ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ប្រកាស​បញ្ចប់​សមយុទ្ធ​ដោយ​ជោគជ័យ​នៅ​ជុំវិញ​តៃវ៉ាន់ និង​ត្រៀមខ្លួន​ប្រយុទ្ធ

1 ឆ្នាំ មុន

តៃវ៉ាន់ ៖ យោធា​ចិន​បាន​និយាយ​នៅ​ថ្ងៃ​ពុធ ទី ១០ ​សីហា​ ម្សិលមិញ​នេះ​ថា ខ្លួន​បាន​បញ្ចប់​កិច្ចការ​

តៃវ៉ាន់ ៖ យោធា​ចិន​បាន​និយាយ​នៅ​ថ្ងៃ​ពុធ ទី ១០ ​សីហា​នេះ​ថា ខ្លួន​បាន​បញ្ចប់​កិច្ចការ​ផ្សេង​ៗ​បាន​ដោយ​ជោគជ័យ​នៅ​ជុំវិញ​កោះ​តៃវ៉ាន់ បន្ទាប់​ពី​ការ​ធ្វើ​សមយុទ្ធ​ប្រហែល​មួ​យស​ប្តា​ហ៍​។

បញ្ជាការ​ភាគ​ខាងលិច​នៃ​កងទ័ព​រំដោះប្រជាជន​ចិន​បាន​និយាយ​នៅ​លើ​គណនេយ្យ Weibo ផ្លូវការ​របស់​ខ្លួន​ថា កងទ័ព​នឹង​តាមដាន​យ៉ាង​ដិត​ដល់​លើ​ការ​ផ្លាស់​ប្តូរ​ស្ថានភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ និង​ធ្វើការ​ល្បាត​ជា​ប្រចាំ និង​បន្ត​ការ​ហ្វឹកហ្វឺន​ដើម្បី​ត្រៀន​ខ្លួន​ប្រយុទ្ធ​។

នៅ​ថ្ងៃ​ពុធ​នេះ​ដែរ ចិន​ក៏​បាន​ចេញ​សារ​ព្រមាន​ធ្ងន់​ៗ​ទៅ​កាន់​កោះ​តៃវ៉ាន់​ថា​ខ្លួន​នឹង​មិន​អត់ឱន​ចំពោះ​សកម្មភាព​បំបែក​ខ្លួន​ឡើយ និង​បាន​បញ្ជាក់​សារ​ជា​ថ្មី​ថា នឹង​វា​.​យ​យក​កោះ​តៃវ៉ាន់​ដោយ​ប្រើ​កម្លាំង​ទ័ព​ប្រសិនជា​ចាំបាច់​។

ការិយាល័យ​កិច្ចការ​តៃវ៉ាន់​របស់​ចិន បាន​ចេញ​លិខិត​ស (White paper) ដោយ​បង្ហាញ​ពី​បំណង​របស់​ខ្លួន​ក្នុង​ការ​ទាមទារ​យក​តៃវ៉ាន់​វិញ​តាម​រយៈ​សេដ្ឋកិច្ច និង​សម្ពាធ​យោធា​។

លិខិត​ស​នោះ​ថ្លែង​ថា «​យើង​ត្រៀមខ្លួន​ជា​ច្រើន​ដើម្បី​បង្កើត​ការ​បង្រួបបង្រួម​ដោយ​សន្តិភាព ប៉ុន្តែ​យើង​នឹង​មិន​ទុក​កន្លែង​សម្រាប់​សកម្មភាព​បំបែក​ខ្លួន​គ្រប់​ទម្រង់​ឡើយ»​។

ចិន​នឹង​មិន​បោះបង់​ចោលការ​ប្រើប្រាស់​កម្លាំង​ទ័ព​នោះ​ទេ ហើយ​យើង​នឹង​រក្សា​ជម្រើស​ក្នុង​ការ​ចាត់វិធានការ​ចាំបាច់​ទាំងអស់​។

លិខិត​នោះ​បន្ថែម​ថា «​យើង​នឹង​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាត់វិធានការ​ដ៏​ខ្លាំង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​បង្កហេតុ​នៃ​ធាតុ​បំបែក​ខ្លួន ឬ​កងកម្លាំង​ខាងក្រៅ ប្រ​សិន​ពួក​គេ​ឆ្លងកាត់​បន្ទាត់​ក្រហម​របស់​យើង​»។

សូម​បញ្ជាក់​ថា ចិន​ធ្លាប់​បាន​ចេញ​លិខិត​ស​ចុង​ក្រោយបង្អស់​លើ​កោះ​តៃវ៉ាន់​កាលពី​ឆ្នាំ ២០០០​។

ចិន ដែល​ជា​មហាអំណាច​យោធា និង​សេដ្ឋកិច្ច​ពិភពលោក តែង​ចាត់​ទុក​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ខ្លួន និង​ប្រកាស​រួបរួម​គ្នា​វិញ​នៅ​ថ្ងៃ​អនាគត​។

ប៉ុន្តែ​មេដឹកនាំ​តៃវ៉ាន់​លោកស្រី Tsai Ing-wen និង​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ​របស់​គាត់​មិន​ចាត់​ទុក​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ចិន​នោះ​ទេ និង​ប្រកាស​ពី​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​អ្វី​ៗ​គ្រប់យ៉ាង​ដើម្បី​ការពារ​សេរីភាព និង​ប្រជាជន​៕ (​យោង​តាម​ប្រភព​៖ AFP & Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ