ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រៃ.ផ្សៃ​ណាស់ ! អូស​ចូល​បន្ទប់​រំលោ.ភ​ហើយ​ច្របាច់ក​គំរាម​សម្លា.ប់​ទៀត

7 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ខណៈ​ពេល​កំពុង​អង្គុយ​ផឹកទឹក​អំពៅ ជនសង្ស័យ​បាន​ចាប់​អូស​ក្មេង​ស្រី​រង​គ្រោះ​ចូល​បន្ទប់​ក្រោមផ្ទះ​របស់​ខ្លួន​ ពេល​ចូល​ដល់​ក្នុង​បន្ទប់​ជនសង្ស័យ​ក៏​បិទទ្វារ…

ខេត្តកណ្តាល ៖ យុវតី​វ័យក្មេង​ម្នាក់​ត្រូវ​បាន​បុរស​ចំណាស់​ម្នាក់​លួងលោម​រំលោភ​រហូត​បាន​សម្រេច​ហើយ​ថែម​ទាំង​ច្របាច់ក​​គំរាម​សម្លាប់​ទៀត​ប្រសិនបើ​នាង​យក​រឿង​នេះ​ទៅ​ប្រាប់​គេ ។ ហេតុការណ៍​ចាប់រំលោភ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​១០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៧ នៅ​ក្នុង​បន្ទប់​ក្រោមផ្ទះ​របស់​ជនសង្ស័យ​នៅ​ភូមិ​តាំង​ឫស្សី ឃុំ​រកា​ជ​ន្លឹ​ង ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

ប្រភព​ពី​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​យុវតី​រង​គ្រោះ​បាន​ជិះ​កង់​ទៅ​ទិញ​ពុទ្រា ខណៈ​ជិះ​កង់​កាត់មុខ​ផ្ទះ​ជនសង្ស័យ ជនសង្ស័យ​ក៏​ហៅ​ឲ្យ​ចូល​លេង និង​ឲ្យ​ប្រាក់​១៥០០​រៀល​ទៅ​ទិញ​ទឹកអំពៅ​ផឹក​ទាំងអស់​គ្នា ។

ប្រភព​បន្ត​ទៀត​ថា ខណៈ​ពេល​កំពុង​អង្គុយ​ផឹកទឹក​អំពៅ ជនសង្ស័យ​បាន​ប្រើ​សំដី​លួងលោម​ក្មេង​ស្រី​រង​គ្រោះ​បណ្ដើរ​ចាប់​អូស​ក្មេង​ស្រី​រង​គ្រោះ​ចូល​បន្ទប់​ក្រោមផ្ទះ​របស់​ខ្លួន​បណ្ដើរ ពេល​ចូល​ដល់​ក្នុង​បន្ទប់​ជនសង្ស័យ​ក៏​បិទទ្វារ​ធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បាន​សម្រេច​តែ​ម្តង ។

ប្រភព​បញ្ជាក់​ថា ក្រោយ​ពី​ចាប់រំលោភ​រហូត​បាន​សម្រេច​ហើយ ជនសង្ស័យ​បាន​ច្របាច់ក​គំរាម​សម្លាប់​យុវតី​រង​គ្រោះ​ទៀត​ប្រសិនបើ​នាង​យក​រឿង​នេះ​ទៅ​ប្រាប់​អ្នក​ដទៃ តែ​ទោះជា​យ៉ាង​ការ​គំរាម​នេះ​មិន​បាន​ជិះ​ឥទ្ធិពល​លើ​យុវតី​រង​គ្រោះ​ឡើយ ពេល​គឺ​ពេល​ម្តាយ​របស់​នាង​ត្រឡប់​មក​ពី​ធ្វើការ​រោងចក្រ​វិញ​នាង​ក៏​រៀបរាប់​ពី​ហេតុការណ៍​ដែល​បាន​កើតឡើង​ទាំងអស់ បន្ទាប់​មក​ស្ត្រី​ជា​ម្តាយ​ក៏​បាន​នាំ​កូនស្រី​ទៅ​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ឲ្យ​ជួយ​អន្តរាគមន៍​ចាប់ខ្លួន​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។

នគរបាល​ស្រុក​ខ្សាច់កណ្ដាល​បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ទទួល​ពាក្យបណ្ដឹង​ភ្លាម សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ចាប់ខ្លួន​ជនសង្ស័យ​បាន​ភ្លាម​ៗ​ផង​ដែរ ។ ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ សឿ​ន ផាត ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ផ​.​ដ​.​វ ទើបតែ​មាន​អាយុ​១៥​ឆ្នាំ​ប៉ុណ្ណោះ ៕