ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់ភាពសិ្នទ្ធស្នាលចំពោះសិល្បករ

2 ឆ្នាំ មុន
  • ភ្នំពេញ

ទទួលទាន​អាហារ​សំណេះសំណាល ព្រមទាំង​រាំ​កម្សាន្ត​យ៉ាង​សប្បាយ​រីករាយ និង​ស្និទ្ធស្នាល​បំផុត​ដែល​លោក បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ផ្តល់​ជូន​ដល់​សិល្បករ​សិល្ប​ការិនី​ទាំង​៧​ទម្រង់​នៅ​កម្ពុជា ។ បេក្ខភាព​បន្តវេន​នាយក​រដ្ឋមន្ត្រី របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ផ្តល់​ឱកាស​នៅ​ក្នុង​ការ​ជួប​សំណេះសំណាល…

ទទួលទាន​អាហារ​សំណេះសំណាល ព្រមទាំង​រាំ​កម្សាន្ត​យ៉ាង​សប្បាយ​រីករាយ និង​ស្និទ្ធស្នាល​បំផុត​ដែល​លោក បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ផ្តល់​ជូន​ដល់​សិល្បករ​សិល្ប​ការិនី​ទាំង​៧​ទម្រង់​នៅ​កម្ពុជា ។

បេក្ខភាព​បន្តវេន​នាយក​រដ្ឋមន្ត្រី របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ផ្តល់​ឱកាស​នៅ​ក្នុង​ការ​ជួប​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី​ជាមួយ​ថ្នាក់ដឹកនាំ​សិល្បៈ សិល្បករ សិល្ប​ការិនី កាលពី​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២២ ។

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ ជំនួយការ សាស្ត្រាចារ្យ សិល្បករ សិល្ប​ការិនី​ទាំងអស់ សម្រាប់​ការ​រៀបចំ​ពិធី​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី​ដ៏​មាន​អត្ថន័យ​នេះ ។

លោក​បាន​អរគុណ​ចំពោះ​វីរ​សិល្បករ សិល្ប​ការិនី សាស្ត្រាចារ្យ កវីនិពន្ធ តន្ត្រីករ ពន្លក​សិល្បករ សិល្ប​ការិនី​បន្តវេន និង​តារា​សម្តែង​ទាំងអស់ ដែល​បាន​ខិតខំ​ថែរក្សា​អភិ​វ​ក្ស​កេ​រិ៍​ដំណែល​សិល្បៈ​វប្បធម៌​ខ្មែរ និង​បាន​បន្ត​អភិវឌ្ឍ​ស្នាដៃ​ឱ្យ​បាន​កាន់តែ​ខ្ពស់​ឡើង​ទៅ​មុខ​បន្ថែម​ទៀត សំដៅ​ចូលរួម​ចំណែក​កសាង​សង្គម​ជាតិ​មួយ​ដែល​ប្រកបដោយ​ភាព​សុខដុមរមនា សុភមង្គល និង​សុខ​សន្តិភាព ។

នៅ​ក្នុង​របត់ សាកល​ភា​វូប នី​យ​កម្ម​ដូច​ពេល​បច្ចុប្បន្ន តែង​មានការ​ផ្សារ​ភ្ជាប់​គ្នា និង​ការ​ចែករំលែក គ្នា​ទៅ​វិញ​ទៅ​មក​ដែល​ធ្វើ​ឱ្យ​មាន​ទាំង​ការ​អភិរក្ស​វប្បធម៌ និង​ការ​អភិវឌ្ឍ​វប្បធម៌ ។

លោក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ថា ដូចនេះ យើង​មិន​អាច​នៅ​ស្ងៀម​នឹង​ថ្កល់​នោះ​ទេ គឺ​យើង​ត្រូវ​តែ​ធ្វើ​ដំណើរ​ទៅ​មុខ​ស្រប​ជាមួយនឹង​កា​រវិ​វ​ឌ្ឍ​នៃ​សង្គម​ជាតិ និង​ដោយ​ចាំបាច់​ត្រូវ​ថែរក្សា​ជា​និច្ច​នូវ​អត្តសញ្ញាណ​វប្បធម៌​របស់​ខ្លួន​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ផង​ដែរ ជា​អាទិ៍ (១). សាសនា (២). ភាសា (៣). តួអក្សរ​ខ្មែរ (៤). អក្សរសិល្ប៍ និង (៥). ទំនៀមទម្លាប់ ដែល​យើង​ត្រូវ​បន្ត​ថែរក្សា​កុំឱ្យ​មាន ការ​បាត់បង់ ទោះបី​ស្ថិត​នៅ​ក្នុង​ការ​អភិវឌ្ឍ​យ៉ាងណា​ក៏​ដោយ​។

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​សង្កត់ធ្ងន់​ថា យើង​ត្រូវ​មាន​មោទនភាព​ចំពោះ ទម្រង់​សិល្បៈ ដែល​ខ្លួន​យើង​មាន និង​ឱ្យ​តម្លៃ​អ្វី​ដែល​យើង​បាន​ខិតខំ​បង្កើត និង​កសាង​បាន ។ ជា​រួម តម្លៃ​របស់​សិល្បៈ​វប្បធម៌​មាន​ទិដ្ឋភាព ០៤ សំខាន់​ៗ​ដែល​បំពេញ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​គឺ​៖ (១). សោភ័ណ​ភាព ដែល​សំដៅលើ​ទឹកដៃ​គំនិត​ច្នៃប្រឌិត និង​ទេព​កោសល្យ​របស់​សិល្បករ កវីនិពន្ធ (២). ខ្លឹមសារ ដែល សំដៅលើ​អត្ថន័យ​គុណធម៌ សីលធម៌ គតិ​ធម៌ និង​ឧត្តមគតិ​ដែល​មាន​មូលដ្ឋាន​ក្នុង​ព្រលឹង និង​អត្តសញ្ញាណ​ជាតិ (៣). ការ​បង្ហាញ ដែល​សំដៅលើ​ការ​បង្ហាញ​អត្តសញ្ញាណ​មួយ​ដែល​ពិតប្រាកដ និង​មាន​ប្រវត្តិ​សាវតារ​ត្រឹមត្រូវ (៤). ចំណង់​ចំណូលចិត្ត ដែល​សំដៅ​ទៅ ដល់​ការ​ទាក់ទាញ​ប្រជាប្រិយភាព និង​ការ​គាំទ្រ​ពី​មហាជន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ