ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទល្មើស​នេសាទ​លើ​​បឹង​ទន្លេសាប អាវុធហត្ថ​ខេត្តពោធិ៍សាត់ បន្ត​ចុះ​បង្ក្រាប​ដូច​ភ្លៀងរលឹម

1 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ នៅ​វេលា​ម៉ោង​០៨ និង​៣០​នាទី​ថ្ងៃ​១១ ខែសីហា ឆ្នាំ​២០២២ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ សហការ​ជាមួយ​កម្លាំង​ចំរុះ ចុះ​បង្ក្រាប​បទល្មើស​នេសាទ នៅ​បឹង​ទន្លេសាប​ជា​បន្តបន្ទាប់​ដូច​ភ្លៀងរលឹម…

ខេត្តពោធិ៍សាត់ ៖ នៅ​វេលា​ម៉ោង​០៨ និង​៣០​នាទី​ថ្ងៃ​១១ ខែសីហា ឆ្នាំ​២០២២ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ សហការ​ជាមួយ​កម្លាំង​ចំរុះ ចុះ​បង្ក្រាប​បទល្មើស​នេសាទ នៅ​បឹង​ទន្លេសាប​ជា​បន្តបន្ទាប់​ដូច​ភ្លៀងរលឹម ស្ថិត​ក្នុងភូមិ​ត្រពាំង​រំដេញ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ដោយ​បាន​ឃាត់​មនុស្ស​ចំនួន​០៤​នាក់ ក្នុង​នោះ​មាន​ស្រី​ចំនួន​២​នាក់ និង​ចាប់​យក​វត្ថ​តាង ទូក​បា​ឡា​ស្មាច់ ភ្ជាប់​ម៉ាស៊ីន​ម៉ាក់ ហ៊ី​ណូ​តា កម្លាំង ១៨​សេះ ចំនួន ០១​គ្រឿង​, ទូក​បា​ឡា​ស្មាច់ ភ្ជាប់​ម៉ាស៊ីន​ម៉ាក់​ហ៊ី​ណូ​តា កម្លាំង ១៨​សេះ ចំនួន ០១​គ្រឿង​, ក​ន្ទ្រ​ង​អូស​លៀស​ចំនួន ០២​គ្រឿង​, លៀស​ចំនួន ៣០០ គីឡូក្រាម ។

វត្ថុ​តាង​រក្សា​ទុក​នៅ​សង្កាត់​រដ្ឋបាល​ជលផល ឃុំ​កំពង់​លួង ចំណែក​ម្ចាស់​ទូក​បា​ឡា​ស្មាច់ មន្ត្រី​ជំនាញ​បាន​ធ្វើ​កិច្ចសន្យា និង​អប់រំ​ណែនាំ​រួច​ឲ្យ​ទៅ​លំនៅ​ដ្ឋា​ន​វិញ ។

កាលពី​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២២ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ សហការ​ជាមួយ​ថ្នាក់​ជាតិ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ម៉ែ​ន ស៊ី​ប៊​ន នាយសេនាធិការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឧត្តមសេនីយ៍ទោ ខ្វាន់ ប៊ុ​ន​ធឿ​ន នគរបាល​ថ្នាក់​ជាតិ ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​រាំង​ទិល ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ ។ ដោយ​ចាប់​យក និង​កាប់​បំផ្លាញ​វត្ថុ​តាង​មួយ​ចំនួន​នៅ​នឹង​កន្លែង​ដូច​ជា របាំង​ស្បៃ​មុង ចំនួន ១០​ខ្សែ​ប្រវែង ៣,៧០០​ម៉ែត្រ លូ​កង​ស្បៃ​មុង​ចំនួន ៩​មាត់រ​បាំងសាច់​អួន​ក្រឡា​ល្អិត​ចំនួន ៣​ខ្សែ​ប្រវែង ១,៤០០​ម៉ែត្រ ក្បាល​បរ​ចំនួន ១១​គ្រឿង បង្គោល​ចំនួន ១,០២០​ដើម និង​បាន​លែង​កូន​ត្រី​ចម្រុះ​ចំនួន ៣២​គីឡូក្រាម ។

នៅ​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០២២ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ សហការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ដោយ​បាន​ចាប់​យក និង​កាប់​បំផ្លាញ​វត្ថុ​តាង​នៅ​នឹង​កន្លែង​រួម​មាន របាំង​ស្បៃ​មុង​ចំនួន ៤​ខ្សែ​ប្រវែង ៦៥០​ម៉ែត្រ​, លូរ​កង​ស្បៃ​មុង​ចំនួន ៨​មាត់​, របាំង​សាច់​អួន​ក្រឡា​ល្អិត​ចំនួន ៣​ខ្សែ​ប្រវែង ១០៥០​ម៉ែត្រ​, ក្បាល​ប​ចំនួន ២​គ្រឿង បង្គោល​ចំនួន ១៥០​ដើម លែង​កូន​ត្រី​ចម្រុះ​ចំនួន ១៥​គីឡូក្រាម ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ