ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ណាស់ ! ចាប់​អូស​ទៅ​កន្លែង​ស្ងាត់ រួច​ធ្វើ​តាម​អំពើ​ចិត្ត

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៧ បន្ទាប់​​ពី​ស្ត្រី​ម្នាក់​ប្តឹង​ចោទប្រកាន់​ថា​ បាន​ធ្វើ​សកម្ម​ភាព​ចាប់រំលោ.ភ …

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៧ បន្ទាប់​​ពី​ស្ត្រី​ម្នាក់​ប្តឹង​ចោទប្រកាន់​ថា​ បាន​ធ្វើ​សកម្ម​ភាព​ចាប់រំលោភ​កូនស្រី​គាត់​កាលពី​វេលា​ម៉ោង​១១ និង​១០​នាទី​យប់ ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​ទួល​ដំឡូង ស្ថិត​ក្នុងភូមិ​អង្គ្រង ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ច​ស្រុក​ភ្នំក្រវាញ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ ខុ​ម សុខា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ប្រពន្ធ និង​កូន​៣​នាក់ រស់នៅ​ភូមិ​កើតហេតុ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ឡ​.​ក​.​ល អាយុ​១៣​ឆ្នាំ ជា​ក្មេង​ដើរ​រើស​អេ​ត​ចាយ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ទទួល​ពាក្យបណ្ដឹង​ពី​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​កាលពី​យប់​ថ្ងៃ​ទី​១១ មក​រា កម្លាំង​នគរបាល​ប៉ុស្តិ៍​សំរោង បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ចាប់ខ្លួន​ជនសង្ស័យ​បាន ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា នៅ​យប់​កើតហេតុ ពេល​ជនសង្ស័យ​ជូន​ប្រពន្ធ​មក​ផ្ទះ ហើយ​ជនសង្ស័យ​ត្រឡប់​ទៅ​រោងការ​វិញ​ស្រាប់តែ​ឃើញ​ស្រី​រង​គ្រោះ​កំពុង​រើស​អេ​ត​ចាយ​តាម​ផ្លូវ​នៅ​ចំណុច​ទួល​ដំឡូង ជនសង្ស័យ​អូស​នាង​ទៅ​កន្លែង​ស្ងាត់ រួច​ចាប់​សម្រាត​ខោ យកដៃ​បបោសអង្អែល​ប្រដាប់​ភេទ និង​យក​លិង្គ​អូស​កាត់​លើ​ប្រដាប់​ភេទ​របស់​នាង​ពិតប្រាកដ​មែន តែ​មិន​បាន​ស៊ីជម្រៅ​ឡើយ ។

ទោះបីជា​ជនសង្ស័យ​ឆ្លើយ​ថា​មិន​បាន​ស៊ីជម្រៅ​ក៏​ដោយ តែ​ពេល​នេះ​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំក្រវាញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕