ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់CPP ៖ បក្សរដ្ឋ និងប្រជាជនវៀតណាម តែងយកចិត្តទុកដាក់ដល់ការថែរក្សាចំណងមិត្តភាព សាមគ្គីភាពជាមួយកម្ពុជាគ្រប់កាលៈទេសៈ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​(CPP)​បាន​បញ្ជាក់​ថា ទាំង​គណបក្ស , រដ្ឋ និង​ប្រជាជន​វៀតណាម​តែងតែ​យកចិត្តទុកដាក់​ដល់​ការ​ថែរក្សា​នូវ​ចំណងមិត្តភាព សាមគ្គីភាព និង​រួមសុខ​រួមទុក្ខ​ជាមួយ​គ្នា​នៅ​គ្រប់​កាលៈទេសៈ​ជាមួយ​ម្ពុ​ជា ។…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​(CPP)​បាន​បញ្ជាក់​ថា ទាំង​គណបក្ស , រដ្ឋ និង​ប្រជាជន​វៀតណាម​តែងតែ​យកចិត្តទុកដាក់​ដល់​ការ​ថែរក្សា​នូវ​ចំណងមិត្តភាព សាមគ្គីភាព និង​រួមសុខ​រួមទុក្ខ​ជាមួយ​គ្នា​នៅ​គ្រប់​កាលៈទេសៈ​ជាមួយ​ម្ពុ​ជា ។

ឯកឧត្តម​អ៊ិ​ត សំ​ហេង សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​អនុប្រធាន​គណៈ​ចលនា​មហាជន និង​ជា​ប្រធាន​គ ណៈ​ចលនា​សហជីព និង​ចលនា កម្មករនិយោជិត​តាម​រោងចក្រ សហគ្រាស គ្រឹះស្ថាន នា​ល្ងាច​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២២ បានថ្លែង​ក្នុង​ពិធីជប់លៀង​ភោ​ជនី​ហារ​ទទួល​ស្វាគមន៍ នៅ​សណ្ឋាគារ​ភ្នំពេញ​ជូន​ដល់​គណៈ ប្រតិភូ​នៃ​គណៈ​ចលនា​មហាជន​មជ្ឈិមបក្ស​កុម្មុយនីស្ដ​វៀតណាម ដែល​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​៥​ថ្ងៃ ពី​ថ្ងៃ​ទី​៩-១៣ ខែសីហា ឆ្នាំ​២០២២​ថា ក្នុង​នាម​គណបក្ស​ប្រជាជន​កម្ពុជា រាជរដ្ឋាភិបាល ប្រជាជន​កម្ពុជា ឯកឧត្តម អ៊ិ​ត សំ​ហេង បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បក្ស រដ្ឋ និង​ប្រជាជន​វៀតណាម ដែល​តែងតែ​យកចិត្តទុកដាក់​ដល់​ការ​ថែរក្សា​នូវ​ចំណងមិត្តភាព សាមគ្គីភាព និង​រួមសុខ​រួមទុក្ខ​ជាមួយ​គ្នា​នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់ ។

ឯកឧត្តម​ថា ចំណងមិត្តភាព​នៃ​ប្រទេស​យើង​ទាំង​ពីរ​ពិតជា​ជ្រាលជ្រៅ តាំងពី​សម័យ តស៊ូ​ប្រយុទ្ធ​កៀក​ស្មា​គ្នា​ដណ្តើម​ឯករាជ្យ​ពី​សម័យ​អាណានិគម​បារាំង​រហូត​ដល់​ការ​ជួយ​សង្គ្រោះ​ប្រជាជន​កម្ពុជា​ពី​របប​ខ្មែរក្រហម​ហើយ​បន្ត​កិច្ច​សហប្រតិបត្តិការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មករ​ហូត​ដល់​បច្ចុប្បន្ន ។

ឯកឧត្តម បាន​បញ្ជាក់​ថា សូ​ម្បី​តែ​ថ្មី​ៗ​កន្លង​ទៅ​នេះ​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដែល​បាន​បង្ក​វិបត្តិ​យ៉ាង​ធំធេង​ដល់​សុខភាព​សាធារណៈ​សង្គម និង​សេដ្ឋកិច្ច រដ្ឋាភិបាល​វៀតណាម​បាន​ចាត់វិធានការ​យ៉ាង​ឆាប់រហ័ស​ប្រកបដោយ​ទំនួល​ខុស​ត្រូវ​ខ្ពស់​ទាន់​ពេលវេលា និង​យ៉ាង​មាន​ប្រសិទ្ធភាព រួមចំណែក​ជាស​កល​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​រាតត្បាត​នេះ តាម​រយៈ​ការ​គាំទ្រ និង​ការ​ផ្ដល់​ជំនួយ​ដល់​សហគមន៍​អន្តរជាតិ ក៏​ដូច​ជា កម្ពុជា ទាំង​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី និង​ពហុភាគី​។

ឯកឧត្តម​បញ្ជាក់​ថា​៖«​ប្រទេស​យើង​ទាំង​ពីរ ពិតជា​មាន​មោទនភាព​ណាស់ ដែល​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​គណៈ​ចលនា​មហាជន​នៃ​មជ្ឈិមបក្ស​កុ​ម្មុ យ​នី​ស្ត​វៀតណាម និង​គណៈ​ចលនា​មហាជន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​មានការ​រីក​ចម្រើន​ដ៏​ល្អ​ប្រសើរ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​គណបក្ស រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​យើង​ទាំង​ពីរ ស្រប​តាម​ទិស​ស្លោក «​ភាព​ជា​អ្នក​ជិតខាង​ល្អ មិត្តភាព​ជា​ប្រពៃណី កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​ស្ថិរភាព​យូរអង្វែង​» ។

ឯកឧត្តម​ក៏​បាន​ជូនពរ​ឱ្យ​ទំនាក់ទំនង​សាមគ្គីភាព មិត្តភាព​ជា​ប្រពៃណី និង​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​គណបក្ស រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​យើង​ទាំង​ពីរ​កាន់តែ​រីក​ចម្រើន​រឹង​មាំ​ជា​លំដាប់ ។ ស្ថិត​ក្នុង​ឱកាស​ដ៏​សប្បាយ​រីករាយ​នោះ​ដែរ ឯកឧត្តម ផា​ម តឹ​ត ថាំង (Pham Tat Thang) បាន​ថ្លែង​នូវ​អំណរ​គុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​គណៈ​ច ល​នា​មហាជន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ផ្តល់​កិច្ចសហការ​យ៉ាង​ល្អជា​មួ យ​គណៈ​ចលនា​មហាជន នៃ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម ដែល​បាន​ចូលរួម ចំណែក​ធ្វើ​ឲ្យ​ចំណងមិត្តភាព សាមគ្គីភាព​ជា​ប្រពៃណី និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រ ទេស​ទាំង​ពីរ​កាន់តែ​ជិត​ស្និទ្ធ ជីវភាព​រស់នៅ​របស់​ប្រជាជន​កាន់តែ​ប្រសើរ និង​សេដ្ឋកិច្ចជាតិ​កាន់តែ​រីក​ចម្រើន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ