ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្ក្រាប​រថយន្ត​គ្មាន​បង់​ពន្ធ​ ពាក់​ផ្លា​ក​លេខ​ក្លែង​ក្លាយ​​១១​គ្រឿង

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

មន្ត្រី​គយ ​និង​រដ្ឋាករ​តំបន់​៥ បោះទីតាំង​នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ បាន​ធ្វើការ​​បង្ក្រាប​​រថយន្ត​គ្មាន​ពន្ធ ពាក់​ផ្លា​ក​លេខ​ក្លែងក្លាយ ​បាន​ចំនួន​១១​គ្រឿង

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​គយ ​និង​រដ្ឋាករ​តំបន់​៥ បោះទីតាំង​នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ បាន​ធ្វើការ​​បង្ក្រាប​រថយន្ត​គ្មាន​ពន្ធ ពាក់​ផ្លា​ក​លេខ​ក្លែងក្លាយ ​បាន​ចំនួន​១១​គ្រឿង កាលពី​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២២ ក្នុងភូមិ​សាស្ត្រ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

មន្ត្រី​គយ​ និង​រដ្ឋាករ​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥​ខេត្តបន្ទាយមានជ័យ ​បាន​​​ប្រាប់​ថា តាម​ការ​ណែនាំ​ពី​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​ឱ្យ​ប្រមូល​ពន្ធ ដែល​ជា​កាតព្វកិច្ច​មន្ត្រី​ជំនាញ បាន​ចុះ​ស្រាវជ្រាវ និង​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន ដែល​ដឹកនាំ​ដោយ​លោក លឹ​ម ប៊ុ​ន​សុ​ភ័​ក្រ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ចុះ​ចាប់​រថយន្ត​គ្មាន​ពន្ធ និង​​ពាក់​ផ្លា​ក​លេខ​ក្លែងក្លាយ​បាន​ចំនួន​១១​គ្រឿង ត្រូវ​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥​ខេត្តបន្ទាយមានជ័យ ។

មន្ត្រី​គយ​បាន​បញ្ជាក់​ទៀត​ថា រថយន្ត​គ្មាន​បង់ពន្ធ ដែល​ត្រូវ​បង្ក្រាប​បាន​១១​គ្រឿង មាន​៤​គ្រឿង​ម្ចាស់​មិន​បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ និង​រថយន្ត​ចំនួន​៧​គ្រឿង​ដែល​ម្ចាស់​បាន​សហការ​ល្អ​ជា​មួយ​មន្ត្រី​ជំនាញ ។ នៅ​ពេល​ចុះ​បង្ក្រាប​មាន​រថយន្ត​ប្រភេទ ​Mazda2​ ចំនួន​៥​គ្រឿង រថយន្ត​ Mazda3​ ចំនួន​២​គ្រឿង រថយន្ត​ធុន ​Nissanmarch​ ចំនួន​១​គ្រឿង រថយន្ត​ Suzuki Swiff ​ចំនួន​១​គ្រឿង រថយន្ត​Lexus.330 ចំនួន​១​គ្រឿង និង​រថយន្ត​ Lexus.400h​ ចំនួន​១​គ្រឿង ។

មន្ត្រី​គយ​ និង​រដ្ឋាករ​បាន​បញ្ជាក់​ទៀត​ថា ចំពោះ​រថយន្ត​ចំនួន​១១​គ្រឿង​ដែល​ត្រូវ​មន្ត្រី​គយ​ការិយា​ល័យ​​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥​ខេត្តបន្ទាយមានជ័យ បង្ក្រាប​បាន​ត្រូវ​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥​ខេត្តបន្ទាយមានជ័យ ដើម្បី​ឱ្យ​ម្ចាស់​ចូលខ្លួន​បង់ពន្ធ​ជូន​រដ្ឋ​តាម​ច្បាប់​កំណត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ