ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ហ៊ុន សែន ប្រកាសពីការ​រកឃើញ​មុខ​អ្នកក្លែង​តេឡេក្រាម ដាក់ឈ្មោះ និងរូបថត​សម្តេចហើយ

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅយប់​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការរកឃើញមុខ​បុរស​ម្នាក់ ដែលជាអ្នកក្លែងតេឡេក្រាម ដាក់ឈ្មោះសម្តេច…

ភ្នំពេញ៖ នៅយប់​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការរកឃើញមុខ​បុរស​ម្នាក់ ដែលជាអ្នកក្លែងតេឡេក្រាម ដាក់ឈ្មោះសម្តេច និងរូបថតរបស់សម្តេច និងភរិយាហើយ​។ ម្នាក់នោះ ឈ្មោះ Kluth Phearith ជាអ្នករកស៊ី​​វិនិយោគ stock តាមអនឡាយ ដែលមានអាជ្ញាប័ណ្ណវិនិយោគពិតប្រាកដថែមទៀតផង​។

នៅលើ Telegram Channel ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី១២សីហានេះ សម្តេចបានបង្ហោះ​សារ ដែលសម្តេច​ទទួលបានពីលោក ដួង តារា ជំនួយការរបស់សម្តេច និងជាអ្នកកាន់​ផេកហ្វេសប៊ុក​ផ្លូវការរបស់សម្តេច ដោយមានអត្ថបទទាំងស្រុងថា «បាទសម្តេច  account telegram. HUN SEN /  @hunsen24 បានលុបចេញ  ដូរឈ្មោះថ្មីហើយ  ដោយសារខ្ញុំបាទប្រាប់វាថា  ខ្ញុំបាទមិនជឿទេ​។ វាខំល្បួងខ្ញុំបាទ អោយទិញ​វិនិយោគ  Stock តាមរយៈវាថាបានចំណេញច្រើន​។ ខ្ញុំបាទប្រាប់ថា  ខ្ញុំស្គាល់នាយករដ្ឋមន្រ្តីខ្មែរច្បាស់ណាស់  គាត់មិនធ្វើដូច្នេះទេ។   ខ្ញុំបាទប្រាប់វា អោយបង្ហាញរូបពិត ខ្ញុំបាទនឹងទិញ  $200…ហើយបន្ទាប់មក ខ្ញុំបាទក៏ឈប់ឆ្លើយសារវា… ប៉ុន្មានម៉ោងមក វាក៏ផ្ញើសារមកខ្ញុំបាទ ឈ្មោះថ្មី  Kluth Phearith   មានទាំងអាជ្ញាប័ណ្ណវិនិយោគថា ពិតប្រាកដទៀតផង។ បាទសម្តេច ពួកនេះជា  hacker ដើរ  scam ពលរដ្ឋយកលុយ..  ជាពិសេសអ្នកដែលលោភចង់បានលុយច្រើនភ្លាមៗ តាមរយៈវិនិយោគតិច  បានចំណេញច្រើនតាម  online. ទោះបីមិនដឹងថា មុខមាត់អ្នកណែនាំដូចម៉្តេច ក៏ចេះតែជឿតាមគេ។ ខ្ញុំបាទសូមអរគុណសម្តេច​»។​

សូមរម្លឹកថា នៅរសៀលថ្ងៃទី១២ ខែសីហានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមហ្វេសប៊ុក និង ឆេនណេល តេឡេក្រាមថា «មានជនខិលខូច បាន និងកំពុងក្លែងតេឡេក្រាម(telegram) របស់ខ្ញុំ ដោយយករូបថតខ្ញុំ និងភរិយា និងដាក់ឈ្មោះ @HUN SEN 24 ដូចមានភ្ជាប់ជាមួយ។ សូមបងប្អូនប្រុងប្រយ័ត្ន កុំចាញ់បោកជនអាក្រក់នេះ និងសូមលោកអ្នក ដែលក្លែងឈ្មោះខ្ញុំ លុបចោលជាបន្ទាន់ បើពុំនោះទេ នឹងទទួលខុសត្រូវចំពោះមុខច្បាប់»៕

អ្នកជំនាញខាងបច្ចេកវិទ្យា IT ក៏បានជម្រាបជូនសម្តេចតេជោថា ​សព្វថ្ងៃពួក  hackers លួច hack ​យក Telegram Account ច្រើន។ ជននេះ អាចគិតថា ម្ចាស់ profile នោះ​ ជាអ្នកមានទ្រព្យធូរធារ ទើបយក profile នោះ មក Scam ដើម្បីបោកមនុស្សទូទៅ អោយលេង  buy  stock ​ប៉ុន្តែមិនទាក់​ទាញ​ផ្នែកនយោបាយឡើយ។ Account នេះ លាក់ ( hiden) មិនអោយដឹងលេខទូរសព្ទ។ មនុស្សអាក្រក់ៗ អាចនឹងបង្កើត  fake account ដូចនេះ ច្រើន ដែលបង្កការរំខាន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ