ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​មន្ត្រី​«​សមាគម​ជន​ពិការ​អភិ​វ​ឌ្ឈ​ន៍​សន្សំ​ប្រាក់​»៧​នាក់ ទាក់ទិន​ប្រាក់​ជាង​១២​ម៉ឺន​ដុល្លារ

7 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ មន្ត្រី សមាគម​ជន​ពិការ​អភិ​វ​ឌ្ឈ​ន៍​សន្សំ​ប្រាក់ ៧​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចាប់​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៧ ទាក់ទិន​នឹង​ប្រាក់​ …

ខេត្តកំពង់ចាម ៖ មន្ត្រី សមាគម​ជន​ពិការ​អភិ​វ​ឌ្ឈ​ន៍​សន្សំ​ប្រាក់ ៧​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចាប់​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៧ ទាក់ទិន​នឹង​ប្រាក់​ជាង​១២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

លោក​វរសេនីយ៍ឯក ចាន់ ហោ នាយ​រង​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ប្រាប់​ឲ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​ចំនួន​១៨​គ្រួសារ រស់នៅ​ស្រុក​ជើងព្រៃ ត្រូវ​បាន​មន្ត្រី​របស់​សមាគម​ជន​ពិការ​ខាងលើ និ​យា​បញ្ចុះបញ្ចូល​ពួក​គាត់​ឲ្យ​យក​ប្លង់​ផ្ទះ​ទៅ​ខ្ចី​លុយ​ពី​ធនាគារឯកជន រួច​យក​លុយ​មក​ដាក់​នៅ​ក្នុង​សមាគម​ជន​ពិការ​អភិ​វ​ឌ្ឈ​ន៍ ដោយ​សន្យា​ថា​នឹង​បាន​ប្រាក់​ថ្លៃ​ការ​ខ្ពស់​ក្នុង​អំឡុង​ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​បាន​ជឿ ហើយ​គ្រួសារ​នីមួយ​ៗ​បាន​ធ្វើ​តាម​ការ​ឃោសនា​នោះ​មែន ។

លោក​វរសេនីយ៍ឯក ចាន់ ហោ ប្រាប់​បន្ត​ថា ការ​ទទួល​ការ​ប្រាក់​បាន​តែ​៦​ខែ​ដំបូង​ទេ តែ​ក្រោយមក​មិន​បាន​ទាល់តែ​សោះ ចេះ​តែ​ចាំ​បាត់​ៗ ទើប​ពលរដ្ឋ​១៨​គ្រួសារ​នៅ​បាន​នាំ​គ្នា​មក​ដាក់​ពាក្យបណ្តឹង​នៅ​សាលាដំបូង​ខេត្ត ។   ហើយ​ត្រូវ​បាន​លោក​ចៅក្រម នូវ យ៉ា​រ័​ត្ន ចេញ​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​បុគ្គលិក​ចំនួន​៧​នាក់​ក្នុង​នោះ​មាន ១-​ឈ្មោះ សេង សាវ៉ា​ត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ចំបក់ ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ​, ២-​ឈ្មោះ លុយ សុ​ជាតិ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ស្នោរ​, ៣-​ឈ្មោះ ហេង ហ៊​ន់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ភូមិ​សុភា​ស ឃុំ​សុភា​ស​ស្រុក​ស្ទឹង​ត្រង់​, ៤-​ឈ្មោះ យាន ឆៃ​អេ​ង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ត្រុំ ឃុំ​សំពង​ជ័យ​, ៥-​ឈ្មោះ ប្រាជ្ញ ពៅ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ភូមិ​ត្រពាំង​ត្រុំ​, ៦-​ឈ្មោះ យាន យ៉ី​ន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ភូមិ​ស្តើង​ជ័យ និង ៧-​ឈ្មោះ យ៉ា​ន យ៉ឺ​ក ភេទ​ប្រុស អាយុ​៥២​ឆ្នាំ នៅ​ភូមិ​ស្តើង​ជ័យ ឃុំ​ស្តើង​ជ័យ ស្រុក​ជើងព្រៃ ។ ដោយឡែក​២​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់ ។

លោក យ៉ា​ន យ៉ឺ​ក មាន​តួនាទី​ជា​ប្រធាន សមាគម​ជន​ពិការ​អភិ​វ​ឌ្ឈ​ន៍​សន្សំ​ប្រាក់ បាន​ឆ្លើយ​ថា មាន​ប្រជាពលរដ្ឋ​ខ្លះ​បាន​បោក​លុយ​របស់​សមាគម​រហូត​ដល់​ទៅ​២-៣​ឆ្នាំ គឺ​មិន​ព្រម​សង​នោះ​ទេ ហើយ​បាន​រត់គេច​ខ្លួន​បាត់​ចេញពីផ្ទះ​ថែម​ទៀត ដូច​ជា​នៅ​ស្រុក​ចំនួន​៦​ក្នុង​ខេត្តកំពង់ឆ្នាំង ដែល​មួយ​ស្រុក​ៗ​បាន​ជំពាក់​លុយ​សមាគម​ចំនួន​៤០​លាន​រៀល រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​សង​នៅឡើយ ។ ហើយ​ករណី​ខាងលើ​ស្រប​ពេល​ដែល​រូប​លោក​បាន​ចុះ​ស្រាវជ្រាវ​មិន​ទាន់​នឹង​បាន​អី​ផង ស្រាប់តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​មក​នាំ​ខ្លួន​រូប​លោក​ទៅ​វិញ ហើយ​អ្នក​ដែល​ប្តឹង​នោះ​គឺ​មាន​តែ​២-៣​គ្រួសារ​ទេ ។ រូប​លោក​ស្នើ​សុំ​ឲ្យ​ប្រធាន​សាលាដំបូង​ខេត្ត​មេត្តា​ដោះ​លែង​រូប​លោក​ឲ្យ​បាន​នៅ​ក្រៅ​ឃុំ​ដើម្បី​ចុះ​ទៅ​ទារ​លុយ​អ្នក​ជំពាក់​មក​ទូទាត់​ជូន​ប្រជាពលរដ្ឋ​វិញ ៕