ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាំងចុះបន្តិច ! តម្លៃប្រេងម៉ាស៊ូត៥,០០០រៀល និងសាំងធម្មតា ៤៦៥០រៀល

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម​បាន​ប្រកាស​ថា តម្លៃ​ប្រេងសាំង​ដែល​ត្រូវ​លក់​នៅ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២២ នឹង​ត្រូវ​លក់ ៤.៦៥០…

រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម​បាន​ប្រកាស​ថា តម្លៃ​ប្រេងសាំង​ដែល​ត្រូវ​លក់​នៅ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២២ នឹង​ត្រូវ​លក់ ៤.៦៥០ រៀល​/​ក្នុង​១​លី​ត្រ​សម្រាប់​សាំង​ធម្មតា EA92 និង​៥,០០០ រៀល​/​ក្នុង​១​លី​ត្រ សម្រាប់​ប្រេងម៉ាស៊ូត DO 50ppm ។

ដោយឡែក បើប្រៀបធៀប តម្លៃ​ដែល​ក្រសួងពាណិជ្ជកម្ម​បាន​អនុវត្ត​កាលពី​១០​ថ្ងៃមុន (​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​១០ ខែសីហា​) ឃើញ​ថា តម្លៃ​ប្រេងសាំង​បាន​ចុះថ្លៃ​ចំនួន​១០០ រៀល ខណៈ​ប្រេងម៉ាស៊ូត​បាន​ចុះថ្លៃ​១៥0 រៀល ។

សូម​បញ្ជាក់​ថា តម្លៃ​លក់រាយ​ប្រេងសាំង​ដែល​ក្រសួង​ដាក់​អនុវត្ត​កាលពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​១០ ខែសីហា តម្លៃ ៤.៧៥០ រៀល​ក្នុង​មួយ​លី​ត្រ​សម្រាប់​សាំង​ធម្មតា EA92 និង ៥,១៥០​រៀល​ក្នុង​មួយ​លី​ត្រ​សម្រាប់​ប្រេងម៉ាស៊ូត Do 50ppm ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ