គួរឲ្យអស់សំណើច ! មិនព្រមចុះសោះ គ្រាន់តែប្រាប់ថាប៉ាវបាយស្រូបចុះភ្លាម
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរត់ឡើងលើដំបូលផ្ទះគេមិនព្រមចុះទាល់តែសោះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ និង២០នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែមករា …
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរត់ឡើងលើដំបូលផ្ទះគេមិនព្រមចុះទាល់តែសោះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ និង២០នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែមករា …
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរត់ឡើងលើដំបូលផ្ទះគេមិនព្រមចុះទាល់តែសោះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ និង២០នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ ចំណុចភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ តែអ្វីដែលគួរឲ្យអស់សំណើចនោះគឺ ពេលប្រជាពលរដ្ឋបញ្ឆោតថាប៉ាវបាយស្រូបស្រាប់តែព្រមចុះមកក្រោមវិញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូ១គ្រឿង ម៉ាក ផូហ្សា ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CQ-7875 ពេលមកដល់ចំណុចកើតហេតុស្រាប់តែបុរសរូបនោះឈប់ម៉ូតូរួចរត់ឡើងលើដំបូលផ្ទះបណ្ដាលឲ្យប្រជាពលរដ្ឋម្ដុំនោះផ្អើលឆោឡោរត់ចេញមកមើលគ្រប់គ្នា ធ្វើឲ្យបុរសដែលនៅលើដំបូលផ្ទះភ័យមិនហ៊ានចុះមកក្រោមទេ រយៈពេលជាងមួយម៉ោងទើបប្រជាពលរដ្ឋបាននាំគ្នាបញ្ឆោតបុរសនោះថា ចុះមកក្រោមវិញមកពួកគាត់ប៉ាវបាយស្រូប ហើយប្រហែលជាបុរស នោះឃ្លានដែរហើយមើលទៅ ទើបព្រមចុះមកក្រោមវិញដើម្បីញាំបាយស្រូប ។ លុះចុះមកដល់ក្រោមប្រជាពលរដ្ឋ និងសមត្ថកិច្ចក៏បានចាប់បុរសនោះយកទៅប៉ុស្ដិ៍នគបាលភ្នំពេញថ្មីដើម្បីធ្វើការសាកសួរតែម្តង ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា បុរសដែលរត់ឡើងលើដំបូលផ្ទះគេនេះឈ្មោះ ស៊ីន សុភក្ដិ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមេជាងថ្នាំបាញ់ផ្ទះ ស្នាក់នៅក្នុងការដ្ឋានម្ដុំផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី ខណ្ខសែនសុខ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង ។
បើតាមសម្ដីសារភាពរបស់បុរសរូបនោះបានឲ្យដឹងថា មុនពេលកើតហេតុដោយសារតែមានម៉ូតូជាច្រើនគ្រឿងបានជិះដេញវៃគាត់ ហើយម៉ូតូរបស់គាត់អស់សាំងទើបគាត់រត់ឡើងលើផ្ទះគេតាមរន្ទាធ្វើផ្ទះដែលគេដាក់ជិតនោះ លុះពេលឃើញមនុស្សច្រើនមកព័ទ្ធរូបគេនៅខាងក្រោមពេញ ធ្វើឲ្យគេភ័យមិនហ៊ានចុះមកក្រោម ។
បើតាមការសួរនាំចុះឡើងៗទៅបុរសខាងលើសង្ស័យថាបែកថ្នាំផង ព្រោះគេបានសារភាពថា រូបគេបានជក់គ្រឿងញៀនតាំងពីព្រឹកម្ដងរួចមកហើយ ។
ក្រោយពេលសួរនាំរួច សមត្ថកិច្ចបានធ្វើការអប់រំ និងទាក់ទងសាច់ញាតិឲ្យមកធានាបុរសម្នាក់នោះឲ្យត្រលប់ទៅផ្ទះវិញទៅ ៕
ចែករំលែកព័តមាននេះ