ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​FBI ឆ្មក់​ចូល​ឆែកឆេរផ្ទះ​​​អតីតប្រធានាធិបតីអាមេរិក លោក Donald Trump

1 ឆ្នាំ មុន

អាមេរិក ៖ អតីត​ប្រធានាធិបតី​អា​មេ​រិ​ក លោក Donald Trump បាន​និយាយ​ថា​ផ្ទះ​របស់​គាត់​នៅ​ក្នុង​

អាមេរិក ៖ អតីត​ប្រធានាធិបតី​អា​មេ​រិ​ក លោក Donald Trump បាន​និយាយ​ថា​ផ្ទះ​របស់​គាត់​នៅ​ក្នុង​រដ្ឋ Florida ត្រូវ​បាន​ឆ្មក់​ឆែកឆេរ​ដោយ​ភ្នាក់ងារ​ស៊ើបអង្កេត FBI ហើយ​ពួក​គេ​បាន​បំបែក​ទូរ​ដែក​របស់​គាត់​។

លោក​បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ថា ផ្ទះ Mar-a-Lago នៅ​ក្រុង Palm Beach ត្រូវ​បាន​ក្រុម​ភ្នាក់ងារ FBI ចូល​កាន់កាប់​។

ការ​ឆែកឆេរ​កាលពី​ថ្ងៃ​ចន្ទ ត្រូវ​បាន​គេ​រាយការណ៍​ថា​ពាក់ព័ន្ធ​នឹង​ការ​ស៊ើបអង្កេត​លើ​ការ​ផ្តល់​ឯកសារ​ផ្លូវការ​របស់​លោក Donald Trump​។

សេ​ក្តី​ប្រកាស​របស់​លោក​ថ្លែង​ថា «​នេះ​ជា​ពេលវេលា​ដ៏​ខ្មៅ​ងងឹត​សម្រាប់​ប្រទេស​ជាតិ​យើង​។ គ្មាន​អ្វី​បែប​នេះ​ធ្លាប់​កើត​ចំពោះ​ប្រធានាធិបតី​អា​មេ​រិ​ក​ពី​មុន​នោះ​ទេ​»​។

ការិយាល័យ​សហព័ន្ធ​ស៊ើបអង្កេត (FBI) និង​ក្រសួងយុត្តិធម៌​អា​មេ​រិ​ក​មិន​បាន​ធ្វើការ​អត្ថាធិប្បាយ​នោះ​ទេ​ចំពោះ​សេចក្តីរាយការណ៍​ពី​ការ​ឆែកឆេរ​នោះ​។

ប្រធានាធិបតី​អា​មេ​រិ​ក​ទាំងអស់​ត្រូវ​បាន​តម្រូវ​ដោយ​ច្បាប់​កំណត់​ត្រា​ប្រធានាធិបតី (Presidential Records Act) ឲ្យ​ធ្វើការ​ផ្ទេរ​លិខិត ឯកសារ​ការងារ និង​អ៊ី​ម៉ែ​ល​ទាំងអស់​របស់​ពួក​គេ​ទៅ​កាន់​ទី​ទុក​ឯកសារ​ជាតិ (NA)​។

មេធាវី​របស់​លោក Trump បាន​ថ្លែងប្រាប់​សារព័ត៌មាន NBC ដូច្នេះ​ថា ឯកសារ​មួយ​ចំនួន​ត្រូវ​បាន​រឹបអូស​យក​អំឡុង​ការ​ឆែកឆេរ​។

អតីត​ប្រធានាធិបតី​រូប​នេះ​ថ្លែង​ថា លោក​បាន​សហការ​ជាមួយ​គ្រប់​ភ្នាក់ងារ​រដ្ឋាភិបាល​ពាក់ព័ន្ធ ហើយ​ដូច្នេះ ការ​ឆ្មក់​ចូល​ផ្ទះ​របស់​គាត់​ដោយ​មិន​មានការ​ប្រកាស​ជា​បញ្ហា​មិន​សមរម្យ​។

លោក​ថ្លែង​ថា វា​ស្មើនឹង «​ការ​ប្រព្រឹត្ត​ខុស​របស់​រដ្ឋ​អាជ្ញា​» និង «​ការ​ប្រើ​អាវុធ​នៃ​ប្រព័ន្ធ​យុត្តិធម៌​» ដើម្បី​រារាំង​គាត់​ពី​ការ​ឈរឈ្មោះ​ម្តងទៀត​។

«​ការ​បំពា.ន​បែប​នេះ​អាច​កើតឡើង​តែ​ក្នុង​ប្រទេស​បែកបាក់ មានការ​អភិវឌ្ឍន៍​ធនធានមនុស្ស​ទាប​ប៉ុណ្ណោះ​។ គួរ​ឲ្យ​ស្តាយ ឥឡូវនេះ អា​មេ​រិ​កបាន​ក្លាយជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​តាំង​នោះ ដែល​ពុក​រលួយ​ក្នុង​កម្រិត​មិន​ធ្លាប់​មាន​ពី​មុន​មក​»​។

«​ពួក​គ​ថែម​ទាំង​បំបែក​ទូរ​សុវត្ថិភាព​របស់ខ្ញុំ​ទៀត​»។

បើ​យោង​តាម​សារព័ត៌មាន CBS News លោក Donald Trump កំពុង​ស្ថិត​នៅ​អគារ​របស់​គាត់​ក្នុង​ទីក្រុង New York នៅ​ពេល​មាន​សេចក្តីរាយការណ៍​ពី​ការ​ឆ្មក់​របស់​ភ្នាក់ងារ FBI៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ