ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២នាក់ ស្លា.ប់ និង២នាក់ទៀត រងរបួស ដោយ​ការបាក់ដី ក្នុងក្រុមហ៊ុន​វារី​អគ្គិសនី​តាតៃលើ

1 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង៖ ស្នងការដ្ឋាន​នគរបាលខេត្តកោះកុង ឲ្យដឹងថា កាលពីល្ងាចថ្ងៃ​ទី​១០​ ខែ​សីហា​ ឆ្នាំ​២០២២ មានហេតុការណ៍បាក់ដី នៅក្នុងរូងទី៣​ របស់ក្រុមហ៊ុន​វារី​អគ្គិសនី​តាតៃលើ នៅ​ចំណុចស្ទឹងកែប​…

ខេត្តកោះកុង៖ ស្នងការដ្ឋាន​នគរបាលខេត្តកោះកុង ឲ្យដឹងថា កាលពីល្ងាចថ្ងៃ​ទី​១០​ ខែ​សីហា​ ឆ្នាំ​២០២២ មានហេតុការណ៍បាក់ដី នៅក្នុងរូងទី៣​ របស់ក្រុមហ៊ុន​វារី​អគ្គិសនី​តាតៃលើ នៅ​ចំណុចស្ទឹងកែប​ ស្ថិតនៅ​ឃុំតាទៃលើ​ ស្រុកថ្មបាំង​ បណ្តាលឲ្យជនរងគ្រោះចំនួន​ ០២​ នាក់ បានស្លា.ប់ និង២នាក់ទៀត រងរបួស។​

ជនរងគ្រោះ រួម​មាន​៖ ១.ឈ្មោះ​ នី​ វណ្ណៈ​ ភេទប្រុស​ អាយុ​ ៣៤ឆ្នាំ​ មានទីលំនៅ​ភូមិ​មេចាន់​ ឃុំថ្មី​ ស្រុកកំពត​ ខេត្ត​កំពត​ (ស្លា.ប់​)​ ២.ឈ្មោះ​ អ៊ុត​ ចាន់​ ភេទប្រុស​ អាយុ​ ៣១ឆ្នាំ​ មានទីលំនៅ​ភូមិ​ក្តាត់​ ឃុំមេទឹក​ ស្រុក​បាកាន​ ខេត្ត​ពោធិ៍សាត់​ (ស្លា.ប់​) ៣.ឈ្មោះ​ ចេន​ ណាក់​ ភេទប្រុស​ អាយុ​ ៣៣ឆ្នាំ​ មានទីលំនៅ​ភូមិ​ប៉ោឡោ​ ឃុំមេទឹក​ ស្រុក​បាកាន​ ខេត្ត​ពោធិ៍សាត់​ (របួសធ្ងន់) ៤.ឈ្មោះ​ បៀន​ អាយ​ ភេទប្រុស​ អាយុ​៣១ឆ្នាំ​ មានទីលំនៅ​ភូមិ​កណ្តាល​ ឃុំពាមរូង​ ស្រុក​ស្វាយ​អន្ទរ​ ខេត្ត​ព្រៃវែង​ (របួសស្រាល)​។

ក្រោយកើតហេតុ អ្នករងរបួស បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។​ ចំណែក​សាកស.ពជនរងគ្រោះ ត្រូវបានតម្កល់ទុកនៅវត្តថ្មបាំង​ ដើម្បីប្រគល់ជូនសាច់ញាតិ ទទួលយក​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ