ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​យក​ជីវិត​ក្មេង​ស្រី​បងប្អូន​ជីដូនមួយ​២​នាក់​ក្នុង​ពេល​តែ​មួយ​

7 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ ក្មេង​ស្រី​២​នាក់​ជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា ខណៈ​ឪពុក​ម្តាយ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ចំណែក​ជីដូន​រវល់​យក​លុយ​ទៅ​បង់​ធនាគារ ស្រាប់តែ​ …

ខេត្តឧត្តរមានជ័យ ៖ ក្មេង​ស្រី​២​នាក់​ជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា ខណៈ​ឪពុក​ម្តាយ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ចំណែក​ជីដូន​រវល់​យក​លុយ​ទៅ​បង់​ធនាគារ ស្រាប់តែ​លង់ទឹក​ស្រះ​ក្រោយ​ផ្ទះ​ស្លាប់​យ៉ាង​អាណោចអាធ័ម ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៧ នៅ​ភូមិ​គោក​ព្រះ​កន្លង ហៅ​ភូមិ​បន្ទាយ​ថ្មី ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ ។

ក្មេង​ស្រី​រង​គ្រោះ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ វុត ដា​វីត អាយុ​៣​ឆ្នាំ ម្តាយ​ឈ្មោះ ឈឿ​ម តោន អាយុ​២៧​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ និង​ម្នាក់​តៀត​ឈ្មោះ តាន ស៊ី​ខា អាយុ​៣​ឆ្នាំ ឪពុក​ឈ្មោះ ឈឿ​ម តាន អាយុ​២៣​ឆ្នាំ ម្តាយ​ឈ្មោះ  តឹក ភឿ​ក អាយុ​២៥​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ តែ​បាន​ធ្វើ​ចំណាកស្រុក​ទៅ​រក​ការងារ​នៅ​ប្រទេស​ថៃ ហើយ​ទុក​កូន​ឱ្យ​ជីដូន​ឈ្មោះ ព្រំ ភឿ អាយុ​៥០​ឆ្នាំ ជា​អ្នក​មើ​ថែទាំ ។

សមត្ថកិច្ច​នគរបាល​ស្រុក​ចុងកាល់​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បងប្អូន​ជីដូនមួយ​នឹង​គ្នា ហើយ​ឪពុក​ម្តាយ​បាន​ធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ ដោយ​ទុក​កូន​នៅ​ជាមួយ​ជីដូន​ជា​អ្នក​មើលថែ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ ជីដូន​បាន​យក​លុយ​ទៅ​បង់​ធនាគារ ហើយ​ទុក​ចៅ​នៅផ្ទះ ពេល​ត្រឡប់​មក​វិញ​មិនឃើញ​ចៅ ដើរ​ក​ក៏​មិនឃើញ ដើរ​សួរ​គេឯង​ក្បែ​ៗ​ផ្ទះ​នៅ​តែ​មិនឃើញ​ទៀត ទើប​មានការ​សង្ស័យ​នាំ​គ្នា​ចុះ​រាវ​ក្នុង​ស្រះ​ដែល​ស្ថិត​នៅ​ខាងក្រោយ​ផ្ទះ​ចម្ងាយ​៣០​ម៉ែត្រ ស្រាប់តែ​ប្រទះ​ឃើញ​ចៅ តែ​ហួសពេល​បាត់​ទៅ​ហើយ គឺ​ចៅ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទៅ​ធ្វើ​កោស​ល្ស​វិ​ច្ច័​យ​ឃើញ​ថា ក្មេង​ស្រី​ទាំង​២​នាក់​នេះ​ពិតជា​បាន​លង់ទឹក​ស្លាប់​ពិតប្រាកដ​មែន រួច​ប្រគល់​សព​ទៅ​ឱ្យ​ឪពុក​ម្តាយ​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ៕