ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុក​លើកគ្នា​ចោទ​ថា អាជ្ញាធរ​យក​ដី​ទុក​សង់​សាលារៀន​ទៅ​ពុះ​ចែក​គ្នា​ដូច​សាច់​បី​ជាន់​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ទី​តាំ​ដី​សាលារៀន ដែល​ត្រូវ​ថែរក្សា​ទុក​ជិត​៣​ហិ​កតា សម្រាប់​កសាង​សាលារៀន​នោះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រតិកម្ម ហើយ​នាំ​គ្នា​តវ៉ា​ប្រមាណ​ជា​៤០​គ្រួសារ និង​នាំ​គ្នា​ដាក់​ការ​ចោទប្រកាន់​ទៅ​លើ​ក្រុម​អាជ្ញាធរ ស្រុក​អន្លង់​វែង ដែល​បាន​ឃុបឃិត​គ្នា​ពុះ​ច្រៀក​ដី​នេះ ដូច​

ខេត្តឧត្តរមានជ័យ ៖ ទី​តាំ​ដី​សាលារៀន ដែល​ត្រូវ​ថែរក្សា​ទុក​ជិត​៣​ហិ​កតា សម្រាប់​កសាង​សាលារៀន​នោះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រតិកម្ម ហើយ​នាំ​គ្នា​តវ៉ា​ប្រមាណ​ជា​៤០​គ្រួសារ និង​នាំ​គ្នា​ដាក់​ការ​ចោទប្រកាន់​ទៅ​លើ​ក្រុម​អាជ្ញាធរ ស្រុក​អន្លង់​វែង ដែល​បាន​ឃុបឃិត​គ្នា​ពុះ​ច្រៀក​ដី​នេះ ដូច​ជា​នំកូ ចែក​គ្នា​ស្ទើរ​អស់​ទៅ​ហើយ​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២២ នៅ​ចំណុច​ចង្អូ​ថ្ម ស្ថិត​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

បើ​តាម​ប្រជាពលរដ្ឋ​ម្នាក់ ក្នុង​ចំណោម​មនុស្ស​៤០​គ្រួសារ ដែល​មានឈ្មោះ អេ​ង ទី ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​អូរ​ថ្ម បាន​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​អ្នក​យក​ព័ត៌មាន​ថា ពួក​គាត់​ដែល​មក​រស់នៅ​ក្នុងភូមិ​ជាំ ចំណុច​អូរ​ថ្ម​នេះ ដែល​មានការ​អភិវឌ្ឍន៍​រៀបចំ​ដោយ​ការិយាល័យ​របស់​យោធភូមិ​ភាគ​៤ នៅ​ក្នុង​អំឡុង​ឆ្នាំ​២០០៥ និង​២០០៦ កន្លង​ទៅ​នេះ មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាង​៤០​គ្រួសារ​។

ប្រជាពលរដ្ឋ​ដដែល​បាន​បញ្ជាក់​ថា ក្នុង​ការ​អភិវឌ្ឍន៍​របស់​ការិយាល័យ​យោធភូមិ​ភាគ​៤​នោះ ក្នុង​១​គ្រួសារ​ទទួល​បាន​ផ្ទៃដី​១៥x៤០​ម៉ែត្រ ហើយ​ត្រូវ​បាន​រក្សា​ទុក​ផ្ទៃដី​ជិត​៣​ហិ​កតា​ផង​ដែរ​ដែល​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​កា​.​ប់​ត្រួស​ត្រាយព្រៃ​ជា​ទ្រព្យសម្បត្តិ​រួម​នឹង​សម្បត្តិ​រដ្ឋ​សម្រាប់​សាងសង់​ជា​សាលារៀន និង​សាងសង់​ធ្វើ​ជា​សាលាឆទាន ឬ​ទុកជា​ទីតាំង​បុណ្យ​ភូមិ និង​បុណ្យ​ផ្សេង​ៗ​ផង​ដែរ​។

ពលរដ្ឋ​ដដែល​បាន​អះអាង​បន្ត​ថា ស្រាប់តែ​ខណៈ​ពេល​នេះ ក្រុម​អាជ្ញាធរ​ភូមិ ឃុំ ស្រុក បាន​ឃុបឃិត​គ្នា​ពុះ​ច្រៀក​ជា​ដុំ​ៗ ដូច​នំកូ និង​ដូច​សាច់​៣​ជាន់ យក​ទៅ​ចែក​គ្នា​ស្ទើរ​អស់​បាត់​ទៅ​ហើយ ដូច្នេះ​ពួក​គាត់​សុំ​ធ្វើការ​អំពាវនាវ​ដល់​អាជ្ញាធរ​ថ្នាក់​ខេត្ត មេត្តា​ជួយ​ដោះស្រាយ​រក​ភាព​យុត្តិធម៌​និង​យក​ផ្ទៃដី​នេះ មក​រក្សា​ទុកជា​សម្បត្តិ​រដ្ឋ​វិញ​ផង​។

លោក អៀម សំ​អេ​ន មេ​ភូមិ​ជាំ នៅ​វេលា​ម៉ោង​៥​ល្ងាច ក្នុង​ថ្ងៃខែ​ដដែល បាន​ឆ្លើយ​បំភ្លឺ​តាម​រយៈ​ទូ​ស័ព្ទ​ថា ដី​សាលារៀន ដែល​ត្រូវ​រក្សា​ទុក​មាន​ត្រឹមតែ​៦០x១០០​ម៉ែត្រ​តែ​ប៉ុ​ណ្ណះ​។ ផ្ទៃដី​ក្រៅពី​នេះ គឺជា​ដី​ដែល​មាន​ម្ចាស់​រួច​ជា​ស្រេច ហើយ​រូប​លោក​ជា​មេ​ភូមិ និង​ប្រជា​ការពារ​ក៏​មាន​ដី​មួយ​ចំណែក​ដែរ​។

នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២២ លោក ចាប ប៊ុ​ន​ធឿ​ន មេឃុំ​ត្រពាំង​ប្រី​យ៍ បានឱ្យ​ដឹង​តាម​រយៈ​ទូរស័ព្ទ​ដែរ​ថា បញ្ហា​រឿងរ៉ាវ​ទំនាស់​ដីធ្លី​ផ្ទៃដី​សាលារៀន លោក​មាន​ប្លង់​ក្នុង​ដៃ​ដែល​ត្រូវ​រក្សា​ទុក​សម្រាប់​សាងសង់​សាលារៀន​មាន​ទំហំ​៦០x១០០​ម៉ែត្រ ក្នុង​ហេតុការណ៍​ទំនាស់​នេះ លោក​បាន​ធ្វើការ​ដោះស្រាយ​ម្តង​ជា​ពី​ដង​ផង​ដែរ តែ​ខាង​ពលរដ្ឋ​នៅ​តែ​ប្រកាន់​យក​ផ្ទៃដី​ជិត​២​ហិ​កតា​ដដែល មក​រក្សា​ទុក​វិញ ទើប​រឿងរ៉ាវ​នេះ​អាច​បន្លាយពេល​ចំណែក​ក្រៅពី​ផ្ទៃដី​៦០x១០០​មែ​ត្រ ជា​ដី​ដែល​មាន​ម្ចាស់​កាន់កា​.​ប់​ផង​ដែរ​។

ទាក់ទិន​ទៅ​នឹង​ការ​ចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​ទៅ​ក្រុម​អាជ្ញាធរ​មូលរ​ដ្ឋា​ន​ភូមិ ឃុំ និង​ស្រុក​ថា ឃុបឃិត​គ្នា​ពុះ​ដី​ដែល​ត្រូវ​រក្សារ​ទុក​សាលារៀន​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២២​លោក ថន កុ​ត អភិបាលរង​ស្រុក​អន្លង់​វែង បានឱ្យ​ដឹង​តាម​រយៈ​លេខ​ទូរស័ព្ទ​ថា ដោយ​យោង​ទៅ​លើ​បទបញ្ជា​ពី​លោក​អភិបាលស្រុក ឱ្យទៅ​វាស់វែង​ដី​ដែល​សម្រាប់​កសាង​ផ្លូវ​មួយ​ខ្សែ​ចេញពី​ស្តូប​វិមាន​ឈ្នះ​ឈ្នះ ឆ្ពោះទៅ​ចំណុច​អូរ​ថ្ម កាលពី​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២២​។ លោក​បាន​បញ្ជាក់​ថា ក្នុង​ថ្ងៃ​នោះ មិន​បាន​ទៅ​វាស់ដី​បែងចែក​គ្នា​ទេ គ្រាន់តែ​ផ្សព្វផ្សាយ​ថា ដី​នៅ​ចំណុច​នេះ សុំ​ឱ្យ​បងប្អូន​ណា​ដែល​មាន​ដី​ក្នុង​ទីតាំង​នោះ ត្រូវ​បោះបង្គោល​ឱ្យ​បាន​ច្បាស់លាស់​ស្រួល​ងាយ​ធ្វើការ​ពិនិត្យ​វាស់វែង​ផ្លូវ​តែ​ប៉ុណ្ណោះ​។

គួរ​រំលឹក​ផង​ដែរ​ថា នៅ​រសៀល​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២២​នេះ លោក ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧត្តរមានជ័យ លោក​មិន​បានដឹង​រឿងរ៉ាវ​ទំនាស់​ដីធ្លី​នេះ​ទេ តែ​ទោះជា​បែប​ណា​នោះ លោក​នឹង​ធ្វើការ​ដោះស្រាយ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ