ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​វ័យក្មេង​ម្នាក់​បាន​ស្លា.ប់​ខណៈ​កំពុង​ដេក​ជាមួយ​ប្តី

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នារី​វ័យក្មេង​ម្នាក់​បាន​ស្លា.ប់​​ខណៈ​កំពុង​ដេក​នៅ​ក្នុងផ្ទះ​ជាមួយ​ប្តីដោយ​មាន​ស្នា​មរឹតក ហើយ​ត្រូវ​ប្តី​របស់​នាង​ដឹង​​ …

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នារី​វ័យក្មេង​ម្នាក់​បាន​ស្លាប់​​ខណៈ​កំពុង​ដេក​នៅ​ក្នុងផ្ទះ​ជាមួយ​ប្តីដោយ​មាន​ស្នា​មរឹតក ហើយ​ត្រូវ​ប្តី​របស់​នាង​ដឹង​​កាលពី​វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៧ នៅ​ភូមិ​ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា នារី​វ័យក្មេង​រង​គ្រោះ​ឈ្មោះ សុខ គឹ​មជូ អាយុ​១៨​ឆ្នាំ មាន​ប្ដី​ឈ្មោះ ជូន ពៅ អាយុ​ជាង​២០​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា នារី​វ័យក្មេង​រង​គ្រោះ​បាន​ដេក​ស្លាប់​ខណៈ​កំពុង​ដេក​ក្នុងផ្ទះ​ជាមួយ​ប្តី តែ​ត្រូវ​បាន​ប្តី​ដឹង​ថា​ស្លាប់​ពេល​ដាស់​ប្រពន្ធ ប៉ុន្តែ​នៅ​លើ​សាកសព​នារី​វ័យក្មេង​រង​គ្រោះ សមត្ថកិច្ច​ពិនិត្យ​ឃើញ​មាន​ស្នាម​ជាំ ដូច​ស្នាម​រឹត​.​ក​សម្លាប់ ដូច្នេះ​ហើយ​ទើប​កម្លាំង​នគរបាល​ស្រុក​ឯក​ភ្នំ​សម្រេច​ហៅ​បុរស​ជា​ប្ដី​ទៅ​សួរនាំ​អំពី​រឿង​នេះ ពាក់ព័ន្ធ​នឹង​ស្នាម​ដូច​រឹត​.​ក​សម្លាប់ ។

សេចក្តីរាយការណ៍​បញ្ជាក់​ថា ចំពោះ​មូលហេតុ​ពិតប្រាកដ​យ៉ាងណា​នោះ រហូត​មក​ដល់​ពេល​នេះ​សមត្ថកិច្ច​នៅ​ពុំ​ទាន់​បង្ហើប​ឲ្យ​ដឹង​នៅឡើយ​ទេ ៕