ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​អស្ចារ្យ​នៃ​ការ​បរិភោគ​ទំពាំងបាយជូរ​ក្រៀម

7 ឆ្នាំ មុន

ទំពាំងបាយជូរ​សម្បូរ​ជាតិ​ដែក ប៉ូ​តា​ស្យូ​ម កាល់ស្យូម ម៉ា​ញ៉េ​ស្យូ​ម និង​ជាតិ​កាក​សរសៃ ដូច្នេះ​វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ផ្លែ​ឈើ​ល្អ​សម្រាប់​សុខភាព ។ ទំពាំងបាយជូរ​ក៏​មាន​ជាតិ​ស្ករ​ពី​ធម្មជាតិ​ច្រើន​ផង​ដែរ ។ ជា​ទូទៅ

ទំពាំងបាយជូរ​សម្បូរ​ជាតិ​ដែក ប៉ូ​តា​ស្យូ​ម កាល់ស្យូម ម៉ា​ញ៉េ​ស្យូ​ម និង​ជាតិ​កាក​សរសៃ ដូច្នេះ​វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ផ្លែ​ឈើ​ល្អ​សម្រាប់​សុខភាព ។ ទំពាំងបាយជូរ​ក៏​មាន​ជាតិ​ស្ករ​ពី​ធម្មជាតិ​ច្រើន​ផង​ដែរ ។ ជា​ទូទៅ​ផ្លែ​ទំពាំងបាយជូរ​ក្រៀម​មាន​ពណ៌​មាស បៃតង និង​ខ្មៅ ។

វា​ត្រូវ​បាន​ប្រើ​ក្នុង​ការ​តុបតែង​អាហារ​មួយ​ចំនួន​ជា​ពិសេស​បង្អែម ។ ទន្ទឹម​នឹង​នេះ​ដែរ​វា​ក៏​មាន​អត្ថប្រយោជន៍​ប៉ូវ​កម្លាំង​មួយ​ចំនួន​ផង​ដែរ ។ ដោយសារ​ទំពាំងបាយជូរ​មាន​ចំនួន​កាឡូរី​ខ្ពស់ អ្នក​គួរ​បរិភោគ​វា​ក្នុង​បរិមាណ​កំណត់​មួយ ។ ខាងក្រោមនេះ​គឺជា​អត្ថប្រយោជន៍​ទាំង​៥​យ៉ាង​ក្នុង​ការ​ទទួលទាន​ទំពាំងបាយជូរ​ក្រៀម ៖

១-​ជំនួយ​ក្នុង​ការ​រំលាយ​អាហារ ៖ ទំពាំងបាយ​ជូរ​ក្រៀម​សម្បូរ​ជាតិ​កាក​សរសៃ​ជួយ​ក្នុង​ការរំលាយ​អាហារ ។ អ្នក​ចាំបាច់​ត្រូវ​ត្រាំ​ទំពាំង​បាយជូរ​ក្រៀម​ប្រហែល​១២​ផ្លែ នៅ​ក្នុង​កែវ​ទឹក​មួយ ហើយ​ផឹកទឹក​នេះ​នៅ​ពេល​ពោះ​ទទេ​ក្នុង​ពេល​ព្រឹក ។

២-​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ៖ ទំពាំងបាយជូរ​ក្រៀម​មាន​សារធាតុចិញ្ចឹម​សំខាន់​ជា​ច្រើន​ដែល​ជួយ​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ។ ការ​ទទួលទាន​ទំពាំងបាយជូរ​ក្រៀម​ជា​រៀង​រាល់ថ្ងៃ​ក្នុង​រដូវរងា អាច​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​បាក់តេរី និង​ការ​ឆ្លង​មេរោគ ។

៣-​ទប់ស្កាត់​បញ្ហា​ក្លិន​មាត់ ៖ ទំពាំងបាយជូរ​ក្រៀម​មាន​លក្ខណសម្បត្តិ​ប្រឆាំង​នឹង​បាក់តេរី ។ ពួក​វា​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​បាក់តេរី និង​កម្ចាត់​ក្លិន​មាត់ ។

៤-​ល្អ​សម្រាប់​សុខភាព​ឆ្អឹង ៖ ទំពាំងបាយជូរ​ក្រៀម​មាន​ជាតិ​កាល់ស្យូម​ក្នុង​កម្រិត​ខ្ពស់ និង​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​តូច​ៗ​ជា​ច្រើន ។ ទាំងនេះ​ជួយ​ក្នុង​ការ​រក្សា​ឆ្អឹង​ឲ្យ​មាន​សុខភាព​ល្អ និង​រឹង​មាំ ។

៥-​ទប់ស្កាត់​ជំងឺ​ស្លេកស្លាំង ៖ ទំពាំងបាយជូរ​ក្រៀម​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក ។ ការ​ទទួលទាន​ទំពាំងបាយជូរ​ក្រៀម​ត្រាំ​រាល់ថ្ងៃ​អាច​ជួយ​ពង្រឹង​កម្រិត​ឈាម​ក្នុង​រាង​កាយ និង​ការពារ​ជំងឺ​ស្លេកស្លាំង ៕