ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឈ្មួញ​គ្រឿងញៀ.ន​​ម្នាក់ និង​ថ្នាំ​ញៀ.ន​ជាង​១​គីឡូ​កន្លះ​ ត្រូវ​បញ្ជូនទៅតុលាការ​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២២ បាន​

រាជធានី​ភ្នំពេញ ៖ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២២ បាន​បញ្ជូន​ឈ្មួញ​គ្រឿងញៀ.ន​ជនជាតិ​ចិន​ម្នាក់ និង​ថ្នាំ​ញៀ.ន​ប្រមាណ​១​គីឡូ​កន្លះ​ទៅ​តុលាការ ដើម្បី​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ និង​សម្រេច​ឃុំខ្លួន​ជា​ដាក់​ពន្ធ​នាគារ​បណ្តោះអាសន្ន ។

នេះ​បើ​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​កង​រាជ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បង្ហោះ​ជា​សាធារណៈ​ថា ៖ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ក្រោម​ការ​បញ្ជា​ផ្ទាល់​ដោយ លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កម្លាំង​ជំនាញ​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ តែងតែ​ប្រឹងប្រែង​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស​ជា​បន្តបន្ទាប់ ។

តាម​ប្រភព​​​​ខាងលើ​បាន​បន្ត​ថា ជាក់ស្តែង​បន្ទាប់​ពី​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វើការ​បង្ក្រាប​គ្រឿងញៀ.ន​ជាង​២៦​គីឡូក្រាម​រួច​មក កម្លាំង​ជំនាញ នៃ​ការិយាល័យ ប្រឆាំង​បទល្មើស​គ្រឿងញៀ.ន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​ការ​ស្រាវជ្រាវ​បង្ក្រាប​បាន​គ្រឿងញៀន​១.៥ គីឡូក្រាម (១.៥១៨៨ គីឡូក្រាម​) បន្ថែម​ទៀត នៅ​ចំណុច ផ្លូវ​បេតុង ក្នុង​កោះ​ពេជ្រ ភូមិ​១៥ សង្កាត់​ទ​ន្កេ​បា​សាក់ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង ១៨និង​៣០​នាទី ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២២ ព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន ០១​នាក់ ឈ្មោះ ឈឹង អា​ទ្បា​ង ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជា​អ្នក​ដឹក​ជញ្ជូន​គ្រឿងញៀ.ន​ដោយ​ផ្ទាល់ ។

ក្រោយ​ពេល​ឃាត់ខ្លួន​បាន​យក​មក​ទីបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជនសង្ស័យ ខាង​លើ បាន​សារភាព​ថា គ្រឿងញៀ.ន​ទាំងអស់ ជា​របស់​រូបគេ ពិតប្រាកដ​មែន ទុក​សម្រាប់​ជួញដូរ ចែកចាយ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​។ ជនសង្ស័យ រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀ.ន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ