ក្នុង​យ៉ា​អួ ធ្វើ​ឱ្យ​វា​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ធ្វើ​ឲ្យ​ស្បែក​ស​ភ្លឺ​ថ្លា ។ អាស៊ីត​ឡាក់​ទិ​ក អាច​ដក​ចេញ​ស្រទាប់​ខាងក្រៅ​នៃ​កោសិកា​ស្បែក​ចាស់​ៗ ដើម្បី​កាត់​បន្ថយ​ភាព​ស្ងួត ការ​បែក​ស្រកា ឬ​ស្បែក​ខ្មៅ​ស្រអាប់ ។

លើស​ពី​នេះ​ទៀត ប្រូ​តេ​អីុន​និង​វីតាមីន​ក្នុង​យ៉ា​អួ ជួយ​ឲ្យ​ស្បែក​របស់​លោក​អ្នក​ទន់ និង​ភ្លឺ​រលោង ។ឮ

-​លាប​យ៉ា​អួ​មួយ​ចំនួន​នៅ​លើ​តំបន់​ដែល​មាន​ស្បែក​ខ្មៅ និង​ម៉ាស្សា​ឲ្យ​បាន​ពីរ​ទៅ​បី​នាទី​។ ទុក​វា​ចោល​រយៈពេល​១០​ទៅ​១៥​នាទី បន្ទាប់​មក​លាង​វា​ចេញ​ជាមួយ​ទឹក​ធម្មតា ។ ប្រើ​វិធី​នេះ​១ ឬ​២​ដង​ក្នុង​មួយ​ថ្ងៃ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ពណ៌​ស្បែក​របស់​លោក​អ្នក ។

៣-​ត្រសក់ ៖ ត្រសក់​អាច​ធ្វើ​ឱ្យ​ស្បែ​កដៃ​និង​ជើង​របស់​លោក​អ្នកមាន​ភាព​ភ្លឺ​រលោង​ក្នុង​រយៈពេល​កំណត់​មួយ ។ លក្ខណសម្បត្តិ​ក្នុង​ការ​ធ្វើ​ឲ្យ​ស្បែក​ស​របស់​ផ្លែ​ត្រសក់ អាច​ជួយ​កម្ចាត់​ជាតិ​ពណ៌​ខ្មៅ​ដែល​មាន​លើ​ស្បែក ។ ជាតិ​វីតាមីន​A ជួយ​បង្កើន​ពណ៌​ស្បែក​របស់​លោក​អ្នក​ដោយ​គ្រប់គ្រង​ការ​ផលិត​ជាតិ​មេឡានីន​នៃ​ស្បែក​។ បន្លែ​សម្បូរ​ជាតិ​ទឹក​នេះ អាច​ជួយ​រក្សា​សំណើម​ដល់​ស្បែក ។

-​យក​ចំណិត​ត្រសក់​ស្រស់​ដុស​លើ​កន្លែង​ដែល​មាន​ស្បែក​ខ្មៅ​រយៈពេល​៥​នាទី ។ ទុក​វា​ចោល​រយៈពេល​១៥​នាទី ដើម្បី​ឱ្យ​ស្បែក​ស្រូប​យកជាតិ​ទឹក​ពី​ផ្លែ​ត្រសក់ បន្ទាប់​មក​លាង​វា​ចេញ​នឹង​ទឹក​។ ធ្វើ​ដូចនេះ​២ ឬ​៣​ដង​ក្នុង​មួយ​ថ្ងៃ ។

៤-​ប្រទាល​កន្ទុយក្រពើ ៖ វា​ក៏​មាន​លក្ខណសម្បត្តិ​ផ្តល់​សំណើម​ដល់​ស្បែក ដែល​ជួយ​បន្ថែម​ភាព​ភ្លឺ​រលោង​ដោយ​ធម្មជាតិ​ទៅ​ដៃ​និង​ជើង​របស់​លោក​អ្នក ។

-​យក​ជែ​ល​ចេញពី​ស្លឹក​ប្រទាល​កន្ទុយក្រពើ​ស្រស់ និង​ដុស​វា​នៅ​លើ​ដៃ​និង​ជើង​របស់​លោក​អ្នក​រយៈពេល​៥​នាទី ។ រង់ចាំ​៣០​នាទី​បន្ទាប់​មក​លាង​វា​ចេញ​ជាមួយ​ទឹក​ធម្មតា ។ ធ្វើ​បែប​នេះ​២​ដង​ក្នុង​មួយ​ថ្ងៃ ដើម្បី​ធ្វើ​ឲ្យ​ស្បែក​មាន​ភាព​ស​ភ្លឺ​ថ្លា ។

ចំណាំ​-​សូមកុំ​ឲ្យ​ត្រូវ​ពន្លឺព្រះអាទិត្យ​ដោយ​ផ្ទាល់ បន្ទាប់​ពី​ការ​ប្រើប្រាស់​ជែ​ល​ប្រទាល​កន្ទុយក្រពើ​នៅ​លើ​ស្បែក ។

ប្រទាល​កន្ទុយក្រពើ​អាច​ជួយ​ស្តារ​ពណ៌​ស្បែក​របស់​អ្នក ។ វា​អាច​ព្យាបាល​ការ​ឡើង​ជាតិ​ពណ៌​ស្បែក​ខ្លាំង ហេតុ​ដូចនេះ​វា​អាច​បន្ថយ​ស្បែក​ពណ៌​ខ្មៅ​នៅ​លើ​ដៃ និង​ជើង​របស់​អ្នក ។

៥-​សម្បក​ក្រូច ៖ សម្បក​ផ្លែក្រូច​ដែល​មនុស្ស​ភាគច្រើន​បោះចោល អាច​ធ្វើ​ឲ្យ​សម្បុរស្បែក​របស់​លោក​អ្នកមាន​ភាព​ស​ស្អាត ។

ផ្លែក្រូច​សម្បូរ​ទៅ​ដោយ​វីតាមីន​C​ខ្ពស់ ដែលវា​មាន​តួនាទី​ជា​ភ្នាក់ងារ​ធ្វើ​ឲ្យ​ស្បែក​ស​ស្អាត​ដោយ​ធម្មជាតិ និង​ជួយ​ព្យាបាល​ការ​ឡើង​ជាតិ​ពណ៌​ខ្លាំង​លើ​ស្បែក ។ លើស​ពី​នេះ អាស៊ីត​ស៊ី​ទ្រិ​ច​ដែល​មាននៅ​ក្នុង​សម្បក​ផ្លែក្រូច​មាន​សកម្មភាព​ជា​ភ្នាក់ងារ​កម្ចាត់​កោសិកា​ស្បែក​ចាស់​ៗ ។

-​លាយ​ម្សៅ​សម្បក​ផ្លែក្រូច​ជាមួយ​យ៉ា​អួ ឬ​ទឹកដោះគោ​រហូត​ក្លាយទៅជា​ល្បាយស្មើសាច់​មួយ ។ លាប​ល្បាយ​នេះ​លើ​តំបន់​ដែល​មាន​ស្បែក​ខ្មៅ​ស្រអាប់ ។ ទុក​វា​ចោល​រយៈពេល ២០​នាទី ។ បន្ទាប់​មក​ជូត​ល្បាយ​នេះ​ចេញ​ដោយ​ម្រាមដៃ​សើម ដោយ​ប្រើ​ចលនា​រាង​ជា​រង្វង់ ។ ធ្វើ​ដូចនេះ​១​ឬ​២​ដង​ក្នុង​មួ​យស​ប្តា​ហ៍ ៕