ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូ​កីឡា​ស្រី​លង្កា​ច្រើន​នាក់​បាត់​ខ្លួន​នៅ​អង់គ្លេស ​ក្រោម​មូលហេតុ​ម្យ៉ាង​

1 ឆ្នាំ មុន

អង់គ្លេស ៖ គិត​រហូត​មក​ទល់​ពេល​នេះ ចំនួន​ប្រតិភូ​កីឡា​របស់​ប្រទេស​ស្រី​លង្កា ដែល​មក​ចូលរួម​

អង់គ្លេស ៖ គិត​រហូត​មក​ទល់​ពេល​នេះ ចំនួន​ប្រតិភូ​កីឡា​របស់​ប្រទេស​ស្រី​លង្កា ដែល​មក​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ចម្រុះ Commonwealth Games 2022 នៅ​អង់គ្លេស ដែល​បាន​បាត់​ខ្លួន ត្រូវ​បាន​រាយការណ៍​ថា កើនឡើង​ដល់​១០​នាក់​ហើយ​។ នៅ​ក្នុង​អ្វី​ដែល​គេ​ជឿ​ថា អត្ត​ព​លិ​ក និង​មន្ត្រី​មក​ពី​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ កំពុង​ស្វែងរក​ការ​គេចវេះ​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ដែល​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច និង​ភាព​ចលាចល​ផ្នែក​នយោបាយ​ធ្ងន់ធ្ងរ​។

កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ សមាគម​កីឡា Commonwealth Games របស់​ស្រី​លង្កា បាន​បញ្ជាក់​ថា អត្ត​ព​លិ​ក​២​នាក់ និង​គ្រូបង្វឹក​ម្នាក់​បាន​បាត់​ខ្លួន​។ ប៉ុន្តែ​ចំនួន​នេះ​បាន​កើនឡើង​ទ្វេ​ដង​។ ហើយ​ដើម្បី​ជា​វិធានការ​បង្ការ មន្ត្រី​ស្រី​លង្កា​បាន​សម្រេច​ដកហូត​លិខិតឆ្លងដែន​សមាជិក​ក្រុម​ទាំងអស់ ក្នុង​គោលបំណង​ជៀសវាង​អ្នក​ផ្សេង​រត់គេច​ខ្លួន​។ ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​បាន​បញ្ជា​ឱ្យ​ថ្នាក់ដឹកនាំ​ក្រុម​ប្រគល់​លិខិតឆ្លងដែន​ទៅ​សមាជិក​ខ្លួន​ទាំងអស់​វិញ ដោយ​ថា សកម្មភាព​នេះ ជា​ការ​បំពា.ន​ច្បាប់​របស់​ប្រទេស​អង់គ្លេស​។

ព្រឹត្តិការណ៍ Commonwealth Games 2022 បាន​ធ្វើ​ពិធី​បើក​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា និង​ពិធី​បិទ កាលពី​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២២ កន្លង​ទៅ​ថ្មី​ៗ​នេះ​។ ស្រី​លង្កា​បាន​បញ្ជូន​អត្ត​ព​លិ​ក​ចំនួន​១១០​នាក់ និង​មន្ត្រី​ចំនួន​៥១​នាក់​។ ខណៈ​ដែល​ពួក​គេ​បាន​បញ្ចប់​ទៅ​ដោយ​ឈ្នះ​មេដាយ​សរុប​៤​គ្រឿង ប្រាក់​១ និង​សំរឹទ្ធិ​៣​។

សូម​បញ្ជាក់​ថា ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ត្រូវ​បាន​ធ្វើ​ឡើង​អស់​ពេល​ជា​ច្រើន​ខែ នៅ​ក្នុង​ប្រទេស​ស្រី​លង្កា ជុំវិញ​ការ​គ្រប់គ្រង​សេដ្ឋកិច្ច​មិន​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​មុន ហើយ​សម្ពាធ​នេះ បាន​បង្ខំ​ឱ្យ​លោក​ប្រធានាធិបតី Gotabaya Rajapaksa ភ្លៀស​ខ្លួន​ចេញពី​ប្រទេស​កំណើត មុន​ពេល​ប្រកាស​លាលែង​ពី​តំណែង​របស់​ខ្លួន​។

ការ​តវ៉ា​នៅ​តែ​បន្ត បើ​ទោះជា​លោក Ranil Wickremesinghe ក្លាយជា​ប្រធានាធិបតី​ថ្មី​យ៉ាងណា​ក៏​ដោយ​។ ដ្បិត​បច្ចុប្បន្ន​ប្រទេស​នេះ កំពុង​ប្រឈម​នឹង​ការ​ខ្វះខាត​ស្បៀងអាហារ និង​ប្រេងឥន្ធនៈ​។ ហើយ​រដ្ឋាភិបាល​ថែម​ទាំងអស់​រូបិយប័ណ្ណ​បរទេស ដើម្បី​ទិញ​ទំនិញ​សំខាន់​ៗ​ផង​ដែរ​៕ (​ប្រភព​ពី Inside The Games)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ