ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​សម្រែក «​អញ​លោត​សម្លា.ប់​ខ្លួន​ឥឡូវ​ហើយ​» ស្រាប់តែ​…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ដ្រី​ម្នាក់​ខណៈ​ទាស់​ពាក្យ​សំដី​ជាមួយ​ប្តី ក៏​ស្រែក​ខ្លាំង​ថា «​អញ​លោត​សម្លា.ប់​ខ្លួន​ឥឡូវ​ហើយ​» រួច​ស្រាប់​តែ​ស្ត្រី​រូប​នោះ​​​លោត​ពី​ផ្ទះ​ជួល​ជាន់​ទី​១​ប៉ង​សម្លា.ប់​ខ្លួន​ …

រាជធានី​ភ្នំពេញ ៖ ស្ដ្រី​ម្នាក់​ខណៈ​ទាស់​ពាក្យ​សំដី​ជាមួយ​ប្តី ក៏​ស្រែក​ខ្លាំង​ថា «​អញ​លោត​សម្លាប់​ខ្លួន​ឥឡូវ​ហើយ​» រួច​ស្រាប់​តែ​ស្ត្រី​រូប​នោះ​​​លោត​ពី​ផ្ទះ​ជួល​ជាន់​ទី​១​ប៉ង​សម្លាប់​ខ្លួន​ ប៉ុន្តែ​​គ្រាន់តែ​បណ្ដាល​ឲ្យ​របួសធ្ងន់​ប៉ុណ្ណោះ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​ជួល​អត់លេខ ស្ថិត​ក្នុងភូមិ​ទ្រា​២ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ ភិន សុខ​ឡេ​ង អាយុ​៤៤​ឆ្នាំ មុខរបរ​លក់​លៀស​ហាល ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​ទ្រា​២ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ មាន​ប្តី​ឈ្មោះ យន់ សុផល មុខរបរ​រត់​ឌុ​ប មានកូន​តូច​ចំនួន​៤​នាក់ ប្រុស​២​នាក់ ស្រី​២​នាក់ ។

បើ​តាម​សម្តី​អ្នក​ជិតខាង​ដែល​នៅ​ក្បែរ​បន្ទប់​ជួល​ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៨​យប់​កើតហេតុ ស្ដ្រី​រង​គ្រោះ និង​ប្តី​របស់​គាត់​បាន​នាំ​គ្នា​ទៅ​ផឹកស្រា​ថ្នាំ​ជាមួយ​ស្ត្រី​ម្នាក់​ដែល​នៅ​បន្ទប់​ជួល​ជាន់​ទី​១​ក្បែរ​គ្នា ដោយ​អង្គុយ​ផឹកស្រា​គ្នា​៣​នាក់​អស់​កន្លះ​លី​ត្រ ស្ត្រី​រង​គ្រោះ​ដែល​ទើបនឹង​មក​ពី​លក់​លៀស​ហាល​ហត់នឿយ​ពេក​ទើប​ឆាប់​ស្រវឹង ពេល​នោះ​ប្តី​ស្ត្រី​រង​គ្រោះ​បាន​បបួល​ទៅ​សម្រាក​ព្រោះ​យប់​ជ្រៅ​ហើយ ណាមួយ​ព្រឹក​ឡើង​ត្រូវ​ទៅ​ធ្វើការ​រកស៊ី​ទៀត ស្រាប់តែ​ប្រពន្ធ​បាន​ឆ្លើយ​ថា ភ័យ​អី​អញចង់​នៅ​ផឹក​បន្តិចទៀត ទើប​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ទាស់​សំដី​គ្នា ដោយ​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​និយាយ​ខ្លាំង​ៗ​ថា អញ​លោត​សម្លាប់​ខ្លួន​ឥឡូវ​ហើយ គ្រាន់តែ​និយាយ​រួច​បាន​ពីរ​បី​ម៉ាត់ ស្រាប់តែ​ស្ត្រី​ជា​ប្រពន្ធ​បាន​លោត​ចុះ​ពី​ជាន់​ទី​១​ទៅ​ក្រោម​ភ្លាម​បណ្តាល​ឲ្យ​ស្ត្រី​រូប​នោះ​របួស​ពក​ក្បាល និង បាក់​ចង្កេះ ។

ក្រោយ​កើតហេតុ អ្នក​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន រួច​ក៏​ឃើញ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ​ចុះ​ទៅ​បាន​ធ្វើការ​សាកសួរ និង​បាន​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​មក​ដឹក​ស្ត្រី​រង​គ្រោះ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ហៅ​ពេទ្យ​រុ​ស្ស៊ី  ។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ បុរស​ជា​ប្តី​បាន​ប្រញាប់ប្រញាល់​នាំ​ប្រពន្ធ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដែរ ប៉ុន្តែ​អ្នក​ទាំង​២​នាក់​មិន​បាន​មក​ស្រាយ​បំភ្លឺ​អ្វី​នោះ​ទេ ៕