ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​៤​នាក់​ល.ង់ទឹក​ស្លា​.​ប់​ក្នុង​​បន្ទប់ក្រោមដី ខណៈទឹកជំនន់វា.យ​ប្រហារកូរ៉េ​ខាង​ត្បូង​

1 ឆ្នាំ មុន

កូរ៉េ​ខាង​ត្បូង ៖ ទីក្រុង​សេ​អ៊ូ​ល​របស់​កូរ៉េ​ខាងត្បូង​នឹង​ធ្វើការ​ហាមឃាត់​លំនៅ​ដ្ឋា​ន​មាន​បន្ទប់ក្រោមដី

កូរ៉េ​ខាង​ត្បូង ៖ ទីក្រុង​សេ​អ៊ូ​ល​របស់​កូរ៉េ​ខាងត្បូង​នឹង​ធ្វើការ​ហាមឃាត់​លំនៅ​ដ្ឋា​ន​មាន​បន្ទប់ក្រោមដី បន្ទាប់​ពី​មនុស្ស​ចំនួន ៤​នាក់​បាន​លង់ទឹក​ស្លា​.​ប់​ក្នុង​បន្ទប់ក្រោមដី អំឡុង​គ្រោះ​ទឹកជំនន់​បង្ក​ឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​មិន​ធ្លាប់​មាន​ក្នុង​ស​ប្តា​ហ៍​នេះ​។

កងទ័ព និង​បុគ្គលិក​សង្គ្រោះ​កំពុង​បោសសម្អាត​កម្ទេចកម្ទី​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ សីហា ពី​ផ្ទះ​ដែល​លិច​ទឹក និង​គ្របដណ្តប់​ដោយ​ភក់​នៅ​ក្នុងស្រុក Gwanak កន្លែង​ដែល​អ្នក​ជួល​បី​នាក់ រួម​ទាំង​ស្ត្រី​ពិការ​ម្នាក់ និង​ក្មេង​ជំទង់​ម្នាក់​បាន​ល.ង់ទឹក​ស្លា​.​ប់​កាលពី​ថ្ងៃ​ចន្ទ​។

ការ​ស្លា​.​ប់​របស់​ពួក​គេ​ដែល​កើតឡើង​នៅ​បន្ទប់ក្រោមដី ប​ង្កើ​ឲ្យ​មានការ​ខឹងសម្បារ​ជា​សាធារណៈ​យ៉ាង​ខ្លាំង ដោយ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក Yoon Suk-yeol បាន​ធ្វើ​ដំណើរ​ទៅ​កាន់​លំនៅ​ដ្ឋា​ន​របស់​ជន​រង​គ្រោះ​នៅ​ស​ប្តា​ហ៍​នេះ មុន​ពេល​អំពាវនាវ​ឲ្យ​មន្ត្រី​ធ្វើ​កិច្ចការ​បន្ថែម​ទៀត​ដើម្បី​ជួយ​ជន​ក្រី​ក្រី និង​ងាយ​រង​គ្រោះ​ពី​គ្រោះ​មហន្តរាយ​ធម្មជាតិ​។

រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​បាន​ប្រកាស​ថា​ចង់​លុប​បំបាត់​ចោល​លំនៅ​ដ្ឋា​ន​តូច​ចង្អៀត​ដែល​មាន​បន្ទប់ក្រោមដី ដែល​ធម្មតា​មាន​តម្លៃ​ជួល​ថោក ប៉ុន្តែ​ងាយ​រង​គ្រោះ​ដោយសារ​ទឹកជំនន់​។

បើ​យោង​តាម​តួលេខ​ផ្លូវការ មានគ្រួសារ​ប្រហែល ២០០.០០០​រស់នៅ​ក្នុង​លំនៅ​ដ្ឋា​ន​បែប​នោះ ដែល​ស្មើ​ប្រមាណ ៥​ភាគរយ​នៃ​លំនៅ​ដ្ឋា​ន​នៅ​ក្នុង​រដ្ឋធានី​សេ​អ៊ូ​ល​។

ទីក្រុង​សេ​អ៊ូ​ល​និយាយ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ​ថា ខ្លួន​នឹង​ឈប់​ចេញ​លិខិត​អនុញ្ញាតិ​សម្រាប់​ការ​សាងសង់​ផ្ទះ​បែប​នោះ​ទៀត​ហើយ ខណៈ​ដែល​ខ្លួន​នឹង​ជំរុញ​ឲ្យ​មានការ​ប​ញ្ឍ​ប់​ជា​បណ្តើរ​ៗ​នូវ​បន្ទប់ក្រោមដី​ដែល​មាន​ស្រាប់ និង​លំនៅ​ដ្ឋា​ន​មាន​បន្ទប់ក្រោមដី​ពាក់កណ្តាល​។

សូម​បញ្ជាក់​ថា មន្ត្រី​កូរ៉េ​ខាងត្បូង​និយាយ​ថា ជន​រង​គ្រោះ ៤​នាក់​ក្នុង​ចំណោម ១១​នាក់ បាន​ល.ង់ទឹក​ស្លា​.​ប់​ក្នុង​បន្ទប់ក្រោមដី​របស់​ពួក​គេ​ដែល​ជន់​លិច​ដោយ​ទឹកជំនន់​ភ្លៀង​៕ (​យោង​តាម​ប្រភព​៖ AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ