ផ្ដន្ទាទោសនាយកក្រុមហ៊ុននាំស្រាប្លង់ទីនពីកម្ពុជាទៅវៀតណាម ដាក់ពន្ធនាគារ២ឆ្នាំ
រាជធានីភ្នំពេញ ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក នូ វាសនា កាលពីព្រឹកថ្ងៃទី១២ មករា ២០១៧ បានប្រកាសសាលក្រមផ្ដន្ទាទោស
រាជធានីភ្នំពេញ ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក នូ វាសនា កាលពីព្រឹកថ្ងៃទី១២ មករា ២០១៧ បានប្រកាសសាលក្រមផ្ដន្ទាទោស
រាជធានីភ្នំពេញ ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក នូ វាសនា កាលពីព្រឹកថ្ងៃទី១២ មករា ២០១៧ បានប្រកាសសាលក្រមផ្ដន្ទាទោស នាយកក្រុមហ៊ុននាំស្រាប្លង់ទីន ដែលនាំពីកម្ពុជាទៅប្រទេសវៀតណាមដាក់ពន្ធនាគារ២ឆ្នាំ ក្រោមការចោទប្រកាន់ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន និងបទឆបោកប្រាក់។ សាលក្រមនេះបានបង្គាប់ឲ្យជនជាប់ចោទសងសំណងជាទឹកប្រាក់ទៅដើមបណ្ដឹងរដ្ឋប្បវេណីចំនួន២៨៧ ០០០ដុល្លារ សងជំងឺចិត្ត១ម៉ឺនដុល្លារ និងពិន័យប្រាក់ឲ្យបង់ចូលថវិការដ្ឋចំនួន២លានរៀល បើកផ្លូវប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់។
ជនជាប់ចោទដែលតុលាការផ្ដន្ទាទោសនេះ ឈ្មោះ ខេង រ៉ាវី ភេទប្រុស អាយុ៥៨ឆ្នាំ ជានាយកក្រុមហ៊ុននាំស្រាម៉ាកប្លង់ទីនអាយុ៣០ឆ្នាំ ពីកម្ពុជាទៅប្រទេសវៀតណាម។ អង្គហេតុដែលបណ្ដាលឲ្យមានបទល្មើសនេះកើតឡើងគឺក្នុងអំឡុងដើមឆ្នាំ២០១៥ ឈ្មោះ ខៀវ រ៉ាវី បានបបួលមិត្តភក្ដិ២នាក់ឈ្មោះ គិត សុធា និងឈ្មោះ លី គឹមហ៊ុន ចូលហ៊ុនគ្នាបើកក្រុមហ៊ុននាំស្រាម៉ាកប្លង់ទីនពីកម្ពុជាទៅលក់អោយក្រុមហ៊ុនវៀតណាមឈ្មោះ GP ដែលមានឈ្មោះ ឡេ វ៉ាន់ថាវ ជានាយកក្រុមហ៊ុន ដោយដំបូងឡើយពួកគេមានដើមទុនសរុបជិត១លានដុល្លារ ។
ការរកកស៊ីដំបូងបានចំណេញប្រាក់ចែកតាមភាគហ៊ុន។ លុះដល់ឆ្នាំ ២០១៦ ខាងក្រុមហ៊ុនវៀតណាមមិនបង់ប្រាក់ឲ្យថ្លៃស្រាទើបក្រុមហ៊ុនដួលរលំខាតឡុងចុងខាតដើម ទើបម្ចាស់ភាគហ៊ុន លី គឹមហ៊ុន និង គិត សុធា ប្ដឹងទាមទារប្រាក់ដើមតែម្ដង ទើបជាមូលហេតុដែលគាត់ចេញមូលប្បទានបត្រឲ្យមកឈ្មោះ លី គឹមហ៊ុន តែសែកនោះមិនទាន់មានប្រាក់ទេ។
សូមបញ្ជាក់ថា ក្រោយពេលប្រកាសសាលក្រមលើសំណុំរឿងឆបោកនេះរួចហើយ ចៅក្រមបានបន្តសវនាការរឿងក្ដីមួយថ្មីទៀត ដោយមានជនជាប់ចោទឈ្មោះ ខៀវ រ៉ាវី ដដែល ជាប់ចោទពីបទឆបោក។ ដើមបណ្ដឹងក្នុងរឿងក្ដីថ្មីនេះ ឈ្មោះ គិត សុធា ដែលប្ដឹងទាមទារប្រាក់ដើមចំនួន ៨២ ៩៤២ដុល្លារ និងទាមទារជំងឺចិត្ត៥ម៉ឺនដុល្លារ ។ សាលក្រមក្នុងសំណុំរឿងឆបោកនេះនឹងត្រូវប្រកាសនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខ៕
ចែករំលែកព័តមាននេះ