ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំចេះតែហ៊ានណា! ម៉ូតូ៥០គ្រឿងត្រូវដកហូត​ហើយ…

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា មុននេះនារសៀលថ្ងៃទី​១២ មករា កម្លាំង​គណៈ​​បញ្ជាការ​​ឯក​ភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ បានបើក​ប្រតិបត្តិការចុះបង្ក្រាបទីតាំង​​​​សង្វៀនបញ្ជល់មាន់​មួយ​កន្លែង បន្ទាប់ពី​ទទួលព័ត៌មាន​បាន​ពីប្រជា​ពលរដ្ឋ​ល្អ​ ជួយ​រាយការណ៍​ជូនសមត្ថកិច្ច ដែល​ស្ថិត​ក្នុង​​ភូមិ​ថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ទីតាំង​ល្បែងនោះ​ បានបើកលេង​យ៉ាងចំហ​ ដោយមានទាំង​ល្បែង​ជល់​មាន់ និង​បាញ់​អាប៉ោង​ផងដែរ ។ ក្នុងនោះ ត្រូវ​កម្លាំង​ដក​ហូត​​បាន​​​មាន់​​គក​​៤ក្បាល, កម្រាលអាប៉ោង និងម៉ូតូចំនួន៥០គ្រឿង តែ​មនុស្ស​​​រត់គេខ្លួនអស់ ។ ប្រភពបន្តថា សង្វៀន​ជល់​មាន់​ខាង​លើ​ ត្រូវបាន​កម្លាំងធ្វើការ​ដុតកម្ទេច​ចោល​ភ្លាមៗ ។