ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀមៗ ក្រសួងសាធារណការនឹងចាប់ផ្តើមដំណើរការដកពិន្ទុលើបណ្ណបើកបរចាប់ពីថ្ងៃទី១ កញ្ញាតទៅ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​នឹង​ដាក់​ដំណើរ​កម្ម​វិធីដក​ពិន្ទុ​បណ្ណ​បើកបរ​ចំពោះ​បើកបរ​ល្មើសច្បាប់ ចាប់ពី​ថ្ងៃ​ទី​១​កញ្ញា នៅ​ទូ​ទាំង​ប្រទេស​តទៅ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ស្ដី​ពី​ការ​ដាក់​ឱ្យ​ដំណើ​ការ​នូវ​កម្ម​វិធីដក​ពិន្ទុ​បណ្ណ​បើកបរ និង​ការ​បង់ប្រាក់​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើសច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក…

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​នឹង​ដាក់​ដំណើរ​កម្ម​វិធីដក​ពិន្ទុ​បណ្ណ​បើកបរ​ចំពោះ​បើកបរ​ល្មើសច្បាប់ ចាប់ពី​ថ្ងៃ​ទី​១​កញ្ញា នៅ​ទូ​ទាំង​ប្រទេស​តទៅ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ស្ដី​ពី​ការ​ដាក់​ឱ្យ​ដំណើ​ការ​នូវ​កម្ម​វិធីដក​ពិន្ទុ​បណ្ណ​បើកបរ និង​ការ​បង់ប្រាក់​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើសច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក ដោយ​ប្រើប្រាស់​ឧបករណ៍​បច្ចេកទេស​ថា យោង​តាម​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក មាត្រា​៤៣ និង​មាត្រា​៤៤ និង​អនុលោម​តាម​ប្រកាស​អន្តរក្រសួង ចុះ​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២០ ស្តី​ពី​ការ​ពិន័យ​ជា​ប្រាក់​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក និង​ប្រកាស​អន្តរក្រសួង​ចុះ​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២១ ស្តី​ពី​នីតិវិធី​នៃ​ការ​ដក និង​បំពេញ​ពិន្ទុ​ឡើង​វិញ​សម្រាប់​បណ្ណ​បើកបរ ។

ក្រសួង​ថា ក្នុង​គោលបំណង​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​រឹត​បន្តឹង​អនុវត្ត​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​សំដៅ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ឱ្យ​បានជា​អតិបរមា​ក៏​ដូច​ជា ការ​បង្ក​លក្ខណៈ​ងាយស្រួល​ជូន​ប្រជាពលរដ្ឋ​ក្នុង​ការ​បង់ប្រាក់​ពិន័យ​អំពើ​ល្មើសច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក និង​ធានា​តម្លាភាព​ក្នុង​ការ​ពិន័យ​អន្តរការណ៍ ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សូម​ធ្វើការ​ជូនដំណឹង ដល់​សាធារណជន​មេត្តា​ជ្រាប​ថា​កម្ម​វិធីដក​ពិន្ទុ​បណ្ណ​បើកបរ និង​ការ​បង់ប្រាក់​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើសច្បាប់​ស្តី​ពី​ចរាចរណ៍ ផ្លូវគោក ដែល​រៀបចំ​ដោយ​ក្រសួងមហាផ្ទៃ និង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នឹង​ដាក់​ឱ្យ​ដំណើរការ​អនុវត្ត សាកល្បង​នៅ​ទូ​ទាំង​ប្រទេស ចាប់ពី​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២២ តទៅ ហើយនឹង​ដំណើរការ​អនុវត្ត​ពេញលេញ នៅ​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២៣ ។

ក្រសួង​បន្ត​ថា ការ​ដក​ពិន្ទុ​បណ្ណ​បើកបរ និង​ការ​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើសច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ត្រូវ​បាន​អនុវត្ត​ដោយ​ឧបករណ៍​បច្ចេកទេស ដើម្បី​កត់ត្រា​ព័ត៌មាន​រក្សា​ទុក​ក្នុង​ប្រព័ន្ធ ។ ដូចនេះ សូមអ្នក​បើកបរ យានយន្ត​គ្រប់​រូបយ​កតាម​ខ្លួន​នូវ​បណ្ណ​បើកបរ​យានយន្ត​(​ច្បាប់​ដើម​) ដើម្បី​ផ្តល់​ជូន​សមត្ថកិច្ច​ត្រួតពិនិត្យ និង​អនុវត្ត​ការ​ដក​ពិន្ទុ ក្នុង​ករណី​មានការ​ប្រព្រឹត្ត​ល្មើសច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ។

ចំពោះ​ការ​បង់ប្រាក់​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើសច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក អាច​បង់ប្រាក់​នៅ​តាម បញ្ហារ​ទ្រូ​ម៉ា​ន់​នី​ឬ​ភ្នាក់ងារ​ទ្រូ​ម៉ា​ន់​នី ឬ តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​របស់​ក្រុមហ៊ុន​ទ្រូ​ម៉ា​ន់​នី (TrueMoney: Mobile App) បន្ថែម​លើ​ការ​បង់ប្រាក់​ដោយ​ផ្ទាល់​នៅ​ស្នាក់​ការ​នគរបាល​ចរាចរណ៍​ផ្លូវគោក​។

ក្រសួង​ថា គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សូម​សំដែង​នូវ​សេចក្តី​សង្ឃឹម និង​ជឿជាក់​លើ​ការ​ចូល រួម​អនុវត្ត​សេចក្តីជូនដំណឹង​នេះ ពី​សំណាក់​អ្នកបើកបរ​យានយន្ត​គ្រប់​រូប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ