ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ដាក់​ទ.ណ្ឌកម្ម​អនុរដ្ឋមន្ត្រី​លី​ទុ​យ​អា​នី​ដោយសារ​ទស្សនកិច្ច​ទៅ​កោះ​តៃវ៉ាន់

1 ឆ្នាំ មុន

ក្រសួងការបរទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ ទី ១២ សីហា​ថា ខ្លួន​បាន​ដាក់​ទណ្ឌកម្ម​លើ​អនុរដ្ឋមន្ត្រី​ដឹក​ជញ្ជូន និង​គម​នា​គម​ន៏​លី​ទុ​យ​អា​នី លោកស្រី Agne Vaiciukeviciute ដោយសារ​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​កោះ​តៃវ៉ាន់​។…

ក្រសួងការបរទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ ទី ១២ សីហា​ថា ខ្លួន​បាន​ដាក់​ទណ្ឌកម្ម​លើ​អនុរដ្ឋមន្ត្រី​ដឹក​ជញ្ជូន និង​គម​នា​គម​ន៏​លី​ទុ​យ​អា​នី លោកស្រី Agne Vaiciukeviciute ដោយសារ​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​កោះ​តៃវ៉ាន់​។

ក្រសួងការបរទេស​និយាយ​ទៀត​ថា ចិន​ក៏​នឹង​ផ្អាក​ការ​ទំនាក់ទំនង​ជាមួយនឹង​ក្រសួង​របស់​លោកស្រី​ផង​ដែរ និង​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ដឹក​ជញ្ជូន​ជាមួយ​លី​ទុ​យ​អា​នី​។

ក្រសួង​ដឹក​ជញ្ជូន និង​ទំនាក់ទំនង​របស់​ប្រទេស​លី​ទុ​យ​អា​នី បាន​និយាយ​ថា ខ្លួន​សោកស្តាយ​ចំពោះ​សេចក្តី​ប្រកាស​របស់​ប្រទេស​ចិន​។

«ទីក្រុង​ប៉េ​កាំ​ង​កំពុង​ជ្រើសរើស​ការ​បន្ត និង​ពង្រឹង​ដំណើរការ​សកម្មភាព​ខុសច្បាប់​ប្រឆាំង​នឹង​រដ្ឋ​សមាជិក​សហភាព​អ៊ឺ​រ៉ុ​ប​» ​។ នេះ​ជា​ការ​ថ្លែង​បញ្ជាក់​របស់​ក្រសួង​លី​ទុ​យ​អា​នី​នៅ​ក្នុង​សេចក្តី​ប្រកាស​។

លោកស្រី Agne Vaiciukeviciute បាន​និយាយ​នៅ​លើ​បណ្តាញ​សង្គម Twitter ដូច្នេះ​ថា គាត់​បាន​ទៅ​ទស្សនា​ទីក្រុង​ចំនួន ៣ កំពង់​ផែ​សមុទ្រ ២ និង​មានការ​ប្រជុំ​ចំនួន ១៤​នៅ​កោះ​តៃវ៉ាន់​ក្នុង​រយៈពេល ៥​ថ្ងៃ​។

សូម​បញ្ជាក់​ថា លោកស្រី បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​អា​មេ​រិ​ក​លោកស្រី Nancy Pelosi​។

ការ​ពង្រឹង​ទំនាក់ទំនង​នា​ពេល​ថ្មី​ៗ​របស់​លី​ទុ​យ​អា​នី​ជាមួយនឹង​កោះ​តៃវ៉ាន់ បាន​ធ្វើ​ឲ្យ​ទីក្រុង​ប៉េ​កាំ​ង​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង និង​បណ្តាល​ឲ្យ​មានការ​នាំ​ចេញ​របស់​លី​ទុ​យ​អា​នី​ទៅ​កាន់​ចិន​ធ្លាក់​ចុះ​ដល់​សូន្យ​នៅ​ក្នុង​ត្រីមាស​ទី ១​ក្នុងឆ្នាំនេះ​។

លី​ទុ​យ​អា​នី​មាន​គម្រោង​បើក​ការិយាល័យ​តំណាង​នៅ​កោះ​តៃវ៉ាន់ នៅ​ខែកញ្ញា​។ ការ​ប្រកាស​នោះ​កើតឡើង​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​អនុរដ្ឋមន្ត្រី​អនុរដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​នវានុវត្តន៍​កាលពី​ខែមិថុនា​កន្លង​ទៅ​នេះ​។

លី​ទុ​យ​អា​នី​កំពុង​រង​សម្ពាធ​យ៉ាង​ខ្លាំង​ពី​មហា​យក្ស​ចិន បន្ទាប់​ពី​ប្រទេស​នេះ​បាន​អនុញ្ញាតិ​ឲ្យ​កោះ​តៃវ៉ាន់​បើក​ស្ថានទូត​នៅ​ក្នុង​រដ្ឋធានី Vilnius ដោយ​ចិន​បាន​បន្ទាប​ទំនាក់ទំនង​ការទូត​ជាមួយនឹង​លី​ទុ​យ​អា​នី និង​បាន​ដាក់​សម្ពាធ​ដល់​ប្រទេស​ជា​ច្រើន​ឲ្យ​ផ្តាច់ទំនាក់ទំនង​ជាមួយ​ប្រទេស​នេះ​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ