ខេត្តកណ្តាល ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងដោយមានការដឹកនាំផ្ទាល់ពីឧត្តមសេនីយ៍មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ០២នាក់ (ស្រី០១នាក់) កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ។
វត្ថុតាងចាប់យកមានថ្នាំញៀន (ម៉ាទឹកកក) ចំនួន០៨កញ្ចប់, ទូរស័ព្ទ ០១គ្រឿង, សម្ភារប្រើប្រាស់ និងវេចខ្ចប់មួយចំនួន ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តតាមនីតិវិធី ៕





ចែករំលែកព័តមាននេះ