ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុរគត​ជន​ពីរ​គ្រួសារ​ទទួល​អំណោយ​ពី​កាកបាទក្រហមកម្ពុជា ស្រុក​មង្គលបុរី

13 ឆ្នាំ មុន

ខេត្ដបន្ទាយមានជ័យ ៖ ដូន​ចាស់​វ័យ៦៧​ឆ្នាំ ដែល​មាន​ចៅប្រុសស្រី​ចំនួន​៣​នាក់ នៅ​ក្នុង​បន្ទុក​កំពុង​រស់នៅ​ក្នុង​ជំរក​បណ្ដោះ អាសន្ន​ក្នុងភូមិ​ស្ទឹង​ចាស់ ឃុំ​គយ​ម៉ែ​ង ស្រុកមង្គលបុរី និង​គ្រួសារ​ទុរគត​ជន​មួយទៀត មាន​សមាជិក​៥​នាក់ មាន​ម្ដាយ​អាយុ​៧៥​ឆ្នាំ នៅ​ភូមិ​ស្ដី​ក្រោម​ឃុំ​គយ​ម៉ែ​ង ស្រុក​មង្គលបុរី បាន​ទទួល​អំណោយ​កាកបាទក្រហម កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០១០ ។ លោក​បេ ឱ​គិ​ន ប្រធាន​គណៈកម្មាធិការអនុ​សាខា​កាកបាទក្រហមកម្ពុជា

ខេត្ដបន្ទាយមានជ័យ ៖ ដូន​ចាស់​វ័យ៦៧​ឆ្នាំ ដែល​មាន​ចៅប្រុសស្រី​ចំនួន​៣​នាក់ នៅ​ក្នុង​បន្ទុក​កំពុង​រស់នៅ​ក្នុង​ជំរក​បណ្ដោះ អាសន្ន​ក្នុងភូមិ​ស្ទឹង​ចាស់ ឃុំ​គយ​ម៉ែ​ង ស្រុកមង្គលបុរី និង​គ្រួសារ​ទុរគត​ជន​មួយទៀត មាន​សមាជិក​៥​នាក់ មាន​ម្ដាយ​អាយុ​៧៥​ឆ្នាំ នៅ​ភូមិ​ស្ដី​ក្រោម​ឃុំ​គយ​ម៉ែ​ង ស្រុក​មង្គលបុរី បាន​ទទួល​អំណោយ​កាកបាទក្រហម កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០១០ ។ លោក​បេ ឱ​គិ​ន ប្រធាន​គណៈកម្មាធិការអនុ​សាខា​កាកបាទក្រហមកម្ពុជា​ស្រុក និងជា​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​មង្គលបុរី ឱ្យ​ដឹងថា អនុ​សាខា​កាកបាទក្រហម​ស្រុក រួម​នឹងអាជ្ញាធរ​ស្រុក ដោយ​មានការ​ចូលរួម​ពីសប្បុរសជន​ជា​ច្រើន​ទៀត បាន​ទៅ​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ក្រខ្សត់​ចំនួន​២​គ្រួសារ​នៅ ឃុំ​គយ​ម៉ែ​ង ដែល​ក្នុង​នោះ​មានគ្រួសារ លោកយាយ​ស៊ឹ​ម សា​រុន អាយុ​៦៧​ឆ្នាំ រស់នៅ​ជាមួយ​ចៅ​ចំនួន​៣​នាក់ ស្រី​២​នាក់ ដោយម្ដាយ​ពួក​គេ​បាន​ស្លាប់​ជា​ច្រើន​ឆ្នាំ ឯ​ឪពុក​ផ្ទុកមេរោគ​អេ​ដស៍ មិន​រស់នៅ​ក្នុង​គ្រួសារ​នេះ​ទេ និង​គ្រួសារ​លោកយាយ ប៉ុក ដឿ​ន អាយុ​៧៥ឆ្នាំ ស្ថិត​ក្នុង​ស្ថានភាព​ជរា​ព្យាធិ​ដែល​មានកូនស្រី​មេម៉ាយ និង​ចៅ​៣​នាក់ នៅ​ក្នុង​បន្ទុក ។

គ្រួសារ​ទាំង​២​នេះ​សុទ្ធតែ​រស់នៅ​ក្នុង​ជំរក បណ្ដោះអាសន្ន​លើ​ដី​របស់​គេ ដោយ​ក្ដី​អាណិតអាសូរ​ពី​អ្នក​ភូមិ ។ ក្នុង​ឱកាស​នោះ លោក​អ៊ី ឡូង ប្រធានកិត្ដិយស​អនុ​សាខា​កាកបាទក្រហមកម្ពុជា និង​ជា​អភិបាលស្រុក​មង្គលបុរី បាន​សំដែង​នូវក្ដី​អាណិតអាសូរ​ចំពោះ​គ្រួសារ​ដែល​ក្រខ្សត់ ជួប​ការ​លំបាកព្រមទាំង​បាន​ញំ​នាំ​ការ​នឹក រលឹក​ប្រកបដោយ​ទឹកចិត្ដ​សប្បុរសធម៌​របស់​ថ្នាក់ដឹកនាំ​កាកបាទក្រហមកម្ពុជា ពិសេសលោក​ជំទាវ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​គ្រប់កាលៈទេសៈ​លោក​ជំទាវ​បណ្ឌិត តែងតែ​ផ្ដល់អនុសាសន៍​ដល់​គណៈកម្មាធិការ​កណ្ដាល គ្រប់​សាខា និង​អនុ​សាខា​យកចិត្ដទុកដាក់​ជួយ ដល់​ប្រជាពលរដ្ឋ​ងាយ​រង​គ្រោះ និង​រង​គ្រោះ ដោយ​ប្រការ​ផ្សេង​ៗ មិន​ទុក​ឱ្យ​ប្រជាពលរដ្ឋណា​ម្នាក់​ស្លាប់​ដោយ​ខ្វះ​ស្បៀងអាហារ និងមិន​បាន​ទទួល​ការ​សង្គ្រោះ​នោះ​ឡើយ ។

ជាក់ស្ដែង​កាកបាទក្រហមកម្ពុជា ស្រុក​មង្គលបុរី ដោយ​មានការ​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ពីសប្បុរសជន ក្នុងស្រុក​ផង​នោះ បាន​នាំ​យកអំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ មកប្រគល់​ជូន​គ្រួសារ​ទុរគត​ទាំង​២​ដែល​ក្នុង​នោះ​គ្រួសារ​លោក យាយ​ប៉ុក ដឿ​ន ទទួល​បានអង្ករ​ចំនួន​៥០​គីឡូក្រាម មី​៣​កេស ទឹកត្រី ទឹកស៊ីអ៊ីវ​៤​យួរ ទឹក​សណ្ដែក​២​យួរ ចាន ស្រាក់​១ សារុង​១ និង​ថវិកា​២២​ម៉ឺន​រៀល ឯ​គ្រួសារ​លោកយាយ​ស៊ឹ​ម រុន ទទួល​បាន​អង្ករ១០០​គីឡូក្រាម មី​៤​កេស ទឹក​សណ្ដែក ទឹកត្រី ទឹកស៊ីអ៊ីវ​៦​យួរ មុង​១ ចាន ឆ្នាំង ស្លាបព្រា និង​ថវិកា​២៨​ម៉ឺន​រៀល ។ លោក​អ៊ី ឡុ​ង បាន​សំណូមពរ​ដល់​អាជ្ញាធរ​ឃុំ​-​ភូមិ និង​ប្រជាពលរដ្ឋ ពិសេស​អ្នក​ជិតខាង​បន្ដ​ប្រពៃណី​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ជីវភាព​គ្រួសារ​ទុរគត​នេះ ដោយ​ចិត្ដសប្បុរសទៀត ៕