កំលោះវ័យចំណាស់នៅខ្លាំង ចាប់រំលោ.ភក្មេងស្រី14ឆ្នាំ ជាង1ម៉ោងរំលោ.ភបាន3ដង
ខេត្ដក្រចេះ ៖ ជនវ័យចំណាស់ម្នាក់និងជាកំលោះចាស់ផងដែរនោះ បានត្រូវនគរបាលចាប់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត
ខេត្ដក្រចេះ ៖ ជនវ័យចំណាស់ម្នាក់និងជាកំលោះចាស់ផងដែរនោះ បានត្រូវនគរបាលចាប់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត
ខេត្ដក្រចេះ ៖ ជនវ័យចំណាស់ម្នាក់និងជាកំលោះចាស់ផងដែរនោះ បានត្រូវនគរបាលចាប់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី១១ ខែមករា ដោយជាប់ចោទពីបទចាប់រំលោភសេពសន្ថវៈក្មេងស្រីជាអនីតិជនអាយុ១៤ឆ្នាំ នៅក្នុងរោងចម្ការដំឡូងមួយកន្លែងនៅស្រុកស្នួល រហូតបានសម្រេច
៣ដងក្នុងរយៈពេលជាង១ម៉ោង ។
មន្ដ្រីនគរបាលឲ្យដឹងថា បុរសចំណាស់រូបនេះឈ្មោះ ស៊ុំ ឡឹម អាយុ៥១ឆ្នាំ បានត្រូវនគរបាលឃាត់ខ្លួនកាលពីថ្ងៃទី៨ ខែមករា បន្ទាប់ពីបានធ្វើការគំរាមក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ និងចាប់នាងរំលោភសេពសន្ថវៈបានសម្រេចជាបន្តបន្ទាប់ដល់ទៅ៣ដង ។
តាមមន្ត្រីនគរបាលស្រុកស្នួល ក៏ដូចជាចម្លើយសារភាព បានឲ្យដឹងថា កាលពីថ្ងៃទី៨ ខែមករា ជននេះបានទៅទិញស្រា២លីត្រពីផ្ទះលក់គ្រឿងទេសរបស់ជីដូនក្មេងស្រីយកទៅផឹកនៅរោងកម្មករ ។ ក្រោយពីផឹករួច ជននេះបានហៅក្មេងស្រីឱ្យយកស្រាបៀរចំនួន៣កំប៉ុងទៅឱ្យរូបគេនៅរោងកម្មករដើម្បីផឹកបន្ត លុះខណៈនាងយកស្រាបៀរទៅឱ្យ ក៏បានចាប់នាងរំលោភតែមិនបានសម្រេច ដោយសារជីដូនក្មេងស្រីស្រែកហៅ ។
ក្រោយមកទៀត ជននេះក៏បានហៅក្មេងស្រីឲ្យយកស្រាបៀរមកឲ្យគេម្តងទៀតនៅរោងកម្មករដដែល លុះពេលក្មេងស្រីទៅដល់ក៏បានធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេចតែម្តង។ ក្នុងពេលចាប់រំលោភនោះ ជននេះក៏បានគំរាមនាងមិនឲ្យយករឿងនេះប្រាប់គេឯងឡើយ បើមិនដូច្នោះទេរូបគេនឹងសម្លាប់ចោលទាំងពូជ ។
នគរបាលបានសម្រង់ចម្លើយសារភាពរបស់ជនសង្ស័យថា ក្នុងអំឡុងរយៈពេលជាង១ម៉ោងជននេះបានរំលោភក្មេងស្រីបានសម្រេចរហូត៣ដង ។ ទោះជាយ៉ាងណា ហេតុការណ៍នេះបានបែកធ្លាយក្រោយពីក្មេងស្រីរងគ្រោះមិនអាចទ្រាំនឹងការឈឺចាប់បាន ក៏យករឿងនេះទៅប្រាប់ឪពុកនិងជីដូន ទើបធ្វើឲ្យមានការប្តឹងទៅនគរបាលស្រុក និងឈានដល់ការចាប់ខ្លួនជនសង្ស័យ ៕
ចែករំលែកព័តមាននេះ