ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​នឹង​ដាក់​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​S-400 TRIUMPH ច្រើន​ទៀត​នៅ​តំបន់​គ្រី​មេ

7 ឆ្នាំ មុន

សារព័ត៌មាន​រុ​ស្ស៊ី​មួយ​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៤ មក​រា ថា ប្រទេស​រុ​ស្ស៊ី​នឹង​ដាក់​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​ដី​-​អាកាស S-400 TRIUMPH ច្រើន​ថែម​ទៀត​នៅ​តំបន់​គ្រី​មេ បន្ទាប់​ពី​រដ្ឋាភិបាល​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា

សារព័ត៌មាន​រុ​ស្ស៊ី​មួយ​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៤ មក​រា ថា ប្រទេស​រុ​ស្ស៊ី​នឹង​ដាក់​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​ដី​-​អាកាស S-400 TRIUMPH ច្រើន​ថែម​ទៀត​នៅ​តំបន់​គ្រី​មេ បន្ទាប់​ពី​រដ្ឋាភិបាល​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ពន្យារពេល​ការ​ដាក់​ទណ្ឌ​ក​កម្ម​ប្រឆាំង​រុ​ស្ស៊ី​ដោយសារ​សកម្មភាព​របស់​ខ្លួន​នៅ​គ្រី​មេ និង​នៅ​អ៊ុយ​ក្រែ​ន ។

មេបញ្ជាការ​ជាន់ខ្ពស់​ម្នាក់​របស់​កងទ័ពអាកាស​រុ​ស្ស៊ី​ឧត្តមសេនីយ៍​វិក​ទ័​រ សឺ​វ៉ា​ស្ទី​យ៉ា​ណូ​វ ដកស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន RIA NOVOSTI ថ្លែង​ថា ការ​ដាក់​ពង្រាយ​ប្រព័ន្ធ S-400 បន្ថែម​ទៀត​នៅ​គ្រី​មេ​ត្រូវ​បាន​គ្រោង ក៏​ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​មិន​អាច​និយាយ​ពី​កាលបរិច្ឆេទ​ឡើយ ។

យោធភូមិ​ភាគ​ខាងត្បូង​របស់​រុ​ស្ស៊ី​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៣ មក​រា ថា កងវរសេនាធំ​មី​ស៊ី​ល​ការពារ​អាកាស​បំពាក់​ដោយ​ប្រព័ន្ធ S-400 ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​គ្រី​មេ ។ មី​ស៊ី​ល S-400 TRIUMPH ជា​ប្រព័ន្ធ​មី​ស៊ី​ល​ដី​-​អាកាស​ទំនើប​បំផុត​របស់​រុ​ស្ស៊ី មាន​សមត្ថភាព​វាយប្រហារ​គោលដៅ​លើ​អាកាស​មួយ​ក្នុង​ចម្ងាយ​ដល់​៤០០​គីឡូម៉ែត្រ ។

ប្រធានាធិបតី​ចប់​អាណត្តិ​សហរដ្ឋ​អា​េ​ម​រិ​ក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ចេញ​បញ្ជា​កាលពី​ថ្ងៃ​ទី​១៣ មក​រា ឱ្យ​ពន្យារពេល​មួយ​ឆ្នាំ​ទៀត​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​រុ​ស្ស៊ី ដែល​មាន​ចាប់តាំងពី​ខែមីនា ឆ្នាំ​២០១៤​មក ដោយ​សំអាង​លេស​ថា រុ​ស្ស៊ី​ដណ្តើម​យក​តំបន់​គ្រី​មេ ហើយ​ប្រើប្រាស់​កម្លាំង​នៅ​អ៊ុយ​ក្រែ​ន ។

ក្រុង​មូ​ស្គូ​បាន​ពង្រឹង​វត្តមាន​យោធា​របស់​ខ្លួន​នៅ​គ្រី​មេ​ជាមួយ​ការ​ដាក់​ពង្រាយ​បណ្តា​ប្រព័ន្ធ​ការពារ​អាកាស និង​ការពារ​មី​ស៊ី​ល​ពិសេស​ប្រព័ន្ធ​មី​ស៊ី​ល PANTSIR-S និង S-400 ។ ប្រព័ន្ធ​ការពារ​អាកាស​រយៈ​ខ្លី និង​រយៈ​មធ្យម PANTSIR-S ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​គ្រី​មេ​ដែរ ចាប់តាំងពី​ខែធ្នូ ឆ្នាំ​២០១៦​មក ។

ចាប់តាំងពី​ដើមឆ្នាំ​២០១៦​មក យន្តហោះ និង​ឧទ្ធម្ភាគចក្រ​៤០​គ្រឿង​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ទីនោះ ។ ក្នុង​ចំណោម​យន្តហោះ​ប្រដេញ​ដែល​ដាក់​ពង្រាយ​មាន​យន្តហោះ​ធុន SU-25SM និង SU-30SM ព្រមទាំង​ឧទ្ធម្ភាគចក្រ​ធុន MI-8AMTSH TERMINATOR ឧទ្ធម្ភាគចក្រ KA-52 ALLIGATOR ធុន MI-28 N “NIGHT HUNTER” និង​ធុន MI-26 ។

ប្រព័ន្ធ​មី​ស៊ី​ល PANTSIR-S 96K6 ផលិត​ចុង​ក្រោយ​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​កាលពី​ឆ្នាំ​២០១២ ដើម្បី​ជួយ​ទ្រទ្រង់​ដល់​ប្រព័ន្ធ S-400 និង S-300 ជា​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស​ដែល​ផលិត​កាលពីដើម​ទស​វត្ស​ឆ្នាំ​១៩៩០ ៕