ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​រស់នៅ​លើ​ចិញ្ចើម​ផ្លូវ​អាច​ធ្វើ​ឱ្យ​អ្នក​វិ​វ​ឌ្ឍ​ទៅ​រក​ជំងឺ​វង្វេង

7 ឆ្នាំ មុន

មនុស្ស​រាប់​លាន​នាក់​មាន​ហានិភ័យ​ខ្ពស់​ក្នុង​កា​រវិ​វ​ឌ្ឍ​ទៅ​រក​ជំងឺ​វង្វេង​ដោយសារ​តែ​ពួក​គេ​រស់នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​ដ៏​មមាញឹក នេះ​បើ​យោង​តាម​ការ​សិក្សា​ធំ​មួយ​បាន​បង្ហាញ ។
ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា

មនុស្ស​រាប់​លាន​នាក់​មាន​ហានិភ័យ​ខ្ពស់​ក្នុង​កា​រវិ​វ​ឌ្ឍ​ទៅ​រក​ជំងឺ​វង្វេង​ដោយសារ​តែ​ពួក​គេ​រស់នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​ដ៏​មមាញឹក នេះ​បើ​យោង​តាម​ការ​សិក្សា​ធំ​មួយ​បាន​បង្ហាញ ។
ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា មនុស្ស​ដែល​ប៉ះ​ផ្ទាល់​ទៅ​នឹង​ផ្សែង​ចរាចរណ៍ និង​សំឡេង​រំខាន​មាន​ហានិភ័យ​វិ​វ​ឌ្ឍ​ទៅ​រក​ជំងឺ​វង្វេង​ដល់​ទៅ ១២​ភាគរយ ។ ការ​សិក្សា​ដែល​បាន​តាមដាន​មនុស្ស​ជិត​ប្រាំពីរ​លាន​នាក់​អស់​រយៈពេល​ច្រើន​ជាង​មួយ​ទស​វត្ស​នេះ គឺជា​ការ​សិក្សា​ធំ​ជាងគេ​ដើម្បី​បញ្ជាក់​ថា កត្តាបរិស្ថាន​អាច​ដើរតួ​នាទី​សំខាន់​នៅ​ក្នុង​ការ​ប្រឈម​មុខ​នឹង​ជំងឺ​វង្វេង ។

មនុស្ស​ប្រមាណ​ជា​៨៥០.០០០​នាក់​នៅ​ចក្រភព​អង់គ្លេស​បច្ចុប្បន្ន​នេះ​មាន​ជំងឺ​វង្វេង ហើយ​ចំនួន​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើនឡើង​ដល់​មួយ​លាន​នាក់​នៅ​ត្រឹម​ឆ្នាំ​២០២៥ និង​ពីរ​លាន​នាក់​នៅ​ត្រឹម​ឆ្នាំ​២០៥០ ។

ជំងឺ​នេះ​ត្រូវ​បាន​គេ​គិត​ថា មាន​ទំនាក់ទំនង​ទៅ​នឹង​ហ្សែ​ន​មួយ​ផ្នែក​ធំ ប៉ុន្តែ​ភស្តុ​តាង​ជា​ច្រើន​បាន​បង្ហាញ​ថា មាន​កត្តា​ដទៃ​ទៀត​ដូច​ជា​ការ​ជក់បារី ការ​ធាត់ និង​កង្វះ​ការ​ធ្វើ​លំ​ហាត់ប្រាណ​ក៏​អាច​បង្កើន​ហានិភ័យ​ដល់​ជំងឺ​នេះ​ផង​ដែរ ។

ការ​ស្រាវជ្រាវ​របស់​ប្រទេស​កា​ណា​ដា​នេះ​បាន​បង្ហាញ​ថា នៅ​ពេល​ដែល​យើង​រស់​កាន់តែ​កៀក​នឹង​ផ្លូវ​ធំ និង​រយៈពេល​ដែល​យើង​រស់នៅ​កាន់តែ​យូរ​នៅ​ទីនោះ យើង​នឹង​មាន​ហានិភ័យ​ខ្ពស់​ក្នុង​កា​រវិ​វ​ឌ្ឍ​ទៅ​រក​ជំងឺ​វង្វេង ។

ការ​ស្រាវជ្រាវ​ថ្មី​នេះ​បង្ហាញ​ថា ការ​ប៉ះ​ផ្ទាល់​ទៅ​នឹង​ការ​បំពុល​ខ្យល់ និង​សំឡេង​រំខាន​ពី​ចរាចរណ៍​អាច​រួមចំណែក​ដល់​ការ​ថយ​ចុះ​សុខភាព​ខួរក្បាល និង​ការ​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​គិត​ថា វា​កើតឡើង​ដោយសារ​តែ​សារជាតិ​ឌីអុកស៊ីត​អាសូត និង​ភាគល្អិត​តូច​ៗ​ដែល​ចេញពី​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​រំខាន​ដល់​ឈាម​ក្នុង​ខួរក្បាល ដែល​វា​ជា​ភ្នាស​ដ៏​មាន​សារសំខាន់​រារាំង​សារធាតុ​គីមី​មិន​ឲ្យ​ចូល​ទៅ​ក្នុង​កោសិកា​ខួរក្បាល ។ ពួក​គេ​ក៏​គិត​ថា ការ​បំពុលបរិស្ថាន​ក៏​អាច​បង្ក​ឱ្យ​មានការ​រលាក​នៅ​ក្នុង​ខួរក្បាល ដែល​វា​ជា​បញ្ហា​អាច​បង្ក​ឱ្យ​មាន​ជំងឺ​វង្វេង ៕