ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង និង​ចិន ប៉ះទង្គិច​គ្នា​ជុំវិញ​ការ​ដាក់​ខែល​ការពារ​របស់​អា​មេ​រិ​ក

1 ឆ្នាំ មុន

ចិន-កូរ៉េ​ខាង​ត្បូង ៖ ចិន និង​កូរ៉េ​ខាងត្បូង​បាន​ប៉ះទង្គិច​គ្នា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ១១​ សីហា

ចិន-កូរ៉េ​ខាង​ត្បូង ៖ ចិន និង​កូរ៉េ​ខាងត្បូង​បាន​ប៉ះទង្គិច​គ្នា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ១១​ សីហា ម្សិលមិញនេះ ជុំវិញ​ការ​ដាក់​ខែល​ការពារ​របស់​អា​មេ​រិ​ក នៅ​កូរ៉េ​ខាងត្បូង​។

ការ​ខ្វែងគំនិត​គ្នា​ជុំវិញ​ប្រព័ន្ធ​ការពារ​ដែនអាកាស​របស់​អា​មេ​រិ​ក (THAAD) ដែល​ត្រូវ​បាន​ដំឡើង​នៅ​កូរ៉េ​ខាងត្បូង​កើតឡើង​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាងត្បូង​ទៅ​កាន់​ប្រទេស​ចិន​ក្នុង​ស​ប្តា​ហ៍​នេះ​។

ចិន​លើក​ឡើង​ថា រ៉ា​ដា​ដ៏​មាន​ឥទ្ធិពល​របស់​ខែល​ការពារ THAAD អាច​ចូល​ដែនអាកាស​របស់​ខ្លួន និង​ទាមទារ​ឲ្យ​កូរ៉េ​ខាងត្បូង​កុំ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​ទៀត និង​កម្រិត​ការ​ប្រើប្រាស់​ប្រព័ន្ធ​ការពារ​ដែល​មាន​ស្រាប់​។

មន្ត្រីជាន់ខ្ពស់​ម្នាក់​នៅ​ការិយាល័យ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌​មាននៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ខែល​ការពារ THAAD គឺជា​មធ្យោបាយ​ការពារ​ខ្លួន និង​មិន​អាច​ក្លាយជា​កម្មវត្ថុ​នៃ​ការ​ចរចា​បាន​នោះ​ទេ​។

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក Yoon Suk-yeol ដែល​មើលឃើញ​ប្រព័ន្ធ​ការពារ​នោះ​ជា​គ្រឹះ​ដ៏​សំខាន់​ក្នុង​ការ​ទប់ទល់​នឹង​មី​ស៊ី​ល​កូរ៉េ​ខាងជើង បាន​ប្តេជ្ញា​ចិត្ត​បោះបង់​ចោលការ​សន្យា​របស់​រដ្ឋាភិបាល​មុន​ដែល​សន្យា​ថា​មិន​បង្កើន​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ THAAD និង​មិន​ចូលរួម​ក្នុង​ប្រព័ន្ធ​ការពារ​ដឹកនាំ​ដោយ​អា​មេ​រិ​ក ឬ​បង្កើត​សម្ព័ន្ធ​យោធា​ត្រីភាគី​ដែល​មាន​ជប៉ុន​ចូលរួម​។

លោក Yoon Suk-yeol សន្យា​ថា​នឹង​ទិញ​ខែល​ការពារ THAAD មួយ​ផ្សេង​ទៀត ប៉ុន្តែ​ចាប់តាំងពី​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​នៅ​ខែឧសភា​មក រដ្ឋាភិបាល​របស់​លោក​បាន​ផ្តោត​លើ​ប្រតិបត្តិការ​លើ​ប្រព័ន្ធ​ការពារ​ដែល​មាន​ស្រាប់​។

សូម​បញ្ជាក់​ថា រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាងត្បូង Park Jin និង​សម​ភាគី​ចិន​លោក Wang Yi បាន​ជួប​គ្នា​កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ ដើម្បី​រិ​រ​គ​វិធី​បើក​ការ​ចរចារ​ឡើង​វិញ​ពី​ការ​លុប​បំបាត់​ចោល​អា​វុ​.​ធ​នុយក្លេអ៊ែរ​ជាមួយនឹង​កូរ៉េ​ខាងជើង និង​បន្ត​ការ​ផ្លាស់​ប្តូរ​វប្បធម៌​ដូច​ជា តន្ត្រី K-pop និង​ភាពយន្ត​ទៅ​កាន់​ប្រទេស​ចិន​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ