រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ដឹកទឹកកក ជាមួយនឹងម៉ូតូ yamaha NOUVO ដែលជិះដោយជនជាតិហ្វីលីពីនម្នាក់ រងការខូចខាតតិចតួច ហើយដោះស្រាយគ្នាចប់ហើយ ស្រាប់តែភាគីខាងម៉ូតូស្ទុះទៅវា.យភាគីខាងរថយន្តមួយដៃបែកមាត់ បង្កទៅជារឿងហិ.ង្សាផ្អើលសមត្ថកិច្ចចេញមកអន្តរាគមន៍សម្របសម្រួលផងដែរ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ជិតស្ពានដែកចំការដូង ផ្លូវ២១៧ ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គឺមានបុរសម្នាក់ ជាជនជាតិខ្មែរ បានបើករថយន្តដឹកទឹកកកអនាម័យ ម៉ាក HYUNDY ពណ៌ស ពាក់ស្លាកលេខ ប៉ៃលិន 2C 8678 ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានគេចម៉ូតូមួយគ្រឿង ក៏ជ្រុលទៅបុកជាមួយនឹងម៉ូតូម៉ាក yamaha niuva ពាក់ស្លាកលេខ ភ្នំពេញ 1D 7769 ដែលជិះដោយជនជាតិហ្វីលីពីនម្នាក់ ពីក្រោយ បណ្ដាលឲ្យម៉ូតូរងការខូចខាតបាក់ស្តុបក្រោយចំហៀងខាងឆ្វេង តែមិនគ្រោះថ្នាក់ដល់មនុស្សនោះទេ ។

ប្រភពដដែលបន្តថា ហើយក្នុងករណីនេះដែរ ភាគីទាំងសងខាងក៏បានសម្របសម្រួលគ្នា ឯកភាព ដោយខាងរថយន្តបានសងសំណងទៅខាងម៉ូតូចំនួន២០ដុល្លារ ពេលនោះខាងរថយន្តបានដើរទៅយកលុយដែលទុកក្នុងរថយន្តមកអោយខាងម៉ូតូ ក៏ស្រាប់តែភាគីខាងម៉ូតូដែលជាបុរសជនជាតិហ្វីលីពីន ដោយមិនដឹងខឹងរឿងអី ក៏ស្រាប់តែវា.យទៅលើភាគីបុរសជាអ្នកបើករថយន្ត១ដៃ បណ្តាលឲ្យបុរសជាអ្នកបើកបររថយន្តរងរបួសបែកមាត់ហូរឈា.មក្លាយជារឿងហិ.ង្សាម្ដងវិញ រហូតផ្អើលដល់សមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ ចុះទៅជួយអន្តរាគមន៍សម្របសម្រួលផងដែរ ។

គួរបញ្ជាក់ថា ក្នុងហេតុការណ៍ខាងលើនេះដែរ បន្ទាប់ពីសមត្ថកិច្ចទៅដល់បានអោយភាគីទាំងសងខាងស្ងប់អារម្មណ៍ ហើយធ្វើការដោះស្រាយគ្នា ដោយសន្តិវិធីវិញម្ដង ដោយខាងរថយន្ត គាត់បានដាក់ជម្រើស២ អោយទៅខាងម៉ូតូដែលជាបុរសជនជាតិហ្វីលីពីន ដោយទី១- គាត់ទាមទារសំណង២០០ដុល្លារ ទី២- សុំវា.យមួយដៃសងវិញ ។

ក្រោយពេលកើតហេតុ ដោយសារតែមានសមត្ថកិច្ចជួយសម្របសម្រួល ភាគីខាងម៉ូតូដឹងកំហុស ក៏បានសងសំណងទៅខាងរថយន្តចំនួន១០០ដុល្លារ ដើម្បីបញ្ចប់រឿង ហើយបំបែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួនតែម្ដងទៅ ៕



ចែករំលែកព័តមាននេះ