ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែឳពុក សុំលុយ ១០០០រៀល ទិញ​ស្រាផឹក ស្រាប់តែកូន​ហ៊ានធ្វើបាបអ្នកមានគុណហួសថ្លែង

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើហិ.ង្សា វាយឪពុកបង្កើត ដោយគ្រាន់តែឪពុក សុំលុយ ១០០០​រៀល ទិញស្រាផឹក។ ឪពុក…

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើហិ.ង្សា វាយឪពុកបង្កើត ដោយគ្រាន់តែឪពុក សុំលុយ ១០០០​រៀល ទិញស្រាផឹក។ ឪពុក ដែលកូន​យកឈើសំពងក្បាល ត្រូវបាន​សាច់ញាតិ បញ្ជូនទៅសង្គ្រោះ​នៅមន្ទីរពេទ្យ។ រីឯកូនប្រុស​អត្តញ្ញូនោះ ត្រូវប៉ូលិស ចាប់វ៉ៃ​ខ្នោះ។

ហេតុការណ៍នោះ បាន​កើតឡើង កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅ​ភូមិពោន ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាល បានអោយដឹងថា ជនសង្ស័យ មានឈ្មោះមាគ សារន អាយុ ៣៦ឆ្នាំ រស់នៅភូមិពោន ឃុំដូង ស្រុករមាសហែក។ ចំណែកឪពុក ដែលជាជនរងគ្រោះ មានឈ្មោះ មាគ សារ៉ាយ អាយុ ៥៨ឆ្នាំ រងរបួសបែកក្បាលធ្ងន់ធ្ងរ ត្រូវសាច់ញាតិ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ​ស្រុករមាសហែក។

​អ្នកភូមិ បានអោយដឹងថា មុនកើតហេតុ គេឃើញជនសង្ស័យ ជាកូនបានផឹកស្រាស្រវឹងជោក ពេលមកដល់ផ្ទះ ខណៈនោះ ឪពុក ដែលជាជនរងគ្រោះ បានដើរមកជិត ហើយក៏បាននិយាយ​សុំប្រាក់ចំនួន ១ពាន់រៀល ដើម្បីទិញស្រាផឹកដែរ។

ប្រភពបន្តថា ក្រោយមក ស្រាប់តែកូន ខឹងខ្លាំង ក៏ស្ទុះទៅយកកំណាត់ឈើ ដោយមានដំដែក​គោលភ្ជាប់ឈើពីរកំណាត់ វា.យទៅលើឪពុកបង្កើត ចំក្បាល បែកហូរឈា.មកខ្លាក់ ដួលទៅលើដី បង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយបង្កហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដូង បានចុះទៅដល់កន្លែងកើតហេតុ និងបាននាំខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង មកកន្លែងអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសួរនាំ។

នៅចំពោះមុខសមត្ថកិច្ចជំនាញ ជនសង្ស័យបានឆ្លើយសារភាពថា ពិតជាបានយកកំណាត់ឈើ ដោយដំដែកគោលតភ្ជាប់​ វា.យទៅលើឪពុករបស់ខ្លួន ពិតប្រាកដមែន​។

បន្ទាប់មក សមត្ថកិច្ចបានរាយការណ៍សុំយោបល់លោកព្រះរាជអាជ្ញាអម​សាលាដំបូងខេត្តស្វាយរៀង ដើម្បីឃាត់ខ្លួនជនសង្ស័យ កសាងសំណុំរឿង បញ្ជូនទៅតុលាការ តាមច្បាប់ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ នេះ៕ វ៉ាន់ ប៊ុនធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ