ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសនៅយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ដោយលើកឡើងនូវសកម្មភាពល្មើសច្បាប់របស់លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហជីពកម្មករ ចំនួន ៣ចំណុច ដែលបានប្រព្រឹត្ត ពាក់ព័ន្ធករណីវិវាទនៅក្រុមហ៊ុន ណាហ្គា វើលដ៍។
សកម្មភាពល្មើសច្បាប់ របស់លោកស្រី យ៉ាង សុភ័ណ្ឌ ទាំង ៣ចំណុចនោះ ត្រូវបានក្រសួងការងារ ប្រកាសថា៖ ១-ដឹកនាំ និងធ្វើសកម្មភាពក្រៅដែនអនុវត្តតាមវិជ្ជាជីវៈ ឬវិស័យ ដែលបានកំណត់ក្នុងប្រការ ៦ នៃលក្ខន្តិកៈសហព័ន្ធសហជីពរបស់ខ្លួន ( មាត្រា ៨១ នៃច្បាប់ស្តីពីសហជីព ) ២-ដឹកនាំ និងបង្ខិតបង្ខំកម្មករនិយោជិតឱ្យចូលរួមធ្វើកូដកម្មតវ៉ា ( មាត្រា ៨៩ នៃច្បាប់ស្តីពី សហជីព ) និង៣-ដឹកនាំធ្វើកូដកម្ម ឬបាតុកម្ម ដែលផ្ទុយនឹងនីតិវិធីច្បាប់ ( មាត្រា ៦៥ នៃច្បាប់ស្តីពីសហជីព )។



ចែករំលែកព័តមាននេះ