ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាត់​ផ្លូវជាតិលេខ៣ វាលរេញ-កំពត ចម្ងាយ​ជាង ២០គ.ម ឥឡូវនេះ ដល់ម្លឹងផង!

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ កំណាត់ ឲផ្លូវជាតិលេខ៣ វាលរេញ-កំពត នៅចំណុចត្រពាំងរពៅ មានប្រវែង​ជាង ២០គីឡូម៉ែត្រ ឡើងគ្រឡុកបាយខុម ក្នុងពេលនេះ នាំឱ្យផ្ទុះល្បី​តាមបណ្តាញសង្គម​ហ្វេសប៊ុកយ៉ាងខ្លាំង។…

ខេត្តព្រះសីហនុ៖ កំណាត់ ឲផ្លូវជាតិលេខ៣ វាលរេញ-កំពត នៅចំណុចត្រពាំងរពៅ មានប្រវែង​ជាង ២០គីឡូម៉ែត្រ ឡើងគ្រឡុកបាយខុម ក្នុងពេលនេះ នាំឱ្យផ្ទុះល្បី​តាមបណ្តាញសង្គម​ហ្វេសប៊ុកយ៉ាងខ្លាំង។ អ្នកធ្វើដំណើរពីវាលរេញ ឆ្លងកាត់ទិសដៅទៅខេត្តកំពត ក៏ភ្ញាក់ផ្អើលគ្រប់គ្នា ព្រោះកំណាត់ផ្លូវជាតិលេខ៣ ពីវាលរេញ ត្រឹមជិតស្ពានត្រពាំងរពៅ ស្ថិតក្នុងភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បាន និងកំពុង​ខូចខាតធ្ងន់ធ្ងរពិបាកធ្វើចរាចរណ៍យ៉ាងខ្លាំង​។

ផ្លូវពិបាកធ្វើដំណើរនេះ គឺ​ក្រោយពីកំណាត់ផ្លូវជាតិលេខ៣ វាលវេញ-កំពត ទើបតែបញ្ចប់​ការជួសជុល កាលពីពេលថ្មីៗនេះ។ តែមិនដឹង ជាមន្ត្រីជំនាញ ជួសជុល​បែបណាទេ ទើបផ្លូវក្លាយជាបាយខុម ដក់ទឹក​ ក្រហែងក្រហូង​ដូច្នេះ​ឡើយ។​

ប្រជាពលរដ្ឋ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ទៅមកផ្លូវនេះ ស្នើដល់មន្ត្រីជំនាញ ជាពិសេស​ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកដឹកជញ្ជូន មេត្តាចុះពិនិត្យជាក់ស្ដែង ដើម្បីមាន​វិធាន ក្នុងការកែលម្អរ ស្តារ​ស្ថានភាពកំណាត់ផ្លូវជាតិនេះ អោយមានភាពប្រសើរឡើងវិញ ព្រោះបច្ចុប្បន្ន ការធ្វើដំណើរពីវាលរេញ ទៅស្ពានត្រពាំងរពៅ ចំងាយប្រវែងជា ២០គីឡូម៉ែត្រ ប្រើពេលប្រមាណជា ២ម៉ោង ទៅជាង ២ម៉ោង មិនថា រថយន្តតូចធំ ឬរថយន្ត​ដឹកទំនិញទេ គឺត្រូវមុជងើបៗ ពិបាក់បំផុត។

ប្រភពដដែល បានបន្តថា ខែប្រាំង ហុយស្ទើរដកដង្ហើម​ពុំបាន ជាពិសេសពលរដ្ឋ ដែលរស់នៅ​តាមបណ្តោយផ្លូវនេះ ក្នុងឃុំចំនួន ៤ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ រួម​មាន÷ ១-ឃុំវាលរេញ ២-ឃុំសាមគ្គី ៣-ឃុំទឹកល្អក ៤-ឃុំទឹកថ្លា ត្រូវរងនូវការលំបាក​ជាងគេ​។

កន្លងមក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានលើកឡើងថា កំណាត់​ផ្លូវជាតិលេខ៣ មួយកំណាត់ ពីវាលរេញ ទៅត្រឹមស្ពានត្រពាំងរពៅ ក្នុងទឹកដី​ខេត្តព្រះសីហនុនេះ នឹងមានស្ថាបនាតាមលក្ខណៈស្តង់ដា នៅឆ្នាំ២០២៣ ខាងមុខ ដោយកន្លែងខ្លះ ពិសេសពីវាលរេញ ទៅត្រឹមស្ពានកំពង់ស្មាច់ ប្រមាណជា ៥គីឡូម៉ែត្រ​ អាចនឹងប្រើវិធី​បុកគ្រឹះ ទៅក្រោមដល់ផុតដីស្អុយ (បុកគ្រឹះ​ដូចស្ពានអាកាស)។

យ៉ាងណា បើមើលស្ថានភាពជាក់ស្ដែង បច្ចុប្បន្ន ផ្លូវនេះ កំពង់ខូចខាតធ្ងន់ធរបំផុត។ ដូចនេះ គួតែក្រសួង បញ្ជូនគ្រឿងចក្រ និងអ្នកជំនាញ ជួសជុល ដើម្បី​អោយប្រជាពលរដ្ឋ បានប្រើប្រាស់បានស្រួល​សិន ទំរាំដល់ការស្ថាបនាថ្មី នៅឆ្នាំក្រោយ​។

ជាមួយគ្នានេះ ពលរដ្ឋសង្ឃឹមថា ក្រសួង នឹងអនុវត្តតាមការស្នើសុំ​របស់ពលរដ្ឋ ព្រោះសម័យ​សន្តិភាពប៉ុណ្ណេះហើយ នៅមានផ្លូវ ដូចឋាន​នរកទៀត គឺមិនគួរនោះទេ៕ ហ៊ុយ ចាន់ធួន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ