ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ប្រធានាធិបតី​ហ្វី​លី​ពី​ន មិន​សហការ​ជាមួយ ICC ស៊ើបអង្កេត​សង្គ្រាម​ប្រឆាំង​គ្រឿង​ញៀ​.​ន

1 ឆ្នាំ មុន

ហ្វីលីពីន ៖ អតីត​ប្រធានាធិបតី​ហ្វី​លី​ពី​ន ​លោក Rodrigo Duterte នឹង​មិន​សហការ​ជាមួយ​តុលាការ​ឧ​

ហ្វីលីពីន ៖ អតីត​ប្រធានាធិបតី​ហ្វី​លី​ពី​ន ​លោក Rodrigo Duterte នឹង​មិន​សហការ​ជាមួយ​តុលាការ​ឧ​ក្រិ​.​ដ្ឋ​កម្ម​អន្តរជាតិ (ICC) លើ​ការ​ស៊ើបអង្កេត​សង្គ្រាម​ប្រឆាំង​គ្រឿង​ញៀ​.​ន​របស់​លោក​នោះ​ទេ ដោយសារ​តុលាការ​គ្មាន​យុត្តាធិការ​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន​ឡើយ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មេធាវី​របស់​លោក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ១១​សីហា ម្សិលមិញ​នេះ​។

ចៅក្រម​តុលាការ​ឧ​ក្រិ​.​ដ្ឋ​កម្ម​អន្តរជាតិ កាលពី​ថ្ងៃ​ពុធ បាន​អនុញ្ញាតឲ្យ​មានការ​ស៊ើបអង្កេត​ពេញលេញ​លើ​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀ​.​ន​របស់​លោក Duterte ដែ​ក្រុម​អង្គការសិទ្ធិមនុស្ស​ប៉ាន់​ស្មានថា មាន​មនុស្ស​រាប់​ម៉ឺន​នាក់​ត្រូវ​បាន​ស​ម្លា​.​ប់ ដោយ​ក្រុម​អង្គការ​និយាយ​ថា វាស្រ​ដៀង​ទៅ​នឹង​ការ​វា​.​យ​ប្រហារ​ជា​ប្រព័ន្ធ និង​ខុសច្បាប់​លើ​ជន​ស៊ី​វិល​។

«​លោក Duterte មិន​សហការ​តាំងពី​ដំបូង​។ ហ្វី​លី​ពី​ន​បាន​ចាក​ចេញពី​លក្ខន្តិកៈ​របស់​ទីក្រុង​រ៉ូ​ម ដូច្នេះ ICC លែង​មាន​យុត្តាធិការ​លើ​ប្រទេស​នេះ​ទៀត​ហើយ​»​។ នេះ​បើ​យោង​តាម​ការ​ថ្លែង​របស់​លោក Salvador Panelo ប្រធាន​ទីប្រឹក្សា​ច្បាប់​របស់​ប្រធានាធិបតី ប្រាប់​វិទ្យុ​ក្នុងស្រុក​ឈ្មោះ DZBB​។

លោក​ថ្លែង​ថា «​រដ្ឋាភិបាល​នឹង​មិន​អនុញ្ញាត​ឲ្យ​សមាជិក​ណា​ម្នាក់​របស់ ICC ប្រមូល​ព័ត៌មាន និង​ភ​ស្ថុ​តាង​នៅ​ហ្វី​លី​ពី​ន​ឡើយ​។ ពួក​គេ​នឹង​ត្រូវ​ហាមឃាត់»​។

សូម​បញ្ជាក់​ថា លោក Duterte ដែល​ទើប​ចប់​អាណត្តិ​ជា​ប្រធានាធិបតី​នៅ​ខែមិថុនា​កន្លង​ទៅ​នេះ បាន​ធ្វើការ​វា​.​យ​ប្រហារ​ម្តង​ហើយ​ម្តង​ទៅ​លើ​តុលាការ​ឧ​ក្រិ​.​ដ្ឋ​កម្ម​អន្តរជាតិ និង​បាន​ប្រកាស​ថា​លោក​មិន​សហការ​ជាមួយ​តុលាការ​នោះ​ឡើយ​។

មេដឹកនាំ​រូប​នេះ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អន្តរជាតិ​នៅ​ពេល​លោក​ដក​ហ្វី​លី​ពី​ន​ចេញពី​តុលាការ​នេះ បន្ទាប់​ពី​តុលាការ​បាន​បើក​ការ​ស៊ើបអង្កេត​បឋម​លើ​សង្គ្រាម​ប្រឆាំង​គ្រឿង​ញៀ​.​ន​របស់​លោក​។

យោង​តាម​ទិន្នន័យ​ផ្លូវការ​ចុង​ក្រោយ​របស់​ហ្វី​លី​ពី​ន មនុស្ស​យ៉ាងតិច​ចំនួន ៦.១៨១​នាក់​ត្រូវ​បាន​ស​ម្លា​.​ប់​នៅ​ក្នុង​ប្រតិបត្តិការ​ប្រឆាំង​គ្រឿងញៀ.ន​ចាប់តាំងពី​ខែកក្កដា ឆ្នាំ ២០១៦៕ (​យោង​តាម​ប្រភព​៖ AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ